គ្រុនឈាមគឺជាជំងឺឆ្លងស្រួចស្រាវធ្ងន់ធ្ងរ អាចបង្កឱ្យមានការរាតត្បាតដោយសារវីរុសដាំង បង្កឡើង។ ជំងឺឆ្លងរាលដាលដោយសារមូសខ្លាខាំអ្នកជំងឺឆ្លងវីរុសបន្ទាប់មកចម្លងជំងឺអោយអ្នកមិនមានជំងឺតាមរយៈស្នាមខាំ។
រហូតមកទល់ពេលនេះ ជំងឺគ្រុនឈាមមិនទាន់មានវ៉ាក់សាំងបង្ការជំងឺ ហើយមិនទាន់មានថ្នាំព្យាបាលដ៏ប្រសិទ្ធភាពពិសេសឡើយ វិធានការបង្ការជំងឺជាចម្បង ហើយមានប្រសិទ្ធភាពបំផុតគឺកម្ចាត់មូស កម្ចាត់ដង្កូវទឹកឬកូនដង្កូវទឹកនិងបង្ការមូសខាំ។
![ពេលក្តៅខ្លួនប្រញាប់ទៅមូលដ្ឋានសុខាភិបាលភ្លាមៗ ដើម្បីទទួលបានការពិនិត្យនិងផ្តល់ការពិគ្រោះយោបល់ព្យាបាល។ មិនព្យាបាលនៅផ្ទះដោយខ្លួនឯងឡើយ មិនធ្វេសប្រហែសនឹងជំងឺគ្រុនឈាម ảnh 1](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb04f708e4463fcc99a85dc4fa499d76b0c6e5b919347762c895a1ec0a0ecfb390693a55ae1878bc2385f3f9377a6e3ed34dc34eeb5bdcb8f54108eb33cf784f3343/1ninh_thuan_phong_chong_sxhcong_thu.jpg)
យោងតាមរបាយការណ៍ពីមូលដ្ឋាននានា គិតដល់ថ្ងៃទី ៤ ខែ កក្កដា ទូទាំងប្រទេសកត់សម្គាល់ជំងឺគ្រុនឈាមប្រហែល ៩២.០០០ ករណី។ តួលេខនេះ កើនឡើងប្រហែល ១៥.០០០ ករណីបើប្រៀបធៀបទៅនឹងស្ថិតិកាលពី ១០ ថ្ងៃមុននោះ។
មានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន ៣៦ ករណីហើយកើនឡើង ៦ ករណីបើធៀបនឹងរយៈពេល ១០ ថ្ងៃមុននោះ។ ចំនួនករណីកើតជំងឺគ្រុនឈាមនៅតែមាននិន្នាការកើនឡើងជាពិសេសនៅតាមខេត្ត ក្រុងតំបន់ភាគខាងត្បូងដោយមានចំនួនករណីកើតជំងឺនិងស្លាប់កើនឡើងខ្ពស់ជាបន្តបន្ទាប់។
![កងកម្លាំងសុខាភិបាលបាញ់ថ្នាំសម្លាប់មេរោគ កម្ចាត់ដង្កូវទឹកឬកូនដង្កូវទឹកនៅសង្កាត់ មីគ្វី ទីក្រុង ឡុងស្វៀន (ខេត្ត អានយ៉ាង) មិនធ្វេសប្រហែសនឹងជំងឺគ្រុនឈាម ảnh 2](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb04f708e4463fcc99a85dc4fa499d76b0c64241942e5c41b05a8568752364e1d719a97a7a17f276e0c42755ed2e810eec1df5fdc1ce482f82c3dee4bbee29c82250/2cong_maosot_xuat_huyetan_giang.jpg)
![សមាជិកសម្ព័ន្ធយុវជនរៀបចំសកម្មភាពបង្ការ ទប់ស្កាត់ជំងឺរាតត្បាតគ្រុនឈាមនៅភូមិសាស្ត្រខេត្ត ក្វាងណាម មិនធ្វេសប្រហែសនឹងជំងឺគ្រុនឈាម ảnh 3](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb04f708e4463fcc99a85dc4fa499d76b0c625c3688821b715e411c38a9acf723144daf096007d9503ad86c408281f9aabeb3dc33a4a3fb82d2739dff87d282859c8/4trinh_bang_nhiemquang_namsot_xuat_huyet.jpg)
ក្រសួងសុខាភិបាលស្នើដល់មូលដ្ឋាននានាត្រូវខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាមព្រមទាំងបង្កើតក្រុមត្រួតពិនិត្យ ចេញបញ្ជាចង្អុលបង្ហាញនិងណែនាំការងារបង្ការ ទប់ស្កាត់ជំងឺគ្រុនឈាមនៅតាមខេត្ត ក្រុងគោលដៅសំខាន់ៗ ក្នុងទូទាំងប្រទេស៕
ប្រការគួរធ្វើចំនួន ៦ ដើម្បីបង្ការជំងឺគ្រុនឈាមតាមអានុសាសន៍ណែនាំរបស់ក្រសួងសុខាភិបាល ១. ពិនិត្យ រកឃើញនិងកម្ចាត់ដង្កូវទឹកនៅក្នុងឧបករណ៍ផ្ទុកទឹកប្រើប្រាស់ផ្សេងៗ ដោយវិធីជូតលាងជាប្រចាំ គ្របគម្របអាងអោយជិតនិងរបស់របរផ្ទុកទឹកផ្សេងៗ លែងកូនត្រីដើម្បីកម្ចាត់ដង្កូវទឹក។ ២. ផ្លាស់ទឹកនៅក្នុងថូផ្កាឱ្យបានទៀងទាត់ ដាក់អំបិលឬសារធាតុគីមីកម្ចាត់កូនដង្កូវទឹកទៅក្នុងចានទឹកទ្រាប់ជើងរាវចាន អាងតាំងលម្អ កូនភ្នំសិប្បនិម្មិត ថាសទឹកកាកសំណល់ទូទឹកកក។ល។ ៣. យកគ្រឿងសម្ភារៈកាកសំណល់ចោល ថ្លុកទឹកធម្មជាតិ ផ្កាប់របស់របរប្រើប្រាស់ទាំងឡាយដែលអាចផ្ទុកទឹកដែលមិនប្រើប្រាស់ ដើម្បីមិនឲ្យមូសភ្ញាស់ពង។ ៤. គេងមុងបង្ការមូសខាំទោះជាពេលថ្ងៃស្លៀកពាក់ខោអាវដៃវែង ប្រើថ្នាំបាញ់មូស អុជធូបមូស ក្រែមលាបដេញមូស រំពាត់ឆក់មូស... ដើម្បីកម្ចាត់មូសនិងបង្ការមូសខាំ។ ៥. សហការយ៉ាងសកម្មជាមួយផ្នែកសុខាភិបាលក្នុងយុទ្ធនាការកម្ចាត់កូនដង្កូវទឹកឬដង្កូវទឹកនិងការបាញ់សារធាតុគីមីបង្ការ ទប់ស្កាត់ជំងឺរាតត្បាត។ ៦. ពេលក្តៅខ្លួនប្រញាប់ទៅមូលដ្ឋានសុខាភិបាលភ្លាមដើម្បីទទួលបានការពិនិត្យនិងផ្តល់ការពិគ្រោះយោបល់ព្យាបាល។ មិនព្យាបាលនៅផ្ទះដោយខ្លួនឯងឡើយ។ |
អត្ថបទ៖ កុងធឺ
រូបថត៖ កុងធឺ - កុងម៉ាវ - ទ្រិញ បាងញៀម
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ