នៅចំពោះមុខការប្រែប្រួលដ៏ស្មុគស្មាញនៃការរាលដាលជំងឺកូវីដ - ១៩ នៅតំបន់ជាប់ព្រំដែនភាគខាងនិរតីដែលស្ថិតលើភូមិសាស្ត្រខេត្ត អានយ៉ាង ដើម្បីបង្ការ ទប់ស្កាត់ កាត់បន្ថយប្រភពជំងឺឆ្លងរាល ដាលជាអតិបរមា ខេត្ត អានយ៉ាង បានម្ចាស់ការដំណើរការនូវវិធានការជាច្រើន អនុវត្តយ៉ាងតឹងរឹងនូវ "សារ ៥ K” ឬ “៥ កុំ” តាមសារអប់រំរបស់ក្រសួងសុខាភិបាល ឃោសនាចលនាប្រជាជន លើកកម្ពស់ការយល់ដឹងអំពី ការបង្ការ ប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺ បង្កើនកិច្ចសហាការរវាងបណ្ដាកងកម្លាំងកងទ័ពការពារព្រំដែន នគរបាល សុខាភិបាល ដាក់ពង្រាយបណ្ដាប៉ុស្តិ៍ស្ថានីយ៍ត្រួតពិនិត្យ ធានាប្រចាំការនិងប្រតិកម្មរហ័ស ២៤/២៤ ម៉ោង ក្នុងគោលបំណង ទប់ស្កាត់ការឆ្លងដែនខុសច្បាប់៕
ដំណឹងនិងរូបថត៖ ហ៊ឺវស៊ិញ - ផាមហូវ
ប្រែសម្រួលដោយ៖ ជ័យពិសិដ្ឋ - បឹងបួ