ត្រូវបានដាំច្រើននៅឃុំ ភឿកប៊ិញ ស្រុកតំបន់ភ្នំ បាកអាយ ដំណាំចេកចាំប្តី (នៅហៅថាចេកភ្នំ ចេកគល់ធំ ចេកត្រយូងបៃតង។ល។) ភឿកប៊ិញ ជាប្រភេទរុក្ខោសថដ៏មានតម្លៃត្រូវបានខេត្ត និញធន់ ដាក់ បញ្ជូលក្នុងកម្មវិធីឃុំមួយផលិតផលមួយ (OCOP) សម្រេចស្តង់ដារផ្កាយ ៣ មានសក្តានុភាពដ៏ធំដើម្បីអភិវឌ្ឍទៅជាផលិតផលសម្រេចស្តង់ដារផ្កាយ ៥។
យោងតាមលោក ដារ៉តហាភឿក ប្រធានសមាគមកសិករឃុំ ភឿកប៊ិញ ចេកចាំប្តី ភឿកប៊ិញ ច្រើនតែដុះឯកឯងនៅលើភ្នំ។ ក្រៅពីនេះ ជនជាតិ រ៉ាហ្ក្លៃ នៅមានដាំពូជចេកនេះលើផ្ទៃដីទំហំប្រមាណ ២០ ហិកតា។ ដើមចេកចាំប្តី ភឿកប៊ិញ មានកម្ពស់ពី ៣ ដល់ ៥ ម៉ែត្រមានសណ្ឋានប្លែកបន្តិចហើយចេញតែមួយស្ទងប៉ុណ្ណោះ មួយស្ទងៗ ផ្តល់គ្រាប់ពី ៤ ដល់ ៦ គីឡូក្រាម។ គ្រាប់ចេកមានពណ៌ខ្មៅ ពេលវាយបំបែកនៅខាងក្នុងមានផ្ទុកជាតិម្សៅពណ៌ស។
ក្រោយពេលប្រមូលផលរួច គ្រាប់ចេកត្រូវបានបងប្អូនជនជាតិហាលស្ងួត យកទៅលីងត្រួសៗ រួចត្រាំស្រាផឹកដើម្បីព្យាបាលជំងឺមួយចំនួនដូចជា៖ ឈឺខ្នង ចុករោយសន្លាក់ឆ្អឹង រំញោចប្រព័ន្ធរំលាយអាហារ។ល។ ផ្នែកផ្សេងៗ ទៀតនៃដើមចេកក៏អាចព្យាបាលជំងឺមួយចំនួនផ្សេងៗ ទៀតដូចជាក្រួសក្នុងតម្រងនោម ឈឺក្រពះ សម្រួលផ្លូវនោម។ល។
ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា) ផ្តល់វិញ្ញាបនបត្រចុះបញ្ជីស្លាកសញ្ញា "ចេកចាំប្តី ភឿកប៊ិញ" ផលិតផលនេះបាននិងកំពុងជួយអោយបងប្អូនជនជាតិ រ៉ាហ្ក្លៃ ជាច្រើនគ្រួសារនៅឃុំ ភឿកប៊ិញ មានប្រាក់ចំណូលបន្ថែម កែលម្អជីវភាពរស់នៅ៕
អត្ថបទនិងរូបថត៖ ង្វៀនថាញ់
បញ្ចូលអត្ថបទដោយ៖ អ៊ានថាញ់