ដើម្បីលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្ស៊ាំទៅនឹងបម្រែបម្រួលធាតុអាកាសក្រុមគ្រួសារកសិករជាច្រើននៅខេត្ត និញធន់ បាននិងកំពុងអនុវត្តវិទ្យាសាស្ត្រ បច្ចេក វិទ្យាយ៉ាងសកម្មទៅក្នុងផលិតកម្មកសិកម្ម។

មានទម្រង់រូបភាពមិនតិចទេដែលបានបង្ហាញឲ្យឃើញពីប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងច្បាស់ក្រឡែតដូចជាទម្រង់រូបភាពស្រោចស្រពទឹកសន្សំសំចៃ ទម្រង់រូបភាពព័ទ្ធសំណាញ់ទប់ស្កាត់រុយចោះ ផ្លែឲ្យចម្ការពុទ្រា ទម្រង់រូបភាពដាំត្រសក់ផ្អែមបច្ចេកវិទ្យាខ្ពស់របស់ ជប៉ុន ទម្រង់រូបភាពដាំទំពាំងបាយជូរ ពុទ្រា ទំពាំងបារាំងបៃតងតាមស្តង់ដារ VietGAP ទម្រង់រូបភាពផលិតពូជជលផលមានគុណភាពខ្ពស់ ទម្រង់រូបភាពចិញ្ចឹមបណ្តាប្រភេទសិប្បីសត្វត្រីសមុទ្រនៅក្នុងទ្រុងបែ ទម្រង់រូបភាពចិញ្ចឹមបន្ធាត់សត្វពពែ ចៀម...។


ឆ្នាំ ២០២០ ខេត្ត និញធន់ បន្តជួយឧបត្ថម្ភ ពង្រីកទូលាយបណ្តាទម្រង់រូបភាពដែលអនុវត្តន៍ភាពជឿនលឿននៃវិទ្យាសាស្ត្រ បច្ចេកទេសទៅក្នុងផលិតកម្ម ព្រមទាំងទាក់ទាញការវិនិយោគក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ចំពោះផលិតផលពិសេសប្រចាំតំបន់របស់ខេត្តដើម្បីអភិវឌ្ឍបណ្ដាកសិផលសរីរាង្គដ៏មានតម្លៃនិងលក្ខណៈប្រកួតប្រជែងខ្ពស់៕
ង្វៀនថាញ់