ពង្រីកតួនាទីនារី ចាម ក្នុងគ្រួសារនិងសង្គម

អ្នកស្រី ចូវ ធីសែវ (កណ្តាល) នាយិកាសហករណ៍សេវាកកម្មកសិកម្មចម្រុះ ចូវរេ នៅឃុំ ភឿកហាយ ស្រុក និញភឿក ជួយបងប្អូនជនជាតិ ចាម ជាច្រើនក្រុមគ្រួសាររួចផុតពីភាពក្រីក្រឈោងឈានឡើងធ្វើមានអាស្រ័យដោយដាំទំពាំង​បារាំងបៃតងលើតំបន់ដីខ្សាច់
អ្នកស្រី ចូវ ធីសែវ (កណ្តាល) នាយិកាសហករណ៍សេវាកកម្មកសិកម្មចម្រុះ ចូវរេ នៅឃុំ ភឿកហាយ ស្រុក និញភឿក ជួយបងប្អូនជនជាតិ ចាម ជាច្រើនក្រុមគ្រួសាររួចផុតពីភាពក្រីក្រឈោងឈានឡើងធ្វើមានអាស្រ័យដោយដាំទំពាំង​បារាំងបៃតងលើតំបន់ដីខ្សាច់

ដោយមានសហគមន៍ជនជាតិ ចាម នៅខេត្ត និញធន់ បងប្អូននារីតែងតែមានតួនាទី ទីតាំងសំខាន់។ ពួកគាត់មិនត្រឹមតែជាអ្នក "ថែរក្សាភ្នក់ភ្លើង" គ្រួសារកសិករពូកែ ជាងសិប្បករមានទេពកោសល្យ។ល។ ប៉ុណ្ណោះទេ ថែមទាំងជាសហគ្រិនស្វាហាប់និងភាពប្ដូរផ្ដាច់ទឹកចិត្តក្លៀវក្លា មានការចូលរួមវិភាគទានជាច្រើនសម្រាប់សហគមន៍ទៀតផង។

ចាប់កំណើតនិងធំដឹងក្ដីនៅតំបន់ដីខ្សាច់ក្រលំបាក អ្នកស្រី ចូវ ធីសែវ នៅភូមិ ថាញ់ទីន ឃុំ ភឿកហាយ ស្រុក និញភឿក បានប្រឹងប្រែងឥតឈប់ឈរស្រាវជ្រាវកសាងគំរូដាំទំពាំងបារាំងបៃតងលើដីខ្សាច់ផ្តល់ប្រាក់ចំណេញខ្ពស់ដោយជោគជ័យ។ 

អ្នកស្រីក៏បានបង្កើតសហករណ៍សេវាកម្មកសិកម្មចម្រុះ ចូវរេ ក្នុងគោលបំណងជួយនារីជាច្រើននៅមូលដ្ឋានចូលរួមចងសម្ពន្ធគ្នាក្នុងផលិតកម្មទំពាំងបារាំងបៃតងទៀតផង។ អ្នកស្រី ចូវ ធីសែវចែករំលែកថា៖ "បច្ចុប្បន្នសហករណ៍មានសមាជិកចំនួន ៨៣ ចងសម្ព័ន្ធនឹងគ្នាផលិតទំពាំងបារាំងបៃតងតាមគំរូវាលស្រែទ្រង់ទ្រាយធំដោយមានផ្ទៃដីចំនួន ២០ ហិកតា។ ដាំដើមទំពាំងបារាំងបៃតងជួយសមាជិកម្នាក់ៗ រកប្រាក់ចំណូលបានយ៉ាងតិចគឺ ១០ លានដុងក្នុងមួយខែ"។

Phu nu Cham 2.jpg
លោកស្រី គៀវ ធីខ្វេ លេខាសាខាបក្សនិងជាជនជាតិ ចាម មានប្រជាប្រិយភាពនៅភូមិ ទន់ទូ ឃុំ អានហាយ ស្រុក និញភឿក ធ្វើជាគំរូភ្លឺថ្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន
Phu nu Cham 3.jpg
អនុបណ្ឌិត វិចិត្រការិនី ចេ គីមទ្រុង នៅទីក្រុង ផានរ៉ាង - ថាបចាម ជក់ចិត្តច្នៃប្រឌិតវិចិត្រសិល្បៈ

ជាវិចិត្រការិនីមួយរូបក្នុងចំណោមវិចិត្រការិនីដ៏តិចតួចជោគជ័យក្រោមប្រធានបទដាក់វប្បធម៌ជនជាតិ ចាម ចូលទៅក្នុងវណ្ណកម្ម អនុបណ្ឌិត វិចិត្រការិនីជនជាតិ ចាម ចេ គីមទ្រុង នៅទីក្រុង ផានរ៉ាង - ថាបចាម បច្ចុប្បន្នមាន "កេរមរតក" វិចិត្រសិល្បៈដ៏មហាសាលដោយមានវណ្ណកម្មរាប់ពាន់ ក្នុងនោះ មានចំនួន ៣៣ វណ្ណកម្មសម្រេចបានពានរង្វាន់ខ្ពស់ៗ នៅថ្នាក់តំបន់ និងទូទាំងប្រទេសចំនួន ៦ ពានរង្វាន់ស្តីពីប្រធានបទ "សិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌ ស្ទីលរស់នៅនិងធ្វើការរបស់លោកប្រធាន ហូ ជីមិញ" បង្កើតកម្លាំងសាយភាយដ៏ធំក្នុងសង្គម។ ដោយមានការរួមវិភាគទានយ៉ាងសកម្មអ្នកស្រី ចេ គីមទ្រុង មានកិត្តិយសបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលជូនប័ណ្ណសរសើរដោយមានស្នាដៃឆ្នើមក្នុងវិស័យអភិរក្សនិងអភិវឌ្ឍវប្បធម៌ជនជាតិ។

Phu nu Cham 4.jpg
យុវនារី ចាម ឧទ្ទេសនាមផលិតផលកុម្ភការភណ្ឌ បាវទ្រុក នៅគោលដៅទេសចរណ៍មួយនៅទីក្រុង ផានរ៉ាង - ថាបចាម
Phu nu Cham 5.jpg
សិប្បការិនីនៅភូមិកុម្ភការភណ្ឌ បាវទ្រុក នៅទីរួមស្រុក ភឿកយ៉ឹន ស្រុក និញភឿក សម្តែងវិចិត្រសិល្ប:ធ្វើកុម្ភការភណ្ឌ ចាម

មិនត្រឹមតែជាកសិករពូកែ សិល្បការិនីមានទេពកោសល្យប៉ុណ្ណោះទេ នារីជនជាតិ ចាម ជាច្រើននៅខេត្ត និញធន់ ថែមទាំងជាសហគ្រិនស្វាហាប់ចូលរួមការងារសង្គមយ៉ាងសកម្មទៀតផង។ នោះគឺអ្នកស្រី ដាង ធីមិញត្រុង ម្ចាស់សិប្បកម្មកុម្ភការភណ្ឌហត្ថកម្មវិចិត្រសិល្បៈ ហាយឳ នៅភូមិកុម្ភការភណ្ឌ បាវទ្រុក ទីរួមស្រុក ភឿកយ៉ឹន ស្រុក និញភឿក លោកស្រី គៀវ ធីខ្វេ ជាគ្រូបង្រៀនបានចូលនិវត្តន៍ម្នាក់ប៉ុន្តែជា "ទីពំនឹង" ស្មារតីដ៏រឹងមាំសម្រាប់សហគមន៍ភូមិ ទន់ទូ ឃុំ អានហាយ ស្រុក និញភឿក។ល។

Phu nu Cham 6.jpg
នារី ចាម នឹងរបរតម្បាញប្រពៃណីនៅសហករណ៍ត្បាញសំពត់សង្កិម ចាម មីងៀប នៅទីរួមស្រុក ភឿកយ៉ឹន ស្រុក និញភឿក

បងប្អូនជនជាតិ ចាម នៅខេត្ត និញធន់ បច្ចុប្បន្នមានមនុស្សជាង ៨៥.០០០ នាក់ ក្នុងនោះមាននារីជិត ២២.០០០ នាក់អាយុចាប់ពី ២០ ឆ្នាំឡើងទៅ។ ចំនួនសមាជិក សមាគមនារីជនជាតិ ចាម ចូលរួមសមាគមនារីគ្រប់លំដាប់ថ្នាក់គឺ ៨.៩៩៥ សមាជិក ដោយមានចំនួន ១១ នាក់កំពុងតែជាប្រធាននិងអនុប្រធានសមាគមនៅថ្នាក់មូលដ្ឋាន។

លោកស្រី ឡេ ធីហូវ អនុប្រធានសមាគមសហព័ន្ធនារីខេត្ត និញធន់ បានអោយដឹងថា ដោយមានចរិតឧស្សាហ៍ព្យាយាម ស៊ូទ្រាំ ស៊ូលំបាក នារីជនជាតិ ចាម តែងតែចូលរួមចលនាទាំងឡាយនៅមូលដ្ឋានយ៉ាងសកម្ម។ ពួកគាត់មិនត្រឹមតែជាអ្នកថែរក្សាលក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃប៉ុណ្ណោះទេ ថែមទាំងជាចំណុចស្នូល ក្នុងបណ្តាសកម្មភាពសង្គម រួមដៃគ្នាកសាងស្រុកកំណើតខេត្ត និញធន់ កាន់តែស៊ីវិល័យ សម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃទៀតផង៕

អត្ថបទនិងរូបថត៖ ង្វៀន ថាញ់
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍