ជនជាតិ ចាម អភិវឌ្ឍសេដ្ឋកិច្ចពីគំរូដាំដំណាំឈូក

គំរូទេសចរណ៍អេកូឡូស៊ីភូមិឈូករបស់ជនជាតិ ចាម នៅទីរួមស្រុក ភឿកយ៉ឹន ស្រុក និញភឿក (ខេត្ត និញធន់)
គំរូទេសចរណ៍អេកូឡូស៊ីភូមិឈូករបស់ជនជាតិ ចាម នៅទីរួមស្រុក ភឿកយ៉ឹន ស្រុក និញភឿក (ខេត្ត និញធន់)

អាស្រ័យដោយក្លៀវក្លាសិក្សារៀនសូត្រ កែលម្អវាលទំនាប ស្រែភក់ល្បាប់ជ្រាំដើម្បីដាំដំណាំឈូកគួបផ្សំជាមួយការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី ជនជាតិ ចាម ជាច្រើនក្រុមគ្រួសារនៅទីរួមស្រុក ភឿកយ៉ឹន ស្រុក និញភឿក (ខេត្ត និញធន់) មានប្រាក់ចំណូលខ្ពស់ជាង ៥ ដល់ ៦ ដងបើធៀបនឹងការធ្វើស្រែ។

ជនជាតិ ចាម អភិវឌ្ឍសេដ្ឋកិច្ចពីគំរូដាំដំណាំឈូក ảnh 1គំរូទេសចរណ៍អេកូឡូស៊ីភូមិឈូករបស់ជនជាតិ ចាម នៅទីរួមស្រុក ភឿកយ៉ឹន ស្រុក និញភឿក (ខេត្ត និញធន់)

បច្ចុប្បន្ន ទីរួមស្រុក ភឿកយ៉ឹន មានជនជាតិ ចាម ប្រហែលដប់ក្រុមគ្រួសារដាំឈូកគួបផ្សំនឹងការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី។ បង ក្វាង ង៉ុក ញៀន បានអោយដឹងថា៖ "ផ្តើមពីគោលបំណងចង់កសាងមណ្ឌលទេសចរណ៍អេកូឡូស៊ីមួយ ខ្ញុំបានកសាងមណ្ឌលទេសចរណ៍វប្បធម៌និងអេកូឡូស៊ី សែន ចារ៉ាយហ៍ និញធន់ មានទំហំផ្ទៃដីជាង ១ ហិកតា។ ដោយមានតម្លៃសំបុត្រចូលគឺ ២០.០០០ ដុងក្នុងមនុស្សម្នាក់ ជួលសម្លៀកបំពាក់គ្រប់ប្រភេទថតរូប ៣០.០០០ ដុងក្នុងមួយលើក រួមជាមួយនឹងការរៀបចំសកម្មភាពសេវាកម្មភោជ នាហារជាច្រើន ស្វែងយល់វប្បធម៌ សិល្បៈសម្តែងប្រជាប្រិយរបស់ជនជាតិ ចាម គ្រួសារខ្ញុំមានប្រាក់ចំណូលស្ថិរភាពហើយ"

ជនជាតិ ចាម អភិវឌ្ឍសេដ្ឋកិច្ចពីគំរូដាំដំណាំឈូក ảnh 2ផលិតផលគ្រាប់ឈូកត្រូវបានវេចខ្ចប់ត្រៀមរៀបចំនាំយកទៅលក់
ជនជាតិ ចាម អភិវឌ្ឍសេដ្ឋកិច្ចពីគំរូដាំដំណាំឈូក ảnh 3អាស្រ័យដោយដាំឈូកគួបផ្សំនឹងការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ី ជនជាតិ ចាម ជាច្រើនក្រុមគ្រួសារនៅទីរួមស្រុក ភឿកយ៉ឹន ស្រុក និញភឿក (ខេត្ត និញធន់) មានប្រាក់ចំណូលខ្ពស់ជាងពី ៥ ដល់ ៦ ដងបើធៀបនឹងការធ្វើស្រែ

លោកស្រី ដាង ស៊ិញអាយជី អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមស្រុក ភឿកយ៉ឹន បានឲ្យដឹងថា ផលិតផលពីឈូកទាំងអស់សុទ្ធតែត្រូវបានទីផ្សារទទួលយក ជួយបណ្តាគ្រួសារជនជាតិ ចាម លើកកម្ពស់ប្រាក់ចំណូល។ នាពេលខាងមុខ ខេត្តបន្តជំរុញយ៉ាង ខ្លាំងក្លាការធ្វើបរិវត្តកម្មបណ្តាវាលស្រែ ដំណាំមិនសូវមានប្រសិទ្ធភាពងាកមកដាំឈូកផ្សារភ្ជាប់ជាមួយនឹងទេសចរណ៍អេកូឡូស៊ី កសាងក្រុមសហការអភិវឌ្ឍគំរូចងសម្ពន្ធគ្នា ក្នុងការដាំឈូកតាមស្តង់ដារ VietGAP និងចុះកិច្ចសន្យាប្រមូលទិញផលិតផលនាំចេញទៅទីផ្សារ...

 អត្ថបទនិងរូបថត៖ ង្វៀន ថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍