និញធន់ ជាខេត្តចំណុះតំបន់ប្របមាត់សមុទ្រប៉ែកខាងត្បូងនៃភូមិភាគកណ្តាលដោយមានលក្ខខណ្ឌធម្មជាតិសមស្របសម្រាប់អភិវឌ្ឍចិញ្ចឹមគោតាមហ្វូង។ គិតត្រឹមខែ តុលា ឆ្នាំ ២០២៣ ខេត្ត និញធន់ មានហ្វូងគោសរុបចំនួន ១២១.២៧០ ក្បាល កើនឡើង ០,៤% បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា។
ដោយមានការប្រើនិងការផ្ទេរបច្ចេកវិទ្យាខ្ពស់ទៅក្នុងផលិតកម្មកសិកម្ម ខេត្តឆ្ពោះទៅការបង្កើនអត្រាកែលម្អហ្វូងគោពូជសម្រេច ៥៥% នៅ ឆ្នាំ ២០២៥។
ខេត្ត និញធន់ បានកសាងគំរូកែលម្អហ្វូងគោបន្តពូជយកសាច់ចំនួន ៣ ដោយមាន ១២២ ក្រុមគ្រួសារចូលរួមនិងត្រូវបានអនុវត្តនៅ ៥ ចំណុចធ្វើបង្ហាញទ្រង់ទ្រាយ ៥០០ ក្បាលមេគោដំបូងត្រូវបានបង្កាត់ពូជនៅបណ្តាឃុំដូចជា៖ ក្វាងសឺន លឿងសឺន (ស្រុក និញសឺន) ភឿកសឺន ភឿកហៃ (ស្រុក និញភឿក)។ល។
ឆ្លងកាត់អស់រយៈពេលជាង ៣ ឆ្នាំនៃការអនុវត្តជំហានដំបូងផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ តាមរយៈទិន្នផល គុណភាពសាច់លក់ចេញ។ ជាក់ស្តែង៖ បើប្រៀបធៀបនឹងកូនគោក្នុងស្រុកចិញ្ចឹមស្របាលគ្នាប្រហែល ៦ ខែ លក់បានជាង ៦ លានដុងក្នុងមួយក្បាល ចំណែកកូនគោពូជកូនកាត់ Brahman និងកូនគោពូជកូនកាត់ BBB វិញត្រូវបានលក់ក្នុងតម្លៃខ្ពស់ជាងពី ៣ ទៅ ៤ លានដុងក្នុងមួយក្បាល។
បងស្រី មៃ ធីណើ នៅភូមិ ចាម ប៊ិញងៀ ឃុំ បាក់សឺន (ស្រុក ធន់បាក់) បានឱ្យដឹងថា គ្រួសារបងកំពុងចិញ្ចឹមគោ ១៩ ក្បាលរាល់ឆ្នាំជាមធ្យមលក់គោយកសាច់បាន ១០ ក្បាលក្នុងតម្លៃ ៣០ លានដុងក្នុងមួយក្បាល បានប្រាក់ចំណូលគួរឲ្យកត់សម្គាល់។
បច្ចុប្បន្នមានក្រុមគ្រួសារក្រីក្រជាច្រើននៅតំបន់ជនជាតិភាគតិច ចាម និង រ៉ាគ្លៃ ក្នុងស្រុកត្រូវបានផ្តល់លក្ខខណ្ឌខ្ចីដើមទុនវិនិយោគលើការចិញ្ចឹមកូនគោពូជកូនកាត់ Brahman ឬ BBB តាមទិសដៅយកសាច់ដើម្បីបង្កើនប្រាក់ចំណូល៕
អត្ថបទ៖ កុងធឺ
រូបថត៖ កុងធឺ - ត្រឹនវៀត - ង្វៀនថាញ់
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់