អ្នកស្រី ចូវ ធីសែវ (កណ្តាល) នាយិកាសហករណ៍សេវាកកម្មកសិកម្មចម្រុះ ចូវរេ នៅឃុំ ភឿកហាយ ស្រុក និញភឿក ជួយបងប្អូនជនជាតិ ចាម ជាច្រើនក្រុមគ្រួសាររួចផុតពីភាពក្រីក្រឈោងឈានឡើងធ្វើមានអាស្រ័យដោយដាំទំពាំង​បារាំងបៃតងលើតំបន់ដីខ្សាច់

ពង្រីកតួនាទីនារី ចាម ក្នុងគ្រួសារនិងសង្គម

ដោយមានសហគមន៍ជនជាតិ ចាម នៅខេត្ត និញធន់ បងប្អូននារីតែងតែមានតួនាទី ទីតាំងសំខាន់។ ពួកគាត់មិនត្រឹមតែជាអ្នក "ថែរក្សាភ្នក់ភ្លើង" គ្រួសារកសិករពូកែ ជាងសិប្បករមានទេពកោសល្យ។ល។ ប៉ុណ្ណោះទេ ថែមទាំងជាសហគ្រិនស្វាហាប់និងភាពប្ដូរផ្ដាច់ទឹកចិត្តក្លៀវក្លា មានការចូលរួមវិភាគទានជាច្រើនសម្រាប់សហគមន៍ទៀតផង។

គ្រួសារបងស្រី ម៉ាង ធីលៀន ជនជាតិ រ៉ាគ្លៃនៅឃុំ បាក់សឺន ស្រុក ធន់បាក់ (ខេត្ត និញធន់) វិនិយោគលើ​ការចិញ្ចឹមគោយកសាច់ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

ខេត្ត និញធន់ កែលម្អហ្វូងគោយកសាច់ ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

និញធន់ ជាខេត្តចំណុះតំបន់ប្របមាត់សមុទ្រប៉ែកខាងត្បូងនៃភូមិភាគកណ្តាលដោយមានលក្ខខណ្ឌធម្មជាតិសមស្របសម្រាប់អភិវឌ្ឍចិញ្ចឹមគោតាមហ្វូង។ គិតត្រឹមខែ តុលា ឆ្នាំ ២០២៣ ខេត្ត និញធន់ មានហ្វូងគោសរុបចំនួន ១២១.២៧០ ក្បាល កើនឡើង ០,៤% បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា។
វិចិត្រការិនី ចេ គីមទ្រុង ជក់ចិត្តច្នៃបង្កើតក្បែរជើងទម្ររូបគំនូរ

វិចិត្រការិនី ចេ គីមទ្រុង - គំរូដ៏ភ្លឺថ្លាក្នុងការសិក្សារៀនសូត្រនិងធ្វើតាម អ៊ំ ហូ

ដោយក្តីគោរពស្រឡាញ់រាប់អានគ្មានជាទីបំផុតចំពោះ អ៊ំ ហូ វិចិត្រការិនីជនជាតិ ចាម ចេ គីមទ្រុង បានច្នៃបង្កើតវណ្ណកម្ម សិល្បៈគំនូរជាច្រើនបង្ហាញយ៉ាងរស់រវើកក្រោមប្រធានបទ "សិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ស្ទីល រស់នៅនិងធ្វើការរបស់លោកប្រធាន ហូ ជីមិញ" បង្កកម្លាំង រីកសាយភាយក្នុងសង្គមយ៉ាងធំធេង។
កម្មាភិបាលកសិកម្មឃុំ ស៊ន់ហាយ ស្រុក និញហាយ ពិគ្រោះពីបច្ចេកទេសចិញ្ចឹមសត្វចៀមឲ្យបងប្អូនជនជាតិ

ស៊ន់ហាយ ធ្វើមានផ្តើមពីការចិញ្ចឹមសត្វចៀម

ឃុំ ស៊ន់ហាយ ស្រុក និញហាយ (ខេត្ត និញធន់) មានចំនួនប្រជាជនជាង ១៩.០០០ នាក់ ក្នុងនោះបងប្អូនជនជាតិ ចាម ប្រមាណ ៥០ ភាគរយ។ ដោយសារចិញ្ចឹមសត្វចៀម ជីវភាពរបស់ប្រជាជនជាច្រើនក្រុមគ្រួសារនៅទីនេះកំពុងតែបានកែលម្អនិងលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
មុខរបរធ្វើកុលាលភាជន៍វិចិត្រសិល្បៈបង្កើតការងារធ្វើស្ថិរភាព លើកកម្ពស់ប្រាក់ចំណូលជូនបងប្អូនជនជាតិ ចាម នៅទីរួមស្រុក ផឿកយ៉ឹន ស្រុក និញផឿក

ដំណោះស្រាយការងាររកស៊ីចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ចាម នៅស្រុក និញភឿក

និញភឿក ជាស្រុកមានបងប្អូនជនជាតិ ចាម រស់នៅច្រើនបំផុតនៅខេត្ត និញធន់ ដោយមានចំនួន ១០.៩៩៧ ក្រុមគ្រួសារ មនុស្សចំនួន ៤៩.៧២៩ នាក់។ ត្រូវបានអាជ្ញាធរជួយឧបត្ថម្ភបណ្តាគំរូការងាររកស៊ីចិញ្ចឹមជីវិត ចងសម្ពន្ធផលិតកម្មប្រកបដោយប្រសិទ្ធភាព ជីវភាពបងប្អូនជនជាតិ ចាម កំពុងតែវឌ្ឍនភាពពីមួយថ្ងៃទៅមួយថ្ងៃ។ល។
ចំណុចពិសេសមួយក្នុងចំណោមចំណុចពិសេសទាំងឡាយនៅភូមិសិប្បកម្មកុលាលភាជន៍ បាវទ្រុក (ខេត្ត និញធន់) គឺជាបណ្តាសិប្បករសិប្បការិនីមិនចាំបាច់ប្រើដល់តុបង្វិលឡើយ ពួកគាត់នឹងដើរវិលជុំវិញជារង្វង់មូលដើម្បីបង្កើតជារូបរាងសម្រាប់ផលិតផលកុលាលភាជន៍

កម្លាំងរស់រាននៃកុលាលភាជន៍ ចាម

ថ្មីៗ នេះ "សិល្បៈផលិតគ្រឿងកុលាលភាជន៍របស់ជនជាតិ ចាម" ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីចាំបាច់ការពារជាបន្ទាន់។
ប្រាសាទ ប៉ូក្លងហ្ការ៉ាយ គឺជាប្រាសាទដ៏ពិសិដ្ឋ ជានិមិត្តរូប ហើយក៏ជាមោទនភាពរបស់សហគមន៍ជនជាតិ ចាម ដែលរស់នៅក្នុងខេត្ត និញធន់ ផងដែរ។ ឆ្នាំ ១៩៧៩ កេរតំណែលស្ថាបត្យកម្មវិចិត្រសិល្បៈនេះត្រូវបានរដ្ឋចាត់ចំណាត់ថ្នាក់ជាកេរតំណែលថ្នាក់ជាតិពិសេស។ រូបថត៖ ភូគ្វី

និមិត្តរូបខាងព្រលឹងវិញ្ញាណរបស់ជនជាតិ ចាម នៅ និញធន់

ប្រាសាទ ប៉ូក្លងហ្ការ៉ាយ ត្រូវបានសាងសង់ឡើងដោយស្តេច ចេមឹន តាំងពីចុងសតវត្សរ៍ទី ១៣ ដើមសតវត្សរ៍ទី ១៤ ដើម្បីគោរពបូជាស្តេច ប៉ូក្លងហ្ការ៉ាយ ។ ប្រាសាទមានទីតាំងនៅលើកូនភ្នំ ត្រូវ នៅសង្កាត់ ដូវិញ ចម្ងាយពីទីក្រុង ផានរ៉ាង - ថាបចាម ៩ គីឡូម៉ែត្រទៅទិសខាងលិច។
ពេលកូនក្មេងឈានដល់អាយុអនីតិជន ជនជាតិ ចាម ប្រារព្ធពិធីកោរជុក

ពិធីកិច្ចឆ្លងវ័យរបស់ជនជាតិ ចាម នៅខេត្ត និញធន់

ជនជាតិ ចាម មានជីវភាពវប្បធម៌ដ៏សម្បូរបែប ហើយពិពិធភាព ក្នុងនោះមានពិធីកិច្ចឆ្លងវ័យផ្សារភ្ជាប់ជាមួយវដ្ដចាប់កំណើត ធំដឹងក្តី ហើយចែកឋានទៅរបស់មនុស្សម្នាក់។
ប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករអញ្ជើញមកកាន់កេរដំណែលជាតិពិសេសនៃប្រាសាទ ប៉ូក្លងហ្គារ៉ាយ នៅទីក្រុង ផានរាង - ថាបចាម (ខេត្ត និញធន់) កម្សាន្តសប្បាយទាំងអស់គ្នា ស្វែងយល់អំពីវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ចាម

បងប្អូនជនជាតិ ចាម ខេត្ត និញធន់ ទទួលស្វាគមន៍ពិធីបុណ្យ កាតេ ឆ្នាំ ២០២២ យ៉ាងឱឡារិក

នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២២ នៅកេរដំណែលជាតិពិសេសនៃប្រាសាទ ប៉ូក្លងហ្គារ៉ាយ នៅទីក្រុង ផានរ៉ាង - ថាបចាម (ខេត្ត និញធន់) បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាបានប្រារព្ធពិធីបុណ្យ កាតេ ឆ្នាំ ២០២២។
ទំពាំងបាយជូរបៃតង NH 01-48 ផលិតផលចម្បងមួយក្នុងចំណោមផលិតផលចម្បងៗ ទាំងឡាយរបស់សហករណ៍ទំពាំងបាយជូរ Evergreen និញធន់

ទំពាំងបាយជូរបៃតង EVERGREEN - ផលិតផល OCOP ផ្កាយ ៤ នៅខេត្ត និញធន់

ដោយមានទិសស្លោក "ផលិតផលបៃតង ផ្តល់បរិស្ថានបៃតង ដើម្បីសហករណ៍មួយបៃតងជានិច្ច" សហករណ៍ទំពាំងបាយជូរ Evergreen និញធន់ នៅទីក្រុង ផានរ៉ាង - ថាបចាម (ខេត្ត និញធន់) ជារៀងរាល់ឆ្នាំបានផ្គត់ផ្គង់ទំពាំងបាយជូរចេញទៅទីផ្សារចំនួន ១២០ តោន ហើយផលិតផលទំពាំងបាយជូរមានគុណភាពខ្ពស់ជាច្រើនបន្ទាប់ពីកែច្នៃរួច។
បច្ចុប្បន្នខេត្ត និញធន់ មានអាជីវកម្មជាច្រើនជំនាញក្នុងការដាំត្រសក់ផ្អែមដូចជាកសិដ្ឋាន វ៉ាន់បាវ កសិដ្ឋាន Danny Green Organic និញធន់...

ការដាំត្រសក់ផ្អែមអនុវត្តបច្ចេកវិទ្យាខ្ពស់នៅខេត្ត និញធន់

ក្នុងរយៈពេលកន្លងទៅក្រុមគ្រួសារប្រជាកសិករ អាជីវកម្មជាច្រើននៅខេត្ត និញធន់ វិនិយោគ អភិវឌ្ឍគំរូដាំត្រសក់ផ្អែមអនុវត្តបច្ចេកវិទ្យាខ្ពស់តាមស្តង់ដារ VietGAP។ មិនត្រឹមតែផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ គំរូនេះថែមទាំងបើកចេញទិសដៅថ្មីអោយផ្នែកកសិកម្មមូលដ្ឋានទៀតផង។
គំរូទេសចរណ៍អេកូឡូស៊ីភូមិឈូករបស់ជនជាតិ ចាម នៅទីរួមស្រុក ភឿកយ៉ឹន ស្រុក និញភឿក (ខេត្ត និញធន់)

ជនជាតិ ចាម អភិវឌ្ឍសេដ្ឋកិច្ចពីគំរូដាំដំណាំឈូក

អាស្រ័យដោយក្លៀវក្លាសិក្សារៀនសូត្រ កែលម្អវាលទំនាប ស្រែភក់ល្បាប់ជ្រាំដើម្បីដាំដំណាំឈូកគួបផ្សំជាមួយការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី ជនជាតិ ចាម ជាច្រើនក្រុមគ្រួសារនៅទីរួមស្រុក ភឿកយ៉ឹន ស្រុក និញភឿក (ខេត្ត និញធន់) មានប្រាក់ចំណូលខ្ពស់ជាង ៥ ដល់ ៦ ដងបើធៀបនឹងការធ្វើស្រែ។
លោក យឿង ឌិញហៀន នៅឃុំ លឿងសឺន ស្រុក និញសឺន (ខេត្ត និញធន់) ទទួលបានជោគជ័យជាមួយនឹងគំរូកសិដ្ឋានដាំក្រូចឆ្មារគ្មានគ្រាប់ ផ្តល់ប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ

ទទួលបានផ្លែផ្កាល្អនៅលើដែនដីកម្តៅនៃព្រះអាទិត្យ

ស៊ូទ្រាំលំបាកក្នុងការសិក្សារៀនសូត្រ ក្លៀវក្លាហ៊ានធ្វើបរិវត្តកម្មផ្ទៃដីមិនសូវមានប្រសិទ្ធភាពសេដ្ឋកិច្ចងាកមកដាំក្រូចឆ្មារគ្មានគ្រាប់ បង យឿង ឌិញហៀន នៅឃុំ លឿងសឺន ស្រុក និញសឺន (ខេត្ត និញធន់) បច្ចុប្បន្នមានប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ។
កសិករខេត្ត និញធន់ ជំរុញយ៉ាងខ្លាំងក្លាការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងផលិតកម្ម

កសិករខេត្ត និញធន់ ជំរុញយ៉ាងខ្លាំងក្លាការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងផលិតកម្ម

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្ស៊ាំទៅនឹងបម្រែបម្រួលធាតុអាកាសក្រុមគ្រួសារកសិករជាច្រើននៅខេត្ត និញធន់​ បាននិងកំពុងអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាយ៉ាងសកម្មទៅក្នុងផលិតកម្មកសិកម្ម។
ទម្រង់រូបភាពដាំទំពាំងបាយជូរតាមទិសដៅសុវត្ថិភាពជីវសាស្ត្ររបស់សហករណ៍មួយនៅស្រុក និញភឿក (ខេត្ត និញធន់)

ស្រុក និញភឿក ពង្រីកតួនាទីសហករណ៍នៅតំបន់បងប្អូនជនជាតិ

ដោយមានការជួយឧបត្ថម្ភរបស់អាជ្ញាធរមូលដ្ឋាន សហករណ៍ទាំងឡាយនៅលើភូមិសាស្ត្រស្រុក និញភឿក (ខេត្ត និញធន់) បាននិងកំពុងពង្រីកប្រសិទ្ធភាពក្នុងសកម្មភាពផលិតកម្ម - ធ្វើអាជីវកម្ម រួមចំណែកលើកកម្ពស់ចំណូលជូនបណ្តាក្រុមគ្រួសារជាសមាជិក។
ភូមិសិប្បកម្មកុលាលភាជន៍ បាវទ្រុក ស្ថិតលើភូមិសាស្ត្រទីរួមស្រុក ភឿកយឹន ស្រុក និញភឿក (ខេត្ត និញធន់) មានប្រជាជនជាង ៥០០ ក្រុមគ្រួសារ គឺមាន ជាង ៨០%  នៃចំនួនគ្រួសារផ្សារភ្ជាប់ជាមួយមុខរបរនេះទៅហើយ។ ភូមិមានសហករណ៍ចំនួន ១ សហគ្រាសចំនួន ៣ ក្រុមសហការចំនួន ៤ ហើយមានសិប្បក

ស្លាកស្នាមអនុស្សាវរីយ៍ពីវិស័យសេដ្ឋកិច្ចសមូហភាពនៅខេត្ត និញធន់

ដើម្បីលើកបង្កើនប្រសិទ្ធភាព ពាំនាំសេដ្ឋកិច្ចសមូហភាពអោយក្លាយទៅជាសមាសភាពសេដ្ឋកិច្ចដ៏មានសារៈសំខាន់យ៉ាងពិតប្រាកដ រួមវិភាគទានគួរអោយកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ខេត្ត និញធន់ បានដាក់ចេញដំណោះស្រាយជាច្រើន ខិតខំប្រឹងប្រែងសម្រេចគោលដៅដល់ឆ្នាំ ២០២៥ នឹងអភិវឌ្ឍក្រុមសហការចំនួនពី ១០០ ដល់ ១២០ សហករណ៍ចំនួនពី ៥០ ដល់ ៦០ បន្ថែមទៀត។
អ្នកមុខអ្នកការសមណស័ក្ដិសាសនាជនជាតិ ចាម ដឹកនាំក្បួនដង្ហែព្រះពស្រ្តធ្វើដំណើរទៅកាន់ប្រាសាទ ប៉ូក្លងហ្ការ៉ាយ នៅទីក្រុង ផានរ៉ាង - ថាបចាម (ខេត្ត និញធន់)

លក្ខណៈដ៏វិសេសវិសាលក្នុងពិធីបុណ្យ កាតេ របស់ជនជាតិ ចាម

ជនជាតិ ចាម មានពិធីបុណ្យជាច្រើនដូចជា រិជៈ នឺហ្ការ៍ រ៉ូយ៉ា រ៉ាមឺវ៉ាន បុណ្យ ពើហ៍ បាប្បាំងយ៉ាង បុណ្យ កាតេ។ល។ ក្នុងនោះ ពិធីបុណ្យ កាតេ គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗ ទាំងឡាយក្នុងឆ្នាំត្រូវបានរៀបចំឡើងនៅដើមខែ កក្កដា (តាមប្រតិទិន ចាម) គឺក្នុងអំឡុងខែ តុលា សម្រាប់រំលឹកនឹកដល់បុព្វបុរស ជីដូនជីតា វីរបុរសជាតិទាំងឡាយ។
ចង្វាក់របាំ ចាម ក្នុងពិធីបុណ្យ កាតេ នៅទីក្រុង ផានរ៉ាង - ថាបចាម

ចង្វាក់របាំ ចាម ក្នុងពិធីបុណ្យ កាតេ នៅទីក្រុង ផានរ៉ាង - ថាបចាម

ចង្វាក់របាំ ចាម ដែលបានសម្ដែងឡើងនៅក្បែរប្រាសាទ ប៉ូក្លងហ្ការ៉ាយ ក្នុងពិធីបុណ្យ កាតេ នៅទីក្រុង ផានរ៉ាង - ថាបចាម (ខេត្ត និញធន់)។
ចំពោះអ្នកមុខអ្នកការសមណស័ក្ដិជនជាតិ ចាម ពិធីបំពេញសមណស័ក្ដិ ពោក តាប៉ាហ៍ ជាពិធីដ៏មានសាៈសំខាន់បំផុត សម្តែងបង្ហាញឡើងវិញពីដំណើររឿងក្លាយជាបព្វជិតព្រហ្មញ្ញសាសនាមួយអង្គ

ពិធីបំពេញសមណស័ក្ដិ ពោក តាប៉ាហ៍ របស់ជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនា

ពិធី ពោក តាប៉ាហ៍ ឬបំពេញសមណស័ក្ដិ ពោក តាប៉ាហ៍ (អាចារ្យរង) ជាពិធីកិច្ចដ៏សំខាន់បំផុត សម្តែងឡើងវិញនូវដំណើររឿងក្លាយជាបព្វជិតព្រហ្មញ្ញសាសនាម្នាក់ ទាក់ទាញសមណស័ក្ដិកាន់ព្រហ្មញ្ញសាសនាក្នុងសហគមន៍ជនជាតិ ចាម ដែលរស់នៅលើភូមិសាស្ត្រខេត្ត និញធន់ អញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ។
ប្រជាកសិករនៅឃុំ ភឿកវិញ ស្រុក និញភឿក (ខេត្ត និញធន់) ថែទាំដំណាំទៀបស្វិតយក្ស

ដាំដំណាំទៀបស្វិតយក្សផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅខេត្ត និញធន់

ដោយសារស៊ាំបានល្អជាមួយនឹងដីល្បាយខ្សាច់និងធាតុអាកាសក្តៅហែងនៃភូមិសាស្ត្រ មុខដំណាំទៀបស្វិតយក្ស (ហៅម៉្យាងទៀតថា ទៀបថៃ) កំពុងត្រូវបានអ្នកចម្ការជាច្រើននៅខេត្ត និញធន់ ដាំដុះនិងពង្រីកទូលំទូលាយ ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់គួរសម។
សិល្បករ ភូ វ៉ាន់លឿង តែងតែត្រៀមខ្លួនជាស្រេច ជាប់ជាប្រចាំក្នុងការ "ផ្ទេរបន្តភ្លើង" ភាពជក់ចិត្តដិតអារម្មណ៍ចំពោះសំឡេងស្គរ ហ្គីណាំង ដល់យុវជនជាច្រើនជំនាន់នៅមូលដ្ឋាន

អ្នកថែរក្សាព្រលឹងឧបករណ៍តន្ត្រីប្រជាប្រិយនៃជនជាតិ ចាម

ដោយបានផ្សារភ្ជាប់ជិតស្និទ្ធជាមួយស្គរ ហ្គីណាំង និងស្គរ ប៉ារ៉ានឹង ក្នុងអំឡុងពេលជាង ៣៥ ឆ្នាំមកហើយ សិល្បករ ភូ វ៉ាន់លឿង (កើតនៅឆ្នាំ ១៩៥៦) នៅភូមិ ញឺង៉ុក ឃុំ ភឿកថាយ ស្រុក និញភឿក (ខេត្ត និញធន់) បាននិងកំពុងរួមចំណែកក្នុងការថែរក្សា អភិរក្សវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ចាម។
ចេកចាំប្តី ភឿកប៊ិញ មួយស្ទងអាចប្រមូលផលគ្រាប់បានពី ៤ ដល់ ៦ គីឡូក្រាមគ្រាប់មានពណ៌ខ្មៅ ផ្ចិតគ្រាប់ខូងចូលជ្រៅ គ្រាប់ធំជាងជាច្រើនដងបើប្រៀបនឹងគ្រាប់នៃប្រភេទចេកគ្រាប់ធម្មតា

ចេកចាំប្តី ភឿកប៊ិញ រុក្ខោសថដ៏មានតម្លៃរបស់ជនជាតិ រ៉ាហ្ក្លៃ

ត្រូវបានដាំច្រើននៅឃុំ ភឿកប៊ិញ ស្រុកតំបន់ភ្នំ បាកអាយ ដំណាំចេកចាំប្តី (នៅហៅថាចេកភ្នំ ចេកគល់ធំ ចេកត្រយូងបៃតង។ល។) ភឿកប៊ិញ ជាប្រភេទរុក្ខោសថដ៏មានតម្លៃត្រូវបានខេត្ត និញធន់ ដាក់បញ្ជូលក្នុងកម្មវិធីឃុំមួយផលិតផលមួយ (OCOP) សម្រេចស្តង់ដារផ្កាយ ៣ មានសក្តានុភាពដ៏ធំដើម្បីអភិវឌ្ឍទៅជាផលិតផលសម្រេចស្តង់ដារផ្កាយ ៥។
អ៊ីម៉ាំ ដុងបា កែសម្រួលបណ្តាឯកសារអំពីទំនៀមទម្លាប់ពិធីកិច្ចប្រពៃណីជាភាសា ចាម

អ៊ីម៉ាំ ដុងបា - អ្នកមានកិត្យានុភាពគំរូនៅតំបន់បងប្អូនជនជាតិ ចាម

អ៊ីម៉ាំ (អ្នកមើលការខុសត្រូវក្នុងវិហារ ចាម) ដុងបា នៅឃុំ ភឿកហូវ ស្រុក និញភឿក ជាអនុប្រធានក្រុមប្រឹក្សាសមណសក្តិ ចាម កាន់ព្រហ្មញ្ញសាសនា សមាជិកក្រុមប្រឹក្សាប្រជាជនស្រុក និញភឿក សមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ខេត្ត និញធន់ គឺជាអ្នកមានកិត្យានុភាពគំរូនៅតំបន់បងប្អូនជនជាតិ ចាម។
អ្នកនិពន្ធ អ៊ិនរ៉ាសារ៉ា (ខាងស្តាំ) ក្នុងកម្មវិធីប្រាស្រ័យទាក់ទងជាមួយទស្សនិកជននិងមិត្តអ្នកស្តាប់ដែលរៀបចំឡើងដោយវិទ្យុសំឡេងប្រជាជនទីក្រុង ហូជីមិញ

អ៊ិនរ៉ាសារ៉ា “បណ្ណាល័យរស់” អំពីវប្បធម៌ ចាម

កើតនិងធំដឹងក្ដីឡើងនៅភូមិ មីងៀប ទីរួមស្រុក ភឿកយ៉ឹន ស្រុក និញភឿក (ខេត្ត និញធន់) លោក អ៊ិនរ៉ាសារ៉ា (ឈ្មោះពិត ភូត្រាម) ត្រូវបានប្រដូចថាជា “បណ្ណាល័យរស់” ហើយជា “ស្ពានចម្លង” នាំយកវប្បធម៌ ចាម ទៅកាន់សាធារណជនក្នុងនិងក្រៅប្រទេស។
អ្នកបួសជនជាតិ ចាម នៃព្រហ្មញ្ញសាសនាអញ្ជើញដង្ហែព្រះពស្ត្រទៅកាន់ប្រាសាទ ប៉ូក្លងហ្ការ៉ា

ពិធីដង្ហែព្រះពស្ត្រក្នុងពិធីបុណ្យ កាតេ របស់ជនជាតិ ចាម

ដង្ហែព្រះពស្ត្រ (សម្លៀកបំពាក់របស់ព្រះអាទិទេព) គឺជាពិធីកិច្ច ដ៏វិសេសវិសាលមួយ ចាប់ផ្តើមអោយពិធីបុណ្យ កាតេ របស់ជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនានៅខេត្ត និញធន់ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី ១ ខែទី ៧ តាមប្រតិទិន ចាម ជារៀងរាល់ឆ្នាំ។ ជនជាតិ ចាម មានពាក្យស្លោកថា "ចាម sa-ai, Raglai adei" មានន័យថាជនជាតិ ចាម គឺជាបងស្រីច្បងហើយជនជាតិ រ៉ាក់គ្លៃ គឺជាប្អូនស្រីពៅនៅក្នុងគ្រួសារ។
រីងខះហួតហែងវាលស្រែនៅ "ខ្ទះភ្លើង" ខេត្ត និញធន់

រីងខះហួតហែងវាលស្រែនៅ "ខ្ទះភ្លើង" ខេត្ត និញធន់

ជាច្រើនខែកន្លងមកនេះ ខេត្ត និញធន់ គ្មានដល់ទៅមួយដំណក់ទឹកភ្លៀង មានតែថ្ងៃក្ដៅនិងការហួតហែងកាន់តែរាលដាលទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។