រួមជាមួយម្ចាស់ឆ្នោតក្នុងទូទាំងប្រទេស នាថ្ងៃទី ២៣ ខែ ឧសភា បងប្អូនជនជាតិ ខ្មែរ នៅស្រុកជាប់ព្រំដែនទាំងពិរគឺ ទ្រីតូន ទិញបៀន រួមជាមួយម្ចាស់ឆ្នោតជាង ១,៦៣ លាននាក់ក្នុងទូទាំងខេត្ត អានយ៉ាង បានអនុវត្តសិទ្ធិនិងកាតព្វកិច្ចបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រសម្រាប់រដ្ឋសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២១ - ២០២៦។
ម្ចាស់ឆ្នោតនៅតំបន់បងប្អូនជនជាតិ ខ្មែរ នៅ ភូមិ តាង៉ាវ ឃុំ អានភូ ស្រុក ទិញបៀន ខេត្ត អានយ៉ាង អនុវត្តសិទ្ធិនិងកាតព្វកិច្ចជាពលរដ្ឋរបស់ខ្លួន
ចែកសន្លឹកឆ្នោតជូនម្ចាស់ឆ្នោតជាបងប្អូនជនជាតិ ខ្មែរ នៅមណ្ឌលបោះឆ្នោត ភូមិ តាង៉ាវ ឃុំ អានភូ ស្រុក ទិញបៀន ខេត្ត អានយ៉ាង
ម្ចាស់បោះឆ្នោតនៅតំបន់បងប្អូនជនជាតិ ខ្មែរ គ្រប់រូបអញ្ជើញមកបោះឆ្នោតនៅភូមិ តាង៉ាវ ឃុំ អានភូ ស្រុក ទិញបៀន ខេត្ត អានយ៉ាង សុទ្ធតែបានវាស់កម្តៅរាងកាយ លាងដៃកម្ចាត់មេរោគសម្រាប់បង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺ
ម្ចាស់ឆ្នោតមុនពេលអញ្ជើញចូលក្នុងបន្ទប់បោះឆ្នោតសុទ្ធតែបានវាស់កម្តៅរាងកាយ សម្រាប់បង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺ
ម្ចាស់ឆ្នោតជាបងប្អូនជាជនជាតិ ខ្មែរ អញ្ជើញចូលក្នុងបណ្ឌលបោះឆ្នោតលេខ ៤ ឃុំ អានគឺ ស្រុក ទិញបៀន ខេត្ត អានយ៉ាង ដើម្បីអនុវត្តសិទ្ធិនិងកាតព្វកិច្ចជាពលរដ្ឋរបស់ខ្លួន
ម្ចាស់ឆ្នោតជនជាតិភាគតិច ខ្មែរ អញ្ជើញមកបោះឆ្នោតនៅចំណុចបោះឆ្នោតវត្តបេ ៥២ ឃុំ អូរឡឹម ស្រុក ទ្រីតូន ខេត្ត អានយ៉ាង
ម្ចាស់ឆ្នោតនៅឃុំ អានគឺ ស្រុក ទិញបៀន ខេត្ត អានយ៉ាង អញ្ជើញទទួលសន្លឹកឆ្នោត
ម្ចាស់ឆ្នោតជនជាតិភាគតិច ខ្មែរ អញ្ជើញមកបោះឆ្នោតនៅចំណុចបោះឆ្នោតវត្តបេ ៥២ ឃុំ អូរឡឹម ស្រុក ទ្រីតូន ខេត្ត អានយ៉ាង
នៅចំណុចបោះឆ្នោតទាំងឡាយលើភូមិសាស្ត្រ ខេត្ត អានយ៉ាង បានអនុវត្តដំណោះស្រាយដោយព្រមៗ គ្នាជាច្រើនដើម្បីកិច្ចការបោះឆ្នោតប្រព្រឹត្តទៅដោយសុវត្ថិភាព តាមពេលវេលាកំណត់ ធានាអោយប្រជាជនអនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនយ៉ាងពេញលេញ គ្រប់គ្រាន់៕
ដំណឹងនិងរូបថត៖ ថាញ់សាង
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ សឺនយ៉ាង - ធីតា - បឹងបួ