ជាច្រើនខែកន្លងមកនេះ ខេត្ត និញធន់ គ្មានដល់ទៅមួយដំណក់ទឹកភ្លៀង មានតែថ្ងៃក្ដៅនិងការហួតហែងកាន់តែរាលដាលទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។
![ហ្វូងពពែរបស់ប្រជាជនរកចំណីស៊ីនៅបាតបឹង ភឿកទ្រុង ស្រុក បាកអាយ (ខេត្ត និញធន់)ឋ ដែលត្រូវរីងខះដល់បាត ដីបែកក្រហែងដោយសារគ្រោះរាំងស្ងួតអូសបន្លាយ រីងខះហួតហែងវាលស្រែនៅ "ខ្ទះភ្លើង" ខេត្ត និញធន់ ảnh 1](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb04c9b3d4b2adfc72e6505fb1d25ebb7c2b9be3c8c24e76f5d7340836f259eaa155aec41029d2cf3b4462886d632399e1b3f9cf40995398c8fbc036a89b6018078d/1khat_o_ninh_thuandanh_lamtran_thanh_dat.jpg)
![ប្រជាជននៅភូមិ តាណូយ ស្រុក និញសឺន (ខេត្ត និញធន់) ត្រូវប្រើប្រាស់ថ្លុកទឹកល្អក់ទាំងឡាយដែលនៅសេសសល់ក្រោមជ្រោះដើម្បីបោកគក់និងប្រើប្រាស់ប្រចាំថ្ងៃ រីងខះហួតហែងវាលស្រែនៅ "ខ្ទះភ្លើង" ខេត្ត និញធន់ ảnh 2](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb04c9b3d4b2adfc72e6505fb1d25ebb7c2bad37bbbfd370dfb3579cefb5de143ff1aec41029d2cf3b4462886d632399e1b3b3b1cfe98032d0890a65c0fc64b83192/4khat_o_ninh_thuandanh_lamtran_thanh_dat3.jpg)
ដីកសិកម្មរាប់រយហិកតាប្រេះបែកក្រហែងត្រូវបញ្ឈប់ការបង្កបង្កើនផល សត្វស្រុក ដើមឈើត្រូវខ្វះទឹក អាងស្តុកទឹកទាំងឡាយក៏រីងខះបន្តិចម្ដងៗ ហើយកំពុងតែទប់ទល់ពីមួយថ្ងៃទៅមួយថ្ងៃ បានត្រឹមតែផ្តល់អាទិភាពទឹកប្រើប្រាស់ប្រចាំថ្ងៃជូនបងប្អូនជនជាតិ ទឹកសម្រាប់អោយហ្វូងសត្វស្រុកផឹកប៉ុណ្ណោះ។
![ហ្វូងចៀមត្រូវបានព្រលែងអោយស្វែងរកចំណីដែលជាស្មៅងាប់ក្រៀមស្ងួត ប្រទាលដំបងយក្ស ... ដែលនៅសេសសល់ក្នុងវាលស្រែរីងខះហួតហែងនៃស្រុក ធន់ណាម (ខេត្ត និញធន់) រីងខះហួតហែងវាលស្រែនៅ "ខ្ទះភ្លើង" ខេត្ត និញធន់ ảnh 3](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb04c9b3d4b2adfc72e6505fb1d25ebb7c2b06e7237efcf98c3a1d127a1284860e36aec41029d2cf3b4462886d632399e1b3f244f2d474a4ec07add11db7565bd216/6khat_o_ninh_thuandanh_lamtran_thanh_dat5.jpg)
![ត្រីងាប់ក្រៀមនៅកណ្តាលដងទន្លេ លូ ស្រុក ធន់ណាម (ខេត្ត និញធន់) ដោយសារគ្រោះរាំងស្ងួតអូសបន្លាយ រីងខះហួតហែងវាលស្រែនៅ "ខ្ទះភ្លើង" ខេត្ត និញធន់ ảnh 4](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb04c9b3d4b2adfc72e6505fb1d25ebb7c2bb34a0ea90743730f8801feec06aa887faec41029d2cf3b4462886d632399e1b30bc9f3f49c582220228995f47ffa5057/3khat_o_ninh_thuandanh_lamtran_thanh_dat2.jpg)
អណ្តូងជីកទាំងអស់ក៏មិនអាចមានទឹកគ្រប់គ្រាន់ស្រោចស្រង់ដល់វាលស្រែចម្ការដំណាំដែលកំពុងក្រៀមស្វិតរាប់រយកន្លែង។ ជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅ "ខ្ទះភ្លើង" នេះកំពុងជួបប្រទះនឹងក្ដីលំបាករាប់ម៉ឺនជំពូក៕