គម្ពីរសាស្ត្រាស្លឹករឹតគឺជាគម្ពីរព្រះធម៌ព្រះពុទ្ធសាសនាត្រូវបានចារដោយភាសា ខ្មែរ បុរាណឬក៏ភាសា បាលី នៅលើស្លឹករឹត មានតាំងពីសតវត្សទី ១៩។
នេះគឺជារតនៈវត្ថុរបស់បងប្អូនជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង និយាយដោយឡែក បងប្អូនជនជាតិ ខ្មែរ ណាមបូ និយាយរួម។
គម្ពីរស្លឹករឹតមាន ៤ ប្រភេទរួមមាន៖ គម្ពីរធម៌អាថ៌ព្រះពុទ្ធសាសនា រឿងព្រេងប្រជាប្រិយ ពិធីបុណ្យទាន ល្បែងប្រជាប្រិយនិងក្បួនច្បាប់ទូន្មានប្រជាប្រិយ។
គម្ពីរសាស្ត្រាស្លឹករឹតមួយឈុតៗ មានពី ៤ ដល់ ១០ កណ្ឌ មួយកណ្ឌៗ មានពី ២០ ដល់ ៦០ សន្លឹកនិងប្រើតែក្នុងពិធីសំខាន់ៗ ដូចជា៖ បុណ្យវិសាខបូជា បុណ្យកឋិនទាន (ពិធីបុណ្យដង្ហែអង្គផ្កា ប្រគេនត្រៃចីវរ) បុណ្យសំពះព្រះខែ ។ល។
បច្ចុប្បន្នមានវត្តអារាម ខ្មែរ ចំនួន ៣០/៦៥ នៅស្រុកចំនួនពីរគឺ ទ្រីតូន និង ទិញបៀន រក្សាទុកគម្ពីរព្រះធម៌ព្រះពុទ្ធសាសនាជាសាស្ត្រាស្លឹករឹតជាង ១២០ កណ្ឌ។
ឆ្នាំ ២០១៧ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានទទួលស្គាល់ "ចំណេះដឹងនិងបច្ចេកទេសចារអក្សរលើស្លឹករឹតរបស់ជនជាតិ ខ្មែរ" ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។
ក្នុងគោលបំណងអភិរក្សតម្លៃវប្បធម៌ដ៏វិសេសវិសាលនេះរបស់បងប្អូនជន ជាតិ ខ្មែរ គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានអនុម័តគម្រោង "អភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីចំណេះដឹងនិងបច្ចេកទេសចារអក្សរនៅលើស្លឹករឹតរបស់ជនជាតិ ខ្មែរ ខេត្ត អានយ៉ាង រហូតដល់ឆ្នាំ ២០៣០"។
គម្រោងឆ្ពោះទៅរកការធ្វើឌីជីថលភាវូបនីយកម្មបេតិកភណ្ឌអក្សរចារលើស្លឹករឹត ព្រមទាំងកសាងសំណុំឯកសារចុះឈ្មោះទទួលស្គាល់បេតិកភណ្ឌឯកសារចំណេះដឹងនិងបច្ចេកទេសចារអក្សរលើស្លឹករឹតរបស់ជនជាតិ ខ្មែរ នៅខេត្ត អានយ៉ាង ស្ថិតក្នុងកម្មវិធីការចងចាំពិភពលោកនៃអង្គការ យូណេស្កូ តំបន់ អាស៊ី - ប៉ាស៊ីហ្វិក៕
អត្ថបទនិងរូបថត៖ កុងម៉ៅ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មិថុនា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ