ដោយមានការជួយឧបត្ថម្ភរបស់អាជ្ញាធរមូលដ្ឋាន សហករណ៍ទាំងឡាយនៅលើភូមិសាស្ត្រស្រុក និញភឿក (ខេត្ត និញធន់) បាននិងកំពុងពង្រីកប្រសិទ្ធភាពក្នុងសកម្មភាពផលិតកម្ម - ធ្វើអាជីវកម្ម រួមចំណែកលើកកម្ពស់ចំណូលជូនបណ្តាក្រុមគ្រួសារជាសមាជិក។
បច្ចុប្បន្ន ស្រុក និញភឿក មានអង្គភាពសេដ្ឋកិច្ចសមូហភាពចំនួន ២៥ ដែលកំពុងប្រតិបត្តិការតាមច្បាប់សហករណ៍ ដោយមានសមាជិកជាង ៨.០០០ ពលករធ្វើការជាប្រចាំចំនួន ១៦៤ នាក់។
លោក ង្វៀនហ៊ឺវឌឹក អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក និញភឿក បានឲ្យដឹងថា៖ ការងារគ្រប់គ្រងរដ្ឋអំពីសេដ្ឋកិច្ចសមូហភាពតែងតែត្រូវបានស្រុក ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ដោយឡែកនៅឆ្នាំ ២០២០ ស្រុកបានចំណាយប្រាក់រាប់សិបពាន់លានដុងជួយឧបត្ថម្ភសហករណ៍ទាំងឡាយអភិវឌ្ឍផលិតកម្ម បង្កបង្កើតរគរូតំណភ្ជាប់ផលិតកម្មមួយចំនួនតាមខ្សែសង្វាក់តម្លៃជាជំហានដំបូងជួយលើកកម្ពស់ប្រាក់ចំណូលជូនក្រុមគ្រួសារជាសមាជិកទាំងឡាយ។
ដោយបានឆ្លៀតប្រើប្រាស់សក្តានុភាពផ្ទៃដីផលិតកម្មកសិកម្មចំនួន ២៣.៥០០ ហិកតាក្នុងនោះ ដីផលិតស្រូវមានប្រហែល ១៥.០០០ ហិកតា សហករណ៍ទាំង ១២ នៅស្រុក និញភឿក បានចូលរួមគំរូតំណភ្ជាប់ខ្សែសង្វាក់តម្លៃរវាងសហគ្រាស - សហករណ៍ - កសិករដើម្បីទាញយកផលពីប្រៀបខ្លាំងនៃប្រភេទដំណាំចម្បងៗ មួយចំនួនដូចជា៖ ស្រូវ ពោតទំពាំងបាយជូរ ទំពាំងបារាំងបៃតង...។
គំរូជាច្រើនក្នុងចំណោមនោះកំពុងត្រូវបានពង្រីកទូលំទូលាយដូចជា៖ គំរូផលិតពោតពូជតំណភ្ជាប់សហករណ៍ - ក្រុមហ៊ុនពូជដំណាំដោយមានផ្ទៃដីចំនួន ៤៥០ ហិកតា គំរូស្រោចស្រពសន្សំសំចៃទឹកដោយមានផ្ទៃដីជាង ៥៣០ ហិកតា គំរូដាំទំពាំងបារាំងបៃតង សណ្តែកដីសរីរាង្គដោយមានវិញ្ញាបនបត្រសម្គាល់ស្ថិតនៅកសិដ្ឋាន ទៀនទៀន នៅឃុំ អានហាយ ចំនួន ១០ ហិកតា គំរូទំពាំងបាយជូរ VietGAP ចំនួន ១០ ហិកតានៅឃុំ ភឿកធន់ ពុទ្រាចំនួន ១១,៥ ហិកតានៅឃុំ ភឿកវិញ ទំពាំងបារាំងបៃតងចំនួន ៤០ ហិកតានៅឃុំ អានហាយ…។
ដោយទទួលបានការជួយឧបត្ថម្ភអំពីដើមទុន ដីធ្លីដាំដុះ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា... សហករណ៍ទាំងឡាយនៅស្រុក និញភឿក បានពង្រីកល្អប្រសិទ្ធភាពប្រតិបត្តិការ។
ឆ្នាំ ២០២០ ផលចំណូលរបស់សហករណ៍ទាំងឡាយនៅស្រុក និញភឿក សម្រេចបានជាមធ្យមជាង ២,៥ ពាន់លានដុងក្នុងសហករណ៍មួយ ពលករធ្វើការជាប្រចាំមានប្រាក់ចំណូលពី ២៥ ដល់ ៣១ លានដុងក្នុងមួយនាក់។
សហករណ៍ទាំងឡាយនៅលើភូមិសាស្ត្រស្រុកបញ្ជាក់បានតួនាទីស្ពានចម្លងសម្រាប់អភិវឌ្ឍផលិតកម្មផ្ដោះប្តូរទំនិញកសិកម្ម ជម្រុញដំណើរការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹម រួមចំណែកលើកកម្ពស់ប្រាក់ ចំណូលជូនក្រុមគ្រួសារជនជាតិនៅស្រុក និញភឿក៕
អត្ថបទនិងរូបថត៖ កុងធឺ - មិញហ៊ឹង