និទាឃរដូវថ្មីកំពុងឈានមកដល់ បងប្អូនជនជាតិ ខ្មែរ នៅ សុ្រក ទី្រតូន (ខេត្ត អានយ៉ាង) ត្រេកអរ សោមនស្សរីករាយ មិនតឹ្រមតែដោយសារស្ថានភាពជំងឺរាតត្បាតតូ្រវបានគ្រប់គ្រងយ៉ាងល្អ ជីវភាពរស់នៅរបស់ប្រជាជនតូ្រវបានគិតគូរយ៉ាងហ្មត់ចត់នោះទេ តែលើសពីនោះទៅទៀត គឺការប្រែមុខមាត់ថ្មីនៅតាមភូមិស្រុក និគមជនបទនីមួយៗ…។
ដោយមានផ្ទៃដីដាំស្វាយ ល្ហុងទំហំ ១.០០០ ម៉ែត្រការ៉េស្ថិតនៅជើងភ្នំ កូតូ ផ្លូវថ្នល់រងការទុ្រឌទ្រោមដ៏ធ្ងន់ធ្ងរ គួ្រសារលោក ចៅស៊ី នៅភូមិ តូធន់ ឃុំ នូយតូ ធ្លាប់ជួបការលំបាកជាច្រើនក្នុងការធ្វើដំណើរទៅមកនិងលក់ដូរកសិផល។
ក៏ប៉ុន្តែ នៅពេលស្រុក ទី្រតូន កសាងខ្សែផ្លូវតភ្ជាប់ពីបឹង ស្វាយស ទៅកាន់ បឹង ស្វាយចក រូបលោករួមជាមួយនឹងប្រជាជនជាង ១៣០ គួ្រសារទៀតបានស្ម័គ្រចិត្តបរិច្ចាគដី ហើយរួមវិភាគទានជាទឹកប្រាក់សម្រាប់ជួយឧបត្ថម្ភអង្គភាពដែលដំណើរការសាងសង់។
នៅពេលខ្សែផ្លូវបានសម្រេចជាស្ថាពរហើយ មាមីងបងប្អូនអ្នកភូមិត្រេកអរសោមនស្សរីករាយយ៉ាងខ្លាំង។ ព្រោះថាតាំងពីនេះតទៅ ឈ្មួញអាចមកប្រមូលទិញកសិផលដល់ចម្ការតែម្តង ជួយចំណេញពេលវលានិងប្រាក់ចំណាយផង ជួយបង្កើនប្រាក់ចំណូលគួរឲ្យកត់សម្គល់អោយអ្នកភូមិទៀតផង។
អាស្រ័យដោយរបៀបធ្វើនេះដែរ ស្រុក ទ្រីតូន បានស្ថាបនាអោយល្អប្រសើរជាងមុននូវផ្លូវគមនាគមន៍ជនបទជាច្រើនខ្សែនៅលើភូមិសាស្រ្ត។ មិនត្រឹមតែបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរ ដឹកជញ្ជូនទំនិញរបស់ប្រជាជនប៉ុណ្ណោះទេ ប្រព័ន្ធគមនាគមន៍សុក្រឹតភាពថែមទាំងជួយភ្ញៀវទេសចរអាចរុករកស្វែងយល់ តាប៉ា បឹង ស្វាយចេក ស្វាយស កូនភ្នំ ទឹកជប់ រួមជាមួយនឹងទេសភាពស្រស់ស្អាតត្រកាលដ៏មហាសាលរបស់ជួរភ្នំ ថឹតសឺន ដោយស្រេចតែចិត្តទៀតផង។ល។
ដើម្បីលើកបង្កើនជីវភាពរស់នៅរបស់ប្រជាជន ស្រុក ទ្រីតូន ថែមទាំងផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការកសាងគំរូកសិកម្មបច្ចេកវិទ្យាខ្ពស់ផ្សេងៗ ទៀតផង។ យោងតាមលោក ង្វៀន វ៉ាន់វ៉ាន់ ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ ស្រុក ទ្រីតូន រហូតមកទល់ពេលនេះ មានគំរូជាច្រើនបានផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជំហានៗ ដូចជា៖ គំរូប្រើប្រាស់ប្រព័ន្ធស្រោចស្រពបាញ់សាចដោយស្វ័យប្រវត្តិលើចម្ការខ្នុរនៅឃុំ ចូវឡាំង គំរូស្រោចស្រពទឹកសន្សំសំចៃសម្រាប់ដំណាំក្រូច ស្វាយ ទៀប ពូជ ថៃ ជាដើមនៅតាមបណ្តាឃុំ តឹនទ្វៀន ឡេទ្រី លឿងភី អានទឹក អូឡឹម។ល។ ជាពិសេស នៅតំបន់ខាងក្រោមបឹង ស្វាយចេក ប្រជាជនបានត្រៀមលក្ខណៈជាមុនក្នុងការអនុវត្តបណ្តា គំរូចម្ការកូនភ្នំគួបផ្សំជាមួយនឹងការចិញ្ចឹមមាន់ព្រលែងក្នុងចម្ការតាមទិសដៅ VietGAP។
ស្រុក ទ្រីតូន មានផលិតផលអង្ករចំនួនពីរគឺ ST24 plus និង ST25*17 acid amin សម្រេចស្តង់ដារ OCOP ផ្កាយ ២ លំដាប់ថ្នាក់ស្រុក ផលិតផលប្រេងក្រូច សើចចំនួន ១ ត្រូវបានទទួលស្គាល់ជាផលិតផលឧស្សាហកម្មជនបទគំរូ តួយ៉ាងលំដាប់ថ្នាក់ជាតិឆ្នាំ ២០២១។
ឆ្នាំ ២០២១ ទោះបីត្រូវប្រឈមមុខជាមួយនឹងការលំបាកលំបិនជាច្រើនដោយសារការជះឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ប៉ុន្តែស្រុក ទ្រីតូន ទាក់ទាញបានគម្រោងវិនិយោគចំនួន ៧ ដែរ។ លេចធ្លោក្នុងចំណោមនោះ គឺគម្រោងចិញ្ចឹមគោយកទឹកដោះនិងកែច្នៃទឹកដោះគោបច្ចេកវិទ្យាខ្ពស់របស់ក្រុមហ៊ុន TH ក្រុប នៅឃុំចំនួនពីរគឺ វិញយ៉ា និង វិញភឿក កម្រិត ទុនវិនិយោគសរុបចំនួន ២.៦៥៥ ពាន់លានដុង។
និទាឃរដូវថ្មីកំពុងចូលមកដល់ អាជ្ញាធរនិងប្រជាជនស្រុក ទ្រីតូន ត្រេកអរ សោមនស្សរីករាយជាមួយសមិទ្ធផលទាំងឡាយដែលសម្រេចបាន រួមគ្នាឆ្ពោះទៅរកអនាគតមួយដែលពោរពេញទៅដោយក្តីសង្ឃឹមនៅលើដែនដីរឿងព្រេងអស្ចារ្យមួយនេះ៕
អត្ថបទនិងរូបថត៖ កុងម៉ៅ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២២ ដោយ៖ សិរីសួស្តី