វិចិត្រការិនី ចេ គីមទ្រុង - គំរូដ៏ភ្លឺថ្លាក្នុងការសិក្សារៀនសូត្រនិងធ្វើតាម អ៊ំ ហូ

វិចិត្រការិនី ចេ គីមទ្រុង ជក់ចិត្តច្នៃបង្កើតក្បែរជើងទម្ររូបគំនូរ
វិចិត្រការិនី ចេ គីមទ្រុង ជក់ចិត្តច្នៃបង្កើតក្បែរជើងទម្ររូបគំនូរ

ដោយក្តីគោរពស្រឡាញ់រាប់អានគ្មានជាទីបំផុតចំពោះ អ៊ំ ហូ វិចិត្រការិនីជនជាតិ ចាម ចេ គីមទ្រុង បានច្នៃបង្កើតវណ្ណកម្ម សិល្បៈគំនូរជាច្រើនបង្ហាញយ៉ាងរស់រវើកក្រោមប្រធានបទ "សិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ស្ទីលរស់នៅនិងធ្វើការរបស់លោកប្រធាន ហូ ជីមិញ" បង្កកម្លាំងរីកសាយភាយក្នុងសង្គមយ៉ាងធំធេង។

ជក់ចិត្តដិតអារម្មណ៍ខាងសិល្បៈគំនូរ វិចិត្រការិនីបានយកទាំងផ្ទះមួយខ្នងលេខ ៣៤៤ វិថី ង៉ូ យ៉ាទឺ ទីក្រុង ផានរាង - ថាបចាម (ខេត្ត និញធន់) ធ្វើជាកន្លែងគូរគំនូរ ដាក់តាំងរាប់ពាន់វណ្ណកម្មវិចិត្រសិល្បៈ បង្ហាញពីពិធីបុណ្យ ទំនៀមទម្លាប់ ជំនឿ ប្រជុំជីវភាពប្រចាំថ្ងៃរបស់ជនជាតិ ចាម។

វិចិត្រការិនី ចេ គីមទ្រុង - គំរូដ៏ភ្លឺថ្លាក្នុងការសិក្សារៀនសូត្រនិងធ្វើតាម អ៊ំ ហូ ảnh 1វិចិត្រការិនី ចេ គីមទ្រុង ជក់ចិត្តច្នៃបង្កើតក្បែរជើងទម្ររូបគំនូរ

ជាពិសេស វិចិត្រសាលថែមទាំងដាក់តាំងវណ្ណកម្មជាច្រើនអំពីប្រធានបទ "សិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ស្ទីលរស់នៅនិងធ្វើការរបស់លោកប្រធាន ហូ ជីមិញ" តួយ៉ាងដូចជា៖ "ភូមិ ចាម សគុណ អ៊ំ" "ភូមិភាគខាងត្បូងក្នុងបេះដូង អ៊ំ" "ជនបទថ្មីនៅតំបន់ ចាម" "ការផលិតកុម្ភការភណ្ឌ ចាម" រដូវទំពាំងបាយជូរអំណោយផលជាដើម។

វិចិត្រការិនី ចេ គីមទ្រុង - គំរូដ៏ភ្លឺថ្លាក្នុងការសិក្សារៀនសូត្រនិងធ្វើតាម អ៊ំ ហូ ảnh 2វណ្ណកម្ម "ភូមិ ចាម សគុណអ៊ំ ហូ" របស់វិចិត្រការិនីជនជាតិ ចាម ចេ គីមទ្រុង

យោងតាមលោក ផាម វ៉ាន់មួន ប្រធានសមាគមសហព័ន្ធ អក្សរសាស្ត្រសិល្បៈខេត្ត និញធន់ ចេ គីមទ្រុង គឺជាវិចិត្រការិនីមួយក្នុងចំណោមវិចិត្រករគូរគំនូរអំពីប្រធានបទ អ៊ំ ហូ ដ៏ច្រើនបំផុតក្នុងខេត្ត។

វិចិត្រការិនី ចេ គីមទ្រុង - គំរូដ៏ភ្លឺថ្លាក្នុងការសិក្សារៀនសូត្រនិងធ្វើតាម អ៊ំ ហូ ảnh 3ដោយក្តីគោរពស្រឡាញ់រាប់អានគ្មានជាទីបំផុតចំពោះ អ៊ំ ហូ វិចិត្រការិនីជនជាតិ ចាម ចេ គីមទ្រុង បានច្នៃបង្កើតវណ្ណកម្មសិល្បៈគំនូរជាច្រើនបង្ហាញឡើងយ៉ាងរស់រវើកក្រោមប្រធានបទ "សិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ស្ទីលរស់នៅនិងធ្វើការរបស់លោកប្រធាន ហូ ជីមិញ"

វណ្ណកម្មទាំងឡាយរបស់វិចិត្រការិនី បានផ្ញើចូលរួមបណ្តាពិធីប្រលងអំពីប្រធានបទ" "សិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ស្ទីលរស់នៅនិងធ្វើការរបស់លោកប្រធាន ហូ ជីមិញ" សុទ្ធតែទទួលបានពានរង្វាន់ធំៗ ហើយយ៉ាងសក្តិសម។ វិចិត្រការិនី ចេ គីមទ្រុង មានកិត្តិយសត្រូវបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលជូនប័ណ្ណសរសើរ បានសមាគមគ្រប់លំដាប់ថ្នាក់ប្រគល់ជូនប័ណ្ណសរសើរ លិខិតសរសើរជាច្រើន...៕

 អត្ថបទនិងរូបថត៖ ង្វៀន ថាញ់
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍