ទំពាំងបាយជូរបៃតង EVERGREEN - ផលិតផល OCOP ផ្កាយ ៤ នៅខេត្ត និញធន់

ទំពាំងបាយជូរបៃតង NH 01-48 ផលិតផលចម្បងមួយក្នុងចំណោមផលិតផលចម្បងៗ ទាំងឡាយរបស់សហករណ៍ទំពាំងបាយជូរ Evergreen និញធន់
ទំពាំងបាយជូរបៃតង NH 01-48 ផលិតផលចម្បងមួយក្នុងចំណោមផលិតផលចម្បងៗ ទាំងឡាយរបស់សហករណ៍ទំពាំងបាយជូរ Evergreen និញធន់

ដោយមានទិសស្លោក "ផលិតផលបៃតង ផ្តល់បរិស្ថានបៃតង ដើម្បី សហករណ៍មួយបៃតងជានិច្ច" សហករណ៍ទំពាំងបាយជូរ Evergreen និញ ធន់ នៅទីក្រុង ផានរ៉ាង - ថាបចាម (ខេត្ត និញធន់) ជារៀងរាល់ឆ្នាំបានផ្គត់ផ្គង់ទំពាំងបាយជូរចេញទៅទីផ្សារចំនួន ១២០ តោន ហើយផលិតផលទំពាំងបាយជូរមានគុណភាពខ្ពស់ជាច្រើនបន្ទាប់ពីកែច្នៃរួច។

លោក ហ្វ៊ិញ ថាញ់ហ្វា ប្រធានក្រុមប្រឹក្សាភិបាលសហករណ៍បានឲ្យដឹងថា បច្ចុប្បន្នសហករណ៍មានផ្ទៃដីផលិតទំពាំងបាយជូរសរុបចំនួន ៣០,៦ ហិកតា ភាគច្រើនជាទំពាំងបាយជូរបៃតង។

ទំពាំងបាយជូរបៃតង EVERGREEN - ផលិតផល OCOP ផ្កាយ ៤ នៅខេត្ត និញធន់ ảnh 1ទំពាំងបាយជូរបៃតង NH 01-48 ផលិតផលចម្បងមួយក្នុងចំណោមផលិតផលចម្បងៗ ទាំងឡាយរបស់សហករណ៍ទំពាំងបាយជូរ Evergreen និញធន់

ដើម្បីបង្កើនតមៃ្លធ្វើពិពិធកម្មផលិតផលទាំងឡាយពីទំពាំងបាយជូរ សហករណ៍បានផលិតចេញផលិតផលក្រោយកែច្នៃជាច្រើនដូចជាទឹកទំពាំងបាយជូរធ្វើអោយឡើងអង់ស៊ីម ទំពាំងបាយជូរក្រៀម ទឹកខ្មេះទំពាំងបាយជូរនិងស្រាទំពាំងបាយជូរចំហុយ ម៉ុកញៀន។

ទំពាំងបាយជូរបៃតង EVERGREEN - ផលិតផល OCOP ផ្កាយ ៤ នៅខេត្ត និញធន់ ảnh 2ផលិតផលទឹកខ្មេះទំពាំងបាយជូរបស់សហករណ៍ទំពាំងបាយជូរ Evergreen និញធន់

ទាំងអស់នោះសុទ្ធតែ ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យា សាស្ត្រនិងបច្ចេកវិទ្យា) ផ្តល់វិញ្ញាបនបត្របញ្ជាក់ម៉ាកយីហោនិងសម្គាល់ភូមិសាស្ត្រ "ទំពាំងបាយជូរ និញធន់" ធ្លាប់ទទួលបានជ័យលាភីលេខ ១ ផលិតផលឧស្សាហកម្មជនបទគំរូតួយ៉ាងទីក្រុង ផានរ៉ាង - ថាបចាម ឆ្នាំ ២០២១។

កិត្តិយសធំធេងសម្រាប់សហករណ៍ពេលផលិតផលទំពាំងបាយជូរស្រស់ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត និញធន់ ផ្តល់វិញ្ញាបនបត្របញ្ជាក់សម្រេចស្តង់ដារ OCOP ផ្កាយ ៤។

ទំពាំងបាយជូរបៃតង EVERGREEN - ផលិតផល OCOP ផ្កាយ ៤ នៅខេត្ត និញធន់ ảnh 3ផលិតផលស្រាទំពាំងបាយជូររបស់សហករណ៍ទំពាំងបាយជូរ Evergreen និញធន់

ជាពិសេស សហករណ៍ត្រូវបានជ្រើសរើសចូលរួមក្នុងគម្រោង "ជ្រើសរើសសុក្រឹតភាព ពង្រីកទូលំទូលាយគំរូសហករណ៍បែបថ្មីប្រសិទ្ធភាពនៅតាមមូលដ្ឋានទូទាំងប្រទេសដំណាក់កាល ២០២១ - ២០២៥" របស់ក្រសួងផែនការនិងវិនិយោគ៕

អត្ថបទនិងរូបថត៖ ង្វៀនថាញ់ - កុងធឺ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍