តំបន់ដែនដីខេត្ត អានយ៉ាង ផ្សារភ្ជាប់ជាមួយនឹងកេរ្តិ៍ឈ្មោះរបស់មន្ត្រី មហាបុរសល្បីៗ ដូចជា ថ្វាយ ង៉ុកហូវ ង្វៀន ហ៊ឺវកាញ់ អតីតប្រធានរដ្ឋ តូន ឌឹកថាំង អតីតនាយករដ្ឋមន្ត្រី វ៉ វ៉ាន់កៀត ។ល។

ឆ្លងកាត់រយៈកាល ១៩០ ឆ្នាំកកើតនិងអភិវឌ្ឍ ខេត្ត អានយ៉ាង នាពេលបច្ចុប្បន្ននេះបានអភិវឌ្ឍ ដោយបោះជំហាន លោតផ្លោះ ជាមោទនភាពរបស់តំបន់វាលទំនាបទន្លេ គឺវឡុង និងទូទាំងប្រទេស ។ល។
ឆ្នាំ ១៨៣២ ខេត្ត អានយ៉ាង ក្លាយជាខេត្តមួយក្នុងចំណោមខេត្តចំនួន ៦ ដំបូងគេនៅតំបន់ ណាមគី ក្នុងរជ្ជកាលនៃរាជវង្ស ង្វៀន (១៨០២ - ១៩៤៥)។

នេះជាដែនដីពហុជនជាតិ ពហុសាសនាដោយមានជីវភាពវប្បធម៌សម្បូរទៅដោយអត្តសញ្ញាណ ពោរពេញទៅដោយស្លាកស្នាមនៃតំបន់ប៉ែកខាង លិចនៃភូមិភាគខាងត្បូង ជាកន្លែងជួបប្រសព្វគ្នា ជ្រួតជ្រាប វប្បធម៌ទៅវិញទៅមករវាងជនជាតិជាបងប្អូនទាំងឡាយ គិញ ខ្មែរ ចាម ចិន។ល។
ដោយមានផ្ទៃដីធម្មជាតិទំហំ ៣៥៣.៦៦៨ ហិកតា ខេត្ត អានយ៉ាង គឺជាខេត្តដ៏ធំបំផុតមួយក្នុងចំណោមខេត្តទាំងឡាយនៅតំបន់វាលទំនាបទន្លេ គឺវ ឡុង។

ពេលរំលឹកដល់ខេត្ត អានយ៉ាង ភ្ញៀវទេសចរភ្នកនឹកតែម្ដងដល់តំបន់ វាលទំនាបមួយដ៏សម្បូរស្តុកស្តម្ភ មានដងភ្នំដ៏មហាសាល ជាតំបន់សេដ្ឋ កិច្ចគោលដៅមួយក្នុងតំបន់និងទូទាំងប្រទេស "ច្រកទ្វារ" តំណភ្ជាប់តំបន់វាលទំនាបទន្លេ គឺវឡុង ជាមួយ អាស៊ាន។
ខេត្ត អានយ៉ាង កសាងជនបទថ្មីតាំងពីឆ្នាំ ២០១០។ ពេលនោះ ទូទាំង ខេត្តមានឃុំចំនួន ១០៨/១១៩ (ជាង ៩០%) សម្រេចលក្ខណៈវិនិច្ឆ័យក្រោមចំនួន ៥។

ក៏ប៉ុន្តែ ដោយមានវិធីធ្វើល្អៗ ច្នៃប្រឌិតជាច្រើន ខេត្ត អានយ៉ាង បានកសាងជនបទថ្មីដោយជោគជ័យក្នុងដំណាក់កាល ២០១០ - ២០២០ ក្លាយជាខេត្តមួយក្នុងចំណោមខេត្តចំនួន ២ (អានយ៉ាង ហូវយ៉ាង) នាំមុខគេក្នុងចលនាកសាងជនបទថ្មីនៅតំបន់វាលទំនាបទន្លេ គឺវឡុង ដោយមានឃុំចំនួន ៦០/១១៩ សម្រេចស្តង់ដារជនបទថ្មី។
ខេត្ត អានយ៉ាង ខិតខំប្រឹងប្រែងក្នុងឆ្នាំ ២០២២ មានឃុំចំនួន ៩ សម្រេចស្តង់ដារជនបទថ្មី ឃុំចំនួន ៣ សម្រេចស្តង់ដារជនបទថ្មីកម្រិតលើកកម្ពស់ ចំណូលជាមធ្យមនៅឃុំជនបទថ្មីទាំងឡាយសម្រេចបានចំនួន ៥៥ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ អត្រាក្រុមគ្រួសារក្រីក្រ ថយចុះពី ១ ដល់ ១,៥% ក្នុងមួយឆ្នាំ។ល។

យោងតាមលោកស្រី ត្រឹន ធីថាញ់ហឿង ប្រធានគណៈកម្មការឃោសនាអប់រំនៃគណៈកម្មាធិការបក្សខេត្ត អានយ៉ាង បានឲ្យដឹងថា ក្នុងឆ្នាំ ២០២២ ខេត្ត អានយ៉ាង នឹងរៀបចំយ៉ាងឱឡារិកពិធីរំលឹកអនុស្សាវរីយ៍ខួប ១៩០ ឆ្នាំ (១៨៣២ - ២០២២) នៃការបង្កើតខេត្ត។
នេះជាព្រឹត្តិការណ៍មានអត្ថន័យដ៏សំខាន់សម្រាប់លើកតម្កើងរាល់តម្លៃប្រវត្តិសាស្ត្រ ប្រពៃណីផង បញ្ជាក់អំពីអធិបតេយ្យភាពនៃប្រទេសជាតិ តួនាទីនិងការរួមវិភាគទានដ៏ធំធេងរបស់ប្រជាជនខេត្ត អានយ៉ាង ក្នុងដំណើរការនៃប្រវត្តិសាស្ត្រទៀតផង។

ផ្តើមពីនោះ ដាស់បំណងប្រាថ្នាដ៏ក្លៀវក្លាក្នុងការឈោងឈានឡើងកសាងនិងអភិវឌ្ឍខេត្ត អានយ៉ាង អោយកាន់តែស៊ីវីល័យ សម្បូរសប្បាយ ពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទនិងរូបថត៖ កុងម៉ាវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ