ចំពោះប្រជាជន វៀតណាម រូបភាពក្របីស្និទ្ធស្នាលជិតដិតយ៉ាងខ្លាំង ហើយត្រូវបានជ្រាបចូលក្នុងបទចម្រៀងនិងបទកំណាព្យ គំនូរ។ ដោយឡែកចំពោះប្រជាជននៅប៉ែកខាងលិចនៃភូមិភាគខាងត្បូងវិញ គឺក្របីស្ទើរតែដើរទន្ទឹមគ្នា ចែករំលែករាល់ការប្រឹងប្រែងរបស់កសិករក្នុងបុព្វហេតុ "ពង្រីកវប្បធម៌" តំបន់ដីរហោឋាន ធ្វើឱ្យកន្លែងនេះក្លាយទៅជាមានមនុស្សម្នាច្រើនកុះករសម្បូរ ស្តុកស្តម្ភ។
សព្វថ្ងៃនេះ នៅពេលជីវភាពមនុស្សកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ម៉ាស៊ីនកសិកម្មទំនើបៗ គ្រប់ប្រភេទជំនួសឱ្យកម្លាំងអូសភ្ជួររបស់ក្របី រីឯរូបភាពឃ្វាលព្រលែងក្របីទាំងហ្វូងរាប់រយក្បាលនៅកណ្តាលវាលទឹកលិចដែលប្រដូចរបៀបហៅអ្នកតំបន់ប៉ែកខាងលិចថា "លែងក្របី" ហាក់ដូចជានៅត្រឹមតែក្នុងការចងចាំប៉ុណ្ណោះ ក្លាយទៅជាអនុស្សាវរីយ៍ពិបាកបំភ្លេចបានចំពោះនរណាធ្លាប់បានឆ្លងកាត់ "រដូវទឹកឡើង"៕
អត្ថបទនិងរូបថត៖ កុងម៉ាវ
បញ្ចូលទិន្នន័យដោយ៖ ចន្ថា