លោក ង្វៀន ស៊ីឡឹម ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត អានយ៉ាង បានឲ្យដឹងថា៖ អានយ៉ាង ជាខេត្តមានឧត្តមភាព ដ៏ធំអំពីកសិកម្ម ដោយមានផ្ទៃដីជាង ៨០% ជាដីកសិកម្ម ប្រភពទឹកសាបខួប ប្រាំងខួបវស្សា អាកាសធាតុល្អ ចំនួន ៦៥% នៃពលករជនបទមានបទពិសោធន៍ក្នុងផលិតកម្ម កសិកម្ម ជាចម្បងគឺដំណាំស្រូវ។ ជាពិសេស ផ្នែកទំនិញស្រូវអង្ករខេត្ត អានយ៉ាង បាននិងកំពុងបង្កើតបណ្តាតំបន់ផលិតទំនិញ ប្រមូលផ្តុំទ្រង់ទ្រាយធំ ផ្តល់លេខកូដសម្រាប់តំបន់ដាំដុះ។
ទន្ទឹមនឹងការរក្សាបានផ្ទៃដីធ្វើស្រែជាង ២០០.០០០ ហិកតា ខេត្ត អានយ៉ាង បានប្រកាសផ្សព្វផ្សាយអនុវត្តគម្រោងមេ "កសាងនិងអភិវឌ្ឍ ពាណិជ្ជសញ្ញា អង្ករខេត្ត អានយ៉ាង ដល់ឆ្នាំ ២០២៥ និងចក្ខុវិស័យដល់ឆ្នាំ ២០៣០" ក្នុងនោះ ផ្តោតលើការកសាងតំបន់ផលិតស្រូវ អង្ករនាំចេញស្ថិរភាព ប្រសិទ្ធភាពនិងនិរន្តរភាព រួមចំណែកពាំនាំអង្ករ វៀតណាម ក្លាយជាពាណិជ្ជសញ្ញានាំមុខគេលើពិភពលោកអំពីគុណភាព សុវត្ថិភាពភោជនាហារ។
ខេត្ត អានយ៉ាង ខិតខំដល់ឆ្នាំ ២០២៥ ប្រើបច្ចេកវិទ្យាឌីជីថលផ្តល់លេខកូដតំបន់ដាំដុះតាមស្តង់ដារនាំចេញសម្រាប់ ៧០ ដល់ ៨០% ផ្ទៃដីធ្វើស្រែគុណភាពខ្ពស់ ផ្ទៃដីធ្វើស្រែត្រូវបាន ម៉ៅប្រមូលទិញសម្រេចបានពីចំនួន ២០០.០០០ ដល់ ២៥០.០០០ ហិកតា ឆ្លាងតាមរយៈក្រុមសហការសហករណ៍។
នាពេលថ្មីៗ នេះ ខេត្ត អានយ៉ាង បានចុះហត្ថលេខាសហប្រតិបត្តិការជាមួយក្រុមហ៊ុនភាគហ៊ុនសាជីវកម្ម ឡុកទ្រើយ រៀបចំដាក់ដំណើរការគម្រោង "មជ្ឈមណ្ឌលភ្នាក់ងារផលិតកម្មនិងចែកចាយស្រូវ អង្ករលំដាប់ថ្នាក់តំបន់នៅខេត្ត អានយ៉ាង"។
រៀបចំដាក់ដំណើរការលើឃុំ វិញប៊ិញ ស្រុក ចូវថាញ់ ដោយមានផ្ទៃដីសរុបចំនួន ២០០ ហិកតា ទុនវិនិយោគសរុបចំនួន ៩.០០០ ពាន់លានដុង អនុវត្តគោលការណ៍ផលិតស្វ័យប្រវត្តឆ្លាតវៃ មជ្ឈមណ្ឌលត្រូវបានរំពឹងថានឹងក្លាយទៅជាចំណុចស្នូលនៃសេដ្ឋកិច្ចកសិកម្មទំនើបតំបន់វាលទំនាបទន្លេ គឺវឡុង ឆ្លើយតបយ៉ាងពេញលេញនូវមុខងារចងសម្ពន្ធគ្នាក្នុងផលិតកម្ម កែច្នៃនិងលក់ដូរកសិផលតំបន់។
ដើរតួនាទីតំណភា្ជប់ទីក្រុង ហូ ជីមិញ បណ្តាខេត្ត ទីក្រុងក្នុងតំបន់វាលទំនាបទន្លេ គឺវឡុង ជាមួយប្រទេស កម្ពុជា និងបណ្តាប្រទេស អាស៊ាន ខេត្ត អានយ៉ាង មានឱកាសជាច្រើនក្លាយជាមជ្ឈមណ្ឌលចងសម្ពន្ធគ្នាក្នុងផលិតកម្ម កែច្នៃ លក់ដូរកសិផលរបស់តំបន់ ពាំនាំពាណិជ្ជសញ្ញាស្រូវ អង្ករ វៀតណាម ឈានចេញទៅពិភពលោក៖ ឆ្លងតាមរយៈនោះរួមចំណែកអភិវឌ្ឍផ្នែកទំនិញស្រូវអង្ករខេត្ត អានយ៉ាង និយាយដោយឡែក ទូទាំងប្រទេសនិយាយរួមតាមទិសដៅចីរភាព៕
អត្ថបទនិងរូបថត៖ កុងម៉ាវ
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ