ដង្ហែព្រះពស្ត្រ (សម្លៀកបំពាក់របស់ព្រះអាទិទេព) គឺជាពិធីកិច្ចដ៏វិសេសវិសាលមួយ ចាប់ផ្តើមអោយពិធីបុណ្យ កាតេ របស់ជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនានៅខេត្ត និញធន់ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី ១ ខែទី ៧ តាមប្រតិទិន ចាម ជារៀងរាល់ឆ្នាំ។

ជនជាតិ ចាម មានពាក្យស្លោកថា "ចាម sa-ai, Raglai adei" មានន័យថាជនជាតិ ចាម គឺជាបងស្រីច្បងហើយជនជាតិ រ៉ាក់គ្លៃ គឺជាប្អូនស្រីពៅនៅក្នុងគ្រួសារ។ កូនស្រីពៅមានសិទ្ធិទទួលមរតកកេរតំណែលរបស់ឪពុកម្តាយហើយបំពេញកាតព្វកិច្ចថែទាំឪពុកម្តាយ។ ហេតុដូច្នេះហើយ ជនជាតិ រ៉ាក់គ្លៃ ត្រូវបានប្រគល់ភារកិច្ចថែរក្សាព្រះពស្ត្ររបស់ក្សត្រនិងគ្រឿងសំណែនទាំងឡាយ។

ពិធីដង្ហែព្រះពស្ត្របានប្រព្រឹត្តឡើងនៅប្រាសាទចំនួន ៣ គឺ៖ ប៉ូក្លង ហ្ការ៉ាយ ប៉ូរ៉ូមេ និង ប៉ូនឺហ្គារ៍ ចាប់ផ្ដើមគឺពិធីកិច្ចជនជាតិ ចាម ទៅកាន់លំនៅដ្ឋាននៃវង្សត្រកូលរបស់ជនជាតិ រ៉ាក់គ្លៃ នៅភូមិ យ៉ា ឃុំ ភឿកហា ស្រុក ធន់ណាម ដែលជាទីកន្លែងកំពុងរក្សាទុកព្រះពស្ត្រដើម្បីប្រារព្ធពិធីគោរពបូជា។
ពិធីដង្ហែព្រះពស្ត្រប្រព្រឹត្តឡើងក្នុងបរិយាកាសដ៏ស្រគត់ស្រគុំមានមនុស្សត្រៀប ត្រាដើរជាជួរៗ ហូរហែក្នុងសម្លេងស្គររបាំប្រពៃណីបន្តកន្ទុយគ្នាពីទីធ្លាបុណ្យរហូតដល់ប្រាសាទធំ។
បន្ទាប់ពីគ្រូធ្វើពិធីកិច្ចសុំការអនុញ្ញាតបើកទ្វារប្រាសាទ ហើយពួកយុវនារី ចាម ក្រុមភ្លេងបុណ្យអ្នកកូតទ្រកាញី... នឹងសម្ដែងនូវរបាំប្រពៃណីក្នុងស្នូរតន្ត្រីយ៉ាង ផុលផុសទទួលស្វាគមន៍ព្រះអាទិទេពទាំងឡាយដែលយាងមកជាមួយអ្នកភូមិ។

ពិធីកិច្ចដង្ហែព្រះពស្ត្រត្រូវបានចាត់តាំងឡើងដើម្បីឧទ្ទិសដល់ព្រះអាទិទេពទាំងឡាយនិងបួងសួងសុំឱ្យអាកាសធាតុអំណោយផល រដូវកាលបានងាយស្រួលជាង។ នេះក៏ជាឱកាសសម្រាប់ជនជាតិ ចាម ជួបជុំក្រុមគ្រួសារ មិត្តភក្តិ វង្សត្រកូលផងដែរ៕
អត្ថបទនិងរូបថត៖ កុងធឺ