ពិធីកិច្ចឆ្លងវ័យរបស់ជនជាតិ ចាម នៅខេត្ត និញធន់

ពេលកូនក្មេងឈានដល់អាយុអនីតិជន ជនជាតិ ចាម ប្រារព្ធពិធីកោរជុក
ពេលកូនក្មេងឈានដល់អាយុអនីតិជន ជនជាតិ ចាម ប្រារព្ធពិធីកោរជុក

ជនជាតិ ចាម មានជីវភាពវប្បធម៌ដ៏សម្បូរបែប ហើយពិពិធភាព ក្នុងនោះមានពិធីកិច្ចឆ្លងវ័យផ្សារភ្ជាប់ជាមួយវដ្ដចាប់កំណើត ធំដឹងក្តី ហើយចែកឋានទៅរបស់មនុស្សម្នាក់។ 

ពិធីកិច្ចឆ្លងវ័យរបស់ជនជាតិ ចាម នៅខេត្ត និញធន់ ảnh 1ពេលកូនក្មេងឈានដល់អាយុអនីតិជន ជនជាតិ ចាម ប្រារព្ធពិធីកោរជុក

ពេលទារកម្នាក់ៗ ចាប់កំណើតមក ជនជាតិ ចាម នឹងកាប់ដើមដំបងយក្សដាក់លើខ្លោងទ្វារផ្ទះ ឬដាក់ឆ្នាំងដីមួយគូផ្កាប់នៅសងខាងខ្លោងទ្វារមានគូសកំបោរសដោយមានអត្ថន័យបណ្តេញកម្ចាត់ខ្មោចបីសាចមកអុកឡុកស្ត្រីមានផ្ទៃពោះនិងទារក។ ដើម្បីជូនដំណឹងដល់បុព្វការីជន ជនជាតិ ចាម អនុវត្តពិធីកិច្ច Éw praok (សែនបុព្វការីជន) បួងសួងសុំអោយទារកបានកម្លាំងពលំមាំមួន ឆាប់ធំ។

ពិធីកិច្ចឆ្លងវ័យរបស់ជនជាតិ ចាម នៅខេត្ត និញធន់ ảnh 2អ្នកមុខអ្នកការព្រាហ្មណ៍ត្រៀមរៀបចំប្រារព្ធពិធីចូលកោដ្ឋ (ពិធីកិច្ចកំណត់សម្គាល់វដ្តចុងក្រោយបំផុតក្នុងពិធីកិច្ចឆ្លងវ័យ)

ពេលទារកឈានដល់វ័យអនីតិជន ជនជាតិ ចាម បន្តប្រារព្ធពិធីកោរជុកហើយឈានដល់អាយុរៀបការ ពួកគាត់នឹងប្រារព្ធពិធីកិច្ច Likhah caga ផ្សំផ្គុំឱ្យគូស្វាមីភរិយាវ័យក្មេងបានរួមរស់ជាមួយគ្នា។ ជនជាតិ ចាម តាមរបបមាតាធិបតេយ្យ កូនស្រី មានសិទ្ធិទៅស្តីដណ្តឹងប្តី ហើយបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចកូនប្រុសនឹងទៅរស់នៅផ្ទះខាងស្រី។

ពិធីកិច្ចឆ្លងវ័យរបស់ជនជាតិ ចាម នៅខេត្ត និញធន់ ảnh 3ឈានដល់អាយុរៀបការ ជនជាតិ ចាម ប្រារព្ធពិធីកិច្ច Likhah caga ផ្សំផ្គុំអោយគូស្វាមីភរិយាវ័យក្មេងបានរួមរស់ជាមួយគ្នា

ច្បាប់ធម្មជាតិនៃជីវិតមនុស្សមានកើត ចាស់ ឈឺ ស្លាប់។ ដូច្នេះហើយ ពេលមនុស្សម្នាក់ចែកឋានទៅ ជនជាតិ ចាម កាន់ព្រហ្មញ្ញសាសនានឹងប្រារព្ធពិធីបូជាសព (Ndam cuh) នៅជាយព្រៃ បន្ទាប់មក ប្រមូលអដ្ឋិធាតុហើយធ្វើពិធីចូលកោដ្ឋ (ពិធីកិច្ចកំណត់សម្គាល់វដ្តចុងក្រោយបំផុតក្នុងពិធីកិច្ចឆ្លងវ័យ)។ ចំពោះជនជាតិ ចាម កាន់សាសនា បានី គ្រួសារនិងវង្សត្រកូលនឹងប្រារព្ធពិធីបញ្ចុះអដ្ឋិធាតុនិងគោរពឧទ្ទិសបូជារយៈពេល ៣ ថ្ងៃ។ ពិធីកិច្ចឆ្លងវ័យគឺជាទំនៀមទម្លាប់ដ៏ល្អប្រពៃរបស់ជនជាតិ ចាម បង្ហាញពីសីលធម៌លក្ខណៈមនុស្សសាស្រ្តដ៏ជ្រាលជ្រៅ "ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់" ត្រូវបានកកើតឡើង និងថែរក្សាឆ្លងកាត់ជាច្រើនជំនាន់រហូតមកទល់សព្វថ្ងៃនេះ៕

អត្ថបទនិងរូបថត៖ កុងធឺ
បញ្ចូលទិន្នន័យដោយ៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍