ខេត្ត អានយ៉ាង ចងសម្ពន្ធគ្នាអភិវឌ្ឍទេសចរណ៍

ភ្ញៀវទេសចរសម្របខ្លួនចូលទៅក្នុងបរិយាកាសវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ (ខេត្ត អានយ៉ាង)
ភ្ញៀវទេសចរសម្របខ្លួនចូលទៅក្នុងបរិយាកាសវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ (ខេត្ត អានយ៉ាង)

ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ទន្ទឹមនឹងភារកិច្ចកសាងរូបភាពទេសចរណ៍ខេត្តជាគោលដៅ "សុវត្ថិភាព - ស្និទ្ធស្នាល - ទាក់ទាញ" ខេត្ត អានយ៉ាង ក៏បានផ្តោតលើការចងសម្ពន្ធគ្នាអភិវឌ្ឍទេសចរណ៍ទៀតផង បញ្ជាក់ជំហររឹងមាំនៅលើផែនទីទេសចរណ៍ វៀតណាម ស្ថិតក្នុងចំណោមមូលដ្ឋានទាំង ១០ ទាក់ទាញភ្ញៀវទេសចរច្រើនបំផុតរបស់ប្រទេសទាំងមូល ។ល។ ដើម្បីរួមចំណែកសាយភាយរូបភាពប្រទេសជាតិ មនុស្សម្នា រមណីយដា្ឋន ពិធីបុណ្យប្រពៃណី ។ល។

ខេត្ត អានយ៉ាង ចងសម្ពន្ធគ្នាអភិវឌ្ឍទេសចរណ៍ ảnh 1មណ្ឌលទេសចរណ៍ នូយកឹម ស្រុក ទិញបៀន (ខេត្ត អានយ៉ាង) - កន្លែងដែលត្រូវបានចាត់ទុកថាជា ដាឡាត របស់តំបន់ខាងលិចនៃភូមិភាគខាងត្បូង

លោក ឡេ ទ្រុងហៀវ នាយកមជ្ឈមណ្ឌលជំរុញនិងវិនិយោគខេត្ត អានយ៉ាង បានផ្តល់ព័ត៌មាន ត្រីមាសទី ១ ឆ្នាំ ២០២៣ អង្គភាពបានចុះហត្ថលេខាជាមួយ TikTok វៀតណាម ឧបត្ថម្ភអ្នកបង្កើតខ្លឹមសារអនុវត្តបណ្តាផលិតផលផ្សព្វផ្សាយទេស ចរណ៍ខេត អានយ៉ាង។

ខេត្ត អានយ៉ាង ចងសម្ពន្ធគ្នាអភិវឌ្ឍទេសចរណ៍ ảnh 2ពិធីបុណ្យលំដាប់ថ្នាក់ជាតិ វៀបាជួស៊ឺ នូយសាម (ទីក្រុង ចូវដុក) ជារៀងរាល់ឆ្នាំទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកទស្សនា គោរពបូជា

ត្រឹមតែមួយរយៈពេលខ្លី វីដេអូឃ្លីបទាំងឡាយស្ថិតក្នុងយុទ្ធនាការជំរុញទេសចរណ៍ "ហេឡូ អានយ៉ាង" បានទាក់ទាញអ្នកទស្សនាជិត ១៥០ លានដង។ ប្រការនេះបង្ហាញឲ្យឃើញការយកចិត្តទុកដាក់ពិសេសរបស់មហាជនដល់ដែនដី អានយ៉ាង។

ខេត្ត អានយ៉ាង ចងសម្ពន្ធគ្នាអភិវឌ្ឍទេសចរណ៍ ảnh 3ភ្ញៀវទេសចរសម្របខ្លួនចូលទៅក្នុងបរិយាកាសវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ តំបន់ បៃនូយ (ខេត្ត អានយ៉ាង)

ទន្ទឹមនឹងនោះ ផ្នែកទេសចរណ៍ខេត្ត អានយ៉ាង ក៏ជំរុញសកម្មភាពចងសម្ពន្ធគ្នា ពន្លឿនផ្សព្វផ្សាយទេសចរណ៍យ៉ាងខ្លាំងក្លាដល់មូលដ្ឋាន សហគ្រាសរៀបចំធួរទេសចរណ៍ក្នុងទូទាំងប្រទេស អភិវឌ្ឍធួរដំណើរទេសចរណ៍ ខ្សែទេសចរណ៍ថ្មី ។ល។

ខេត្ត អានយ៉ាង ចងសម្ពន្ធគ្នាអភិវឌ្ឍទេសចរណ៍ ảnh 4ភ្ញៀវទេសចរបរទេសទស្សនាព្រៃស្មាច់ ត្រាស៊ឺ ដោយទូកនៅឃុំ វ៉ាន់យ៉ាវ (ស្រុក ទិញបៀន)

ផ្តើមពីនោះឆ្លើយតបតម្រូវការកាន់តែពិពិធភាពរបស់ភ្ញៀវទេសចរ។ ដោយមានទេសចរណ៍ក្នុងស្រុក ខេត្ត អានយ៉ាង ចូលរួមកម្មវិធីផ្សព្វផ្សាយ ជំរុញទេសចរណ៍ជាច្រើននៅព្រឹត្តិការណ៍ទេសចរណ៍ធំៗ នៅទូទាំងប្រទេស បង្កើនការតំណភា្ជប់និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍទេសចរណ៍ដោយមានទីផ្សារថ្មីៗ ដូចជា៖ តំបន់ ដុងបាក់ តំបន់ តីបាក់ តំបន់ តីង្វៀន ជាដើម។

ដោយមានទេសចរណ៍បរទេស ខេត្តផ្តោតលើការចងសម្ពន្ធគ្នាអភិវឌ្ឍធួរដំណើរទេសចរណ៍ឆ្លងព្រំដែន អានយ៉ាង - កម្ពុជា - ថៃ - ឡាវ បណ្តាប្រទេស អាស៊ី (ផ្តោត លើភ្ញៀវ ជប៉ុន និង កូរ៉េ)។

បង្កើតប្រព័ន្ធការិយាល័យតំណាងទេសចរណ៍ខេត្ត អានយ៉ាង នៅតាមទីក្រុងធំៗ ដូចជាទីក្រុង ហូ ជីមិញ ហាណូយ ដាណាំង និងប្រទេសជាប់ព្រំដែនដូចជា កម្ពុជា ។ល។

ខេត្ត អានយ៉ាង ចងសម្ពន្ធគ្នាអភិវឌ្ឍទេសចរណ៍ ảnh 5បាឡុងខ្យល់នាំភ្ញៀវទេសចរឆ្លងកាត់បទពិសោធន៍និងរុករកស្វែងយល់សម្រស់នៃដែនដី ទ្រីតូន

យោងតាមស្ថិតិនៃផ្នែកទេសចរណ៍ ឆមាសទី ១ ឆ្នាំ ២០២៣ ខេត្ត អានយ៉ាង បានទទួលភ្ញៀវទេសចរប្រហែល ៦ លានលើកនាក់ (កើនឡើងចំនួន ១៥% បើធៀបនឹងរយៈពេលដូចគ្នា សម្រេចបានចំនួន ៧៥% បើធៀបនឹងផែនការពេញមួយឆ្នាំ) ផលចំណូលសរុបត្រូវបានប៉ាន់ប្រមាណចំនួន ៣.៩០០ ពាន់លានដុង (កើនឡើងចំនួន ៣៧% ធៀបនឹងរយៈ ពេលដូចគ្នា សម្រេចបានចំនួន ៧១% បើធៀបនឹងផែនការពេញមួយឆ្នាំ)។

ផ្នែកទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ខេត្ត។ ឆ្នាំ ២០២៣ ទេសចរណ៍ខេត្ត អានយ៉ាង ឆ្ពោះទៅរកគោលដៅទទួលភ្ញៀវទេសចរណ៍ចំនួន ៨ លាននាក់ ផលចំណូលពីសកម្មភាពទេសចរសម្រេចបានចំនួន ៥.៥០០ ពាន់លានដុង។

ពង្រីកប្រៀបខ្លាំងមូលដ្ឋាន សំដៅបង្កើតខ្សែចង្វាក់ផលិតផលទេសចរណ៍ពិពិធភាព ទាក់ទាញ ល្អឯក នាំទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ខេត្ត លោក ត្រឹន អាញ់ធឺ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បញ្ជាក់ថា៖ "សហប្រតិបត្តិការ ចងសម្ពន្ធធួរ ខ្សែដំណើរទេសចរណ៍នឹងគ្នាក្នុងការអភិវឌ្ឍទេសចរណ៍គឺជានិន្នាការជៀសមិនរួច"។

ខេត្ត អានយ៉ាង ចងសម្ពន្ធគ្នាអភិវឌ្ឍទេសចរណ៍ ảnh 6ភ្ញៀវទេសចរផ្សងព្រេងរុករកជម្នះឧបសគ្គ នូយកឹម (ខេត្ត អានយ៉ាង)

ក្នុងនោះ ចាំបាច់ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការទាញយកផលតម្លៃវប្បធម៌ ស្វែងរកឃើញតម្លៃខុសប្លែកពីគ្នាផ្អែកលើផលិតផលស្រដៀងគ្នារវាងមូលដ្ឋានផ្សេងៗ ដើម្បីចងសម្ពន្ធគ្នាដំណើរការយ៉ាងស៊ីជម្រៅ៕

អត្ថបទ៖ កុងម៉ៅ
រូបថត៖ កុងម៉ៅ - ឡេ អៀនថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍