អញ្ជើញមកកាន់ បៃនូយ ពិសានំ កាតំ

អ្នកស្រី នាង ភឿង (ទីពីរ ពីស្តាំទៅឆ្វេង) ណែនាំអ្នកម្តាយទាំងឡាយ បងៗ ស្រីនៅឃុំ អូឡឹម ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) ពីរបៀបវេចនំក៏ដូចជារបៀបលាយគ្រឿងផ្សំត្រៀមរៀបចំវេចនំ កាតំ
អ្នកស្រី នាង ភឿង (ទីពីរ ពីស្តាំទៅឆ្វេង) ណែនាំអ្នកម្តាយទាំងឡាយ បងៗ ស្រីនៅឃុំ អូឡឹម ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) ពីរបៀបវេចនំក៏ដូចជារបៀបលាយគ្រឿងផ្សំត្រៀមរៀបចំវេចនំ កាតំ

កាតំតាមភាសា ខ្មែរ មានន័យថា "ផ្លែទទឹម" ជាប្រភេទនំត្រូវបានវេចដោយស្លឹកត្នោត។ នំ កាតំ មានអត្ថន័យនៃភាពគ្រប់គ្រាន់បរិបូណ៌ ដ៏ស្ដុកស្ដម្ភ ត្រូវបានធ្វើនាឱកាសពិធីបុណ្យទាន បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ ខ្មែរ។

អញ្ជើញមកកាន់ បៃនូយ ពិសានំ កាតំ ảnh 1គ្រឿងផ្សំធ្វើនំ កាតំ ជិតស្និទ្ធយ៉ាងខ្លាំង មានអង្ករដំណើប សណ្ដែកស ដូង ស្ករ អំបិលជាដើម និងផ្នែកស្លឹកត្នោតដើម្បីធ្វើជាសំបកនំ

ប្រការពិសេស នំប្រភេទនេះមានតែក្នុងដែនដី អូឡឹម ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) ប៉ុណ្ណោះ។ គ្រឿងផ្សំធ្វើនំ កាតំ មានអង្ករដំណើប សណ្តែកស ដូង ស្ករ អំបិលជាដើម។ អង្ករដំណើប បន្ទាប់ពីទិញមកត្រាំហើយស្រង់ទុកឱ្យស្ងួត។ បន្ទាប់ពីនោះ ដាក់សណ្តែកស ទឹកខ្ទិះដូងជាមួយនឹងអំបិលបន្តិច លាយស្ករឲ្យស្មើរហូតដល់ជ្រាបគ្រឿងទេសសព្វហើយ ទើបវេចនំ។

អញ្ជើញមកកាន់ បៃនូយ ពិសានំ កាតំ ảnh 2ផ្នែកកំពូលនំ កាតំ ត្រូវបានចាក់រឹតយ៉ាងប៉ិនប្រសប់ប្រៀបដូចជាផ្កាកំពុងតែរីក

បន្ទាប់ពីវេចនំរួច ត្រូវបានស្ងោរក្នុងទឹកពុះប្រហែល ៣០ ដល់ ៤៥ នាទី កោ្រយពីនោះស្រង់ចេញ ស្រោចទឹកត្រជាក់ហើយទុកឱ្យស្ងួត។ មើលពីខាងក្រៅ នំ កាតំមានពណ៌លឿងខ្ចី រូបរាងប្លែកភ្នែក។ ផ្នែកស្នូលនំនៅខាងក្នុងមិនស្អិតជាប់សម្បកនំឡើយ ដំណើបទន់ម៉ដ្ត ល្មួតក្រអូបឈ្ងុយ លាយបញ្ចូលជាមួយទឹកខ្ទិះដូងម្លាន់ៗ។

អញ្ជើញមកកាន់ បៃនូយ ពិសានំ កាតំ ảnh 3

អ្នកស្រី នាង ភឿង (ទីពីរ ពីស្តាំទៅឆ្វេង) ណែនាំអ្នកម្តាយទាំងឡាយ បងៗ ស្រីនៅឃុំ អូឡឹម ស្រុក ទ្រីតូន (ខេត្ត អានយ៉ាង) ពីរបៀបវេចនំក៏ដូចជារបៀបលាយគ្រឿងផ្សំត្រៀមរៀបចំវេចនំ កាតំ

ការធ្វើនំ កាតំ ដំណាក់កាលបង់ពេលវេលាច្រើនបំផុតគឺធ្វើសំបកនំ។ សំបកនំត្រូវបានវេចត្បាញស្មើដៃ ហ្មត់ចត់ផ្ចិតផ្ចង់ទៅជារាងផ្លែទទឹម មានផ្ការីកនៅខាងលើកំពូល។ នំស្អាតមួយទាមទារឲ្យសំបកនំត្រូវតែមានរាងការ៉េស្មើជ្រុង ស្មើមុខគ្នា ស្លឹកត្នោតត្រូវតែវេចត្បាញឲ្យជិតគ្នាដើម្បីកុំឲ្យស្នូលនំលេចចេញក្រៅ៕

អត្ថបទនិងរូបថត៖ កុងម៉ៅ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២៣ ដោយ៖ សិរីសួស្តី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍