ប្រាសាទ ប៉ូក្លងហ្ការ៉ាយ ត្រូវបានសាងសង់ឡើងដោយស្តេច ចេមឹន តាំងពីចុងសតវត្សរ៍ទី ១៣ ដើមសតវត្សរ៍ទី ១៤ ដើម្បីគោរពបូជាស្តេច ប៉ូក្លងហ្ការ៉ាយ ។ ប្រាសាទមានទីតាំងនៅលើកូនភ្នំ ត្រូវ នៅសង្កាត់ ដូវិញ ចម្ងាយពីទីក្រុង ផានរ៉ាង - ថាបចាម ៩ គីឡូម៉ែត្រទៅទិសខាងលិច។
ប្រាសាទ ប៉ូក្លងហ្ការ៉ាយ គឺជាប្រាសាទដ៏ពិសិដ្ឋ ជានិមិត្តរូប ហើយក៏ជាមោទនភាពរបស់សហគមន៍ជនជាតិ ចាម ដែលរស់នៅក្នុងខេត្ត និញធន់ ផងដែរ។ ឆ្នាំ ១៩៧៩ កេរដំណែលស្ថាបត្យកម្មវិចិត្រសិល្បៈនេះត្រូវបានរដ្ឋចាត់ចំណាត់ថ្នាក់ជាកេរដំណែលថ្នាក់ជាតិពិសេស៕
រូបថត៖ ភូគ្វី