បងប្អូនជនជាតិ ចាម ខេត្ត និញធន់ ទទួលស្វាគមន៍ពិធីបុណ្យ កាតេ ឆ្នាំ ២០២២ យ៉ាងឱឡារិក

ប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករអញ្ជើញមកកាន់កេរដំណែលជាតិពិសេសនៃប្រាសាទ ប៉ូក្លងហ្គារ៉ាយ នៅទីក្រុង ផានរាង - ថាបចាម (ខេត្ត និញធន់) កម្សាន្តសប្បាយទាំងអស់គ្នា ស្វែងយល់អំពីវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ចាម
ប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករអញ្ជើញមកកាន់កេរដំណែលជាតិពិសេសនៃប្រាសាទ ប៉ូក្លងហ្គារ៉ាយ នៅទីក្រុង ផានរាង - ថាបចាម (ខេត្ត និញធន់) កម្សាន្តសប្បាយទាំងអស់គ្នា ស្វែងយល់អំពីវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ចាម

នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២២ នៅកេរដំណែលជាតិពិសេសនៃប្រាសាទ ប៉ូក្លងហ្គារ៉ាយ នៅទីក្រុង ផានរ៉ាង - ថាបចាម (ខេត្ត និញធន់) បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនាបានប្រារព្ធពិធីបុណ្យ កាតេ ឆ្នាំ ២០២២។

ក្នុងលំហរនៃប្រាសាទបុរាណ អ្នកមុខអ្នកការសមណស័ក្តិព្រហ្មញ្ញសាសនា ចាម សំដែងការដឹងគុណ រំលឹកនឹកដល់ព្រះអាទិទេព បុព្វការីជនបានប្រទានភ្លៀងខ្យល់អំណោយផល រដូវកាលលូតសាស់ល្អគ្រប់ក្រុមគ្រួសារទទួលបានសម្បូរសប្បាយ អរគុណបក្ស រដ្ឋបានយកចិត្តទុកដាក់គិតគូរជីវភាពរស់នៅបងប្អូនជនជាតិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធូរធារ មុខមាត់ភូមិ ចាម ផ្លាស់ផ្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

បងប្អូនជនជាតិ ចាម ខេត្ត និញធន់ ទទួលស្វាគមន៍ពិធីបុណ្យ កាតេ ឆ្នាំ ២០២២ យ៉ាងឱឡារិក ảnh 1ប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករអញ្ជើញមកកាន់កេរដំណែលជាតិពិសេសនៃប្រាសាទ ប៉ូក្លងហ្គារ៉ាយ នៅទីក្រុង ផានរាង - ថាបចាម (ខេត្ត និញធន់) កម្សាន្តសប្បាយទាំងអស់គ្នា ស្វែងយល់អំពីវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ចាម
បងប្អូនជនជាតិ ចាម ខេត្ត និញធន់ ទទួលស្វាគមន៍ពិធីបុណ្យ កាតេ ឆ្នាំ ២០២២ យ៉ាងឱឡារិក ảnh 2យុវតីជនជាតិ ចាម ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីសម្ដែងសិល្បៈអំណរពិធីបុណ្យ
បងប្អូនជនជាតិ ចាម ខេត្ត និញធន់ ទទួលស្វាគមន៍ពិធីបុណ្យ កាតេ ឆ្នាំ ២០២២ យ៉ាងឱឡារិក ảnh 3បងប្អូនជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនារៀបចំដង្វាយថ្វាយព្រះអាទិទេព

ដោយមានអត្ថន័យនៃវប្បធម៌ - ប្រវត្តិសាស្ត្រសំខាន់ ឆ្នាំ ២០១៧ "ពិធីបុណ្យ កាតេ របស់ជនជាតិ ចាម ខេត្ត និញធន់" ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ពិធីបុណ្យ កាតេ មិនត្រឹមតែបំពេញតម្រូវការខាងជំនឿព្រលឹងវិញ្ញាណ មនោសញ្ចេតនារបស់បងប្អូនជនជាតិ ចាម ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ រូបភាពរបស់ខេត្ត និញធន់ ដល់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសផងដែរ៕

អត្ថបទនិងរូបថត៖ ង្វៀន ថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយ៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍