នារីជនជាតិ បាណា នៅស្រុក ក្បាង ត្បាញសំពត់សង្កិមបម្រើសកម្មភាពទេសចរណ៍

ដាស់សក្តានុពលទេសចរណ៍ស្រុក ក្បាង

ស្រុក ក្បាង (ខេត្ត យ៉ាឡាយ) មិនត្រឹមតែជាតំបន់មូលដ្ឋានបដិវត្តន៍ ទីកន្លែងចាប់ផ្តើមនៃកិច្ចការក្រោកឡើងតស៊ូប្រយុទ្ធ តីសឺន កន្លែងប្រសូតវីរបុរស នុប ដ៏អស្ចារ្យកាលពីដើមប៉ុណ្ណោះទេថែមទាំងជាដែនដីសម្បូរសក្តានុពលទេសចរណ៍ "ប្រភព" នៃខឿនវប្បធម៌ប្រពៃណីបណ្តាជនជាតិ តីង្វៀន ជាពិសេសគឺជនជាតិ បាណា។

ត្រូវបានរដ្ឋឧបត្ថម្ភគោបន្តពូជ បង ស៊ីវ ឡូហ៍ (ខាងឆ្វេង) នៅភូមិ ហ្វាត់ ឃុំ អាយុន សប្បាយចិត្តយ៉ាងខ្លាំង ចាត់ទុកជាកម្លាំងចលករដើម្បីឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ឃុំ អាយុន ឧបត្ថម្ភការងាររកស៊ីចិញ្ចឹមជីវិតជួយប្រជាជនរួចផុតពីភាពក្រីក្រ

ប៉ុន្មានឆ្នាំកន្លងទៅ ការដំណើរការវិធានការផលិតកម្មផ្តើមពីប្រភពទុននៃកម្មវិធីគោលដៅជាតិគឺជាដំណោះស្រាយដ៏សំខាន់ដើម្បីឃុំ អាយុន ស្រុក ជឺសេ ខេត្ត យ៉ាឡាយ ដោះស្រាយ ការងារធ្វើ បង្កើតប្រភពប្រាក់ចំណូលជូនបងប្អូនជនជាតិ កាត់បន្ថយអត្រាគ្រួសារក្រីក្រនៅលើភូមិសាស្រ្តឃុំ។

ចម្ការអំពៅទ្រង់ទ្រាយធំនៅខេត្ត យ៉ាឡាយ

ចម្ការអំពៅទ្រង់ទ្រាយធំ ផ្លាស់ប្តូរជីវភាពជនជាតិ បាណា

ភូមិ បើ ឃុំ កុងលើងឃើង ស្រុក ក្បាង (ខេត្ត យ៉ាឡាយ) ធ្លាប់ជាដែនដី ស្រេកទឹកហួតហែង កសិករបានត្រឹមតែវិលវល់ជាមួយដំណាំស្រូវ ដើម ពោតប្រសិទ្ធភាពសេដ្ឋកិច្ចទាប។ សព្វថ្ងៃនេះ មើលពីទីខ្ពស់មកពណ៌បៃតងមួយដ៏ក្រាស់ក្រៃនៃដើមអំពៅដ៏ធំល្វឹងល្វើយបានលាតសន្ធឹងពេញវាល ផ្លាស់ប្តូរមុខមាត់ដែនដីនេះទាំងស្រុង។ នេះជាលទ្ធផលនៃការងារ ជនជាតិ បាណា នៅទីនេះចូលរួមធ្វើចម្ការអំពៅទ្រង់ទ្រាយធំ។

ពិធីសែនអារក្សព្រៃមានការចូលរួមរបស់អ្នកភូមិ កងកម្លាំងសមត្ថកិច្ចបំពេញភារកិច្ចគ្រប់គ្រង ការពារព្រៃឈើទាំងអស់គ្នា

ជនជាតិ យ៉ារ៉ាយ សែនអារក្សព្រៃ រក្សាព្រៃឈើឱ្យកាន់តែបៃតង

ក្នុងគោលបំណងថ្លែងអំណរគុណអារក្សព្រៃបានថែរក្សាគាំពារ ពាំនាំជីវភាពត្រជាក់ត្រជុំបរិបូរ សុភមង្គលមកជូនអ្នកភូមិ នាកាលកន្លងទៅ បងប្អូនជនជាតិ យ៉ារ៉ាយ នៅឃុំ អៀពេច ស្រុក អៀហ្ក្រាយ (ខេត្ត យ៉ាឡាយ) បានប្រារព្ធពិធីសែនអារក្សព្រៃយ៉ាងឱឡារិក។
ជនជាតិ បាណា អឹកធឹកប្រារព្ធពិធីសែនទីធ្លានៅភូមិ ប្រាំង ឃុំ ដាក់ទើប៉ាង ស្រុក កុងច្រ (ខេត្ត យ៉ាឡាយ)

អញ្ជើញមកកាន់ភូមិ ប្រាំង ចូលរួមពិធីសែនទីធ្លារបស់ជនជាតិ បាណា

ពិធីសែនទីធ្លាតាមភាសា បាណា គឺ ស៊ើម៉ាស់គើចាម។ នេះគឺជាពិធីសែនដ៏ធំក្នុងឆ្នាំរបស់ជនជាតិ បាណា នៅនិគម ភូមិក្បាលប្រភពជ្រោះទឹកធ្លាក់ ហ្វៃ ឃុំ ដាក់ទើប៉ាង ស្រុក កុងច្រ (ខេត្ត យ៉ាឡាយ) ក្នុងគោលបំណងរំលឹក នឹកដល់អ្នកចែកឋានហើយ សុំភ្លៀងខ្យល់អំណោយផល រដូវកាលផ្តល់ផលទ្វេដង។
ត្រូវបានកម្មាភិបាលជំរុញកសិកម្មណែនាំពីរបៀបថែទាំដូង គ្រួសារបង ឌិញ ហ៊្មីត នៅភូមិ លើត ឃុំ ងៀអាន ស្រុក ក្បាង ខិតខំប្រឹងប្រែងរួចផុតពីភាពក្រីក្រនាឆ្នាំ ២០២៤

បណ្តាគំរូពាំនាំប្រសិទ្ធភាពសេដ្ឋកិច្ចជូនបងប្អូនជនជាតិនៅស្រុក ក្បាង

អនុវត្តកិច្ចការចលនា "ធ្វើអោយផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើក្នុងចំណោមបងប្អូនជនជាតិភាគតិចដើម្បីឈោងឈានឡើងរួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហានប្រកបដោយចីរភាព" ស្រុក ក្បាង (ខេត្ត យ៉ាឡាយ) បានកសាងគំរូកាត់បន្ថយភាពក្រីក្រនៅបណ្តាភូមិបងប្អូនជនជាតិភាគតិចចំនួន ១០៣ ជួយបងប្អូនជនជាតិមានជីវភាពរស់នៅកាន់តែត្រជាក់ត្រជុំបរិបូរពីមួយថ្ងៃទៅមួយថ្ងៃថែមទៀត។
គណៈកម្មការរៀបចំប្រគល់ពានរង្វាន់ជូនគូប្រកួតទទួលបានស្នាដៃខ្ពស់នៅក្នុងបុណ្យប្រណាំងទូកលុងនៅលើទន្លេ ពោគោ

ប្រណាំងទូកលុងនៅលើទន្លេ ពោគោ

នាពេលថ្មីៗ នេះ នៅលើដងទន្លេ ពោគោ ចំណុះភូមិ យ៉ាំង ឃុំ អៀ - អ ស្រុក អៀហ្ក្រាយ (ខេត្ត យ៉ាឡាយ) បានប្រព្រឹត្តឡើងបុណ្យប្រណាំងទូកលុងលើកទី ៣។ បុណ្យប្រណាំងទូកលុងត្រូវបានប្រារព្ធឡើងក្នុងគោលបំណងអភិរក្ស ថែរក្សានិងពង្រីករាល់លក្ខណៈវប្បធម៌ដ៏បវរល្អឯក រំលឹកនឹកដល់វីរបុរស អាសាញ់ គំរូតួយ៉ាងឲ្យឆន្ទៈមោះមុត ស្មារតីស្នេហាជាតិរបស់បងប្អូនបណ្តាជនជាតិស្រុក អៀហ្ក្រាយ។
អាស្រ័យដោយចេះអនុវត្តភាពជឿនលឿនវិទ្យាសាស្ត្រ - បច្ចេកទេសចូលទៅក្នុងផលិតកម្មបានជាជីវភាពបងប្អូនជនជាតិនៅលើភូមិសាស្ត្រស្រុក ដាកឌ័រ (ខេត្ត យ៉ាឡាយ) កាន់តែបានកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ

គោលនយោបាយជនជាតិនៅខេត្ត យ៉ាឡាយ មានប្រសិទ្ធភាព

ខេត្ត យ៉ាឡាយ មានជនជាតិជាបងប្អូនចំនួន ៤៤ រួមរស់នៅជាមួយគ្នា ក្នុងនោះ ជនជាតិ យ៉ារ៉ាយ ស្មើនឹងចំនួន ៣០,៣៧% ជនជាតិ បាណា ស្មើនឹងចំនួន ១២,៥១%។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ទទួលបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ គោលនយោបាយជាច្រើនជួយឧបត្ថម្ភបងប្អូនជនជាតិនៅលើភូមិសាស្ត្រខេត្តត្រូវបានរៀបចំដាក់ដំណើរការប្រកបដោយសង្គតិភាព ប្រសិទ្ធភាព រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។
ក្សរ៍ ហប្លឹម - ស្ត្រីព្រឹទ្ធាចារ្យភូមិដំបូងគេនៅតំបន់ព្រំដែនខេត្ត យ៉ាឡាយ ក្នុងជីវិតរស់នៅប្រចាំថ្ងៃដ៏សាមញ្ញ

លោកស្រី ក្សរ៍ ហប្លឹម ជាអតីតយុទ្ធជនលេចធ្លោឡើងក្នុងជីវិតរស់នៅប្រចាំថ្ងៃដ៏សាមញ្ញ

ចំពោះប្រជាជនភូមិ ក្រុង ឃុំ អៀមើរ៍ ស្រុក ជឺប្រុង (ខេត្ត យ៉ាឡាយ) លោកស្រី ក្សរ៍ ហប្លឹម ជនជាតិ យ៉ារ៉ាយ តែងតែត្រូវបានជឿទុកចិត្តនិងគោរពរាប់អានដោយសារការរួមវិភាគទានទាំងឡាយរបស់លោកស្រីដល់ការអភិវឌ្ឍរួមនៃតំបន់ព្រំដែនពោរពេញទៅដោយកម្តៅថ្ងៃនិងខ្យល់។
សិប្បការិនី ឌិញ ធីហៀន ផ្ចិតផ្ចង់ថ្នាក់ថ្នមជាមួយនឹងការងារត្បាញសំពត់

ស្វាមីភរិយាជនជាតិ បាណារ មានចិត្តជាប់ជំពាក់យ៉ាងជ្រៅជាមួយនឹងវប្បធម៌ជនជាតិ

ទោះបីជាមានវ័យចំណាស់ក៏ដោយ ក៏ប៉ុន្តែស្វាមីភរិយា លោក ឌិញ ប៊ី និងលោកស្រី ឌិញ ធីហៀន នៅភូមិ ក្យ៉ាង ឃុំ កុងលើងឃើង ស្រុក ក្បាង (ខេត្ត យ៉ាឡាយ) ថ្ងៃណាក៏ដូចជាថ្ងៃណានៅតែខ្មីឃ្មាតជាមួយការងារថែរក្សា អភិរក្សវប្បធម៌ជនជាតិ បាណារ។
ដោយមានការជួយឧបត្ថម្ភរបស់បក្សនិងរដ្ឋ រួមជាមួយនឹងស្មារតីសាមគ្គីភាព ការខិតខំប្រឹងប្រែងរបស់បងប្អូនជនជាតិ ក្រោយរយៈពេល ១០ ឆ្នាំតាំងទីលំនៅឡើងវិញ ភូមិ គ្ទូយឿង នៅឃុំ ហ្រា ស្រុក ម៉ាងយ៉ាង (ខេត្ត យ៉ាឡាយ) បានប្រែខ្លួនវិវត្តជាជំហានៗ ចាប់ចង្វាក់ជាមួយនឹងជីវភាពរស់នៅថ្មីបា

ជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលជូនបងប្អូនជនជាតិ - សម្លឹងមើលពីខេត្ត យ៉ាឡាយ

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត យ៉ាឡាយ បានដំណើរការផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ គោលនយោបាយទាំងឡាយរបស់បក្ស រដ្ឋចំពោះបងប្អូនជនជាតិ ក្នុងនោះ មានគោលការណ៍ គោលនយោបាយជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋានដីបង្កបង្កើនផល រួមចំណែករក្សាលំនឹងជីវភាពរស់នៅនៃបងប្អូនជនជាតិ កសាងជនបទតំបន់ភ្នំអោយកាន់តែប្រែមុខមាត់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ...
ព្រឹទ្ធាចារ្យភូមិធ្វើជាសាមីដើមពិធីក្នុងទិវាជួបជុំលេងកម្សាន្ត

ពិធីសែនអំណរស្រូវថ្មីរបស់ជនជាតិ យ៉ារ៉ាយ

អោយតែឈានចូលដល់ដំណាច់ឆ្នាំ នៅពេលស្រូវ អង្ករមកដល់ជង្រុក ជនជាតិ យ៉ារ៉ាយ នៅខេត្ត យ៉ាឡាយ រៀបចំពិធីសែន អំណរស្រូវថ្មីម្ដងទៀត។ យោងតាមព្រឹទ្ធាចារ្យភូមិ ស៊ីវយ៉ន នៅភូមិ អ ឃុំ អៀវេ ស្រុក ជឺប្រុង (ខេត្ត យ៉ាឡាយ) ពិធីសែននេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះជនជាតិ យ៉ារ៉ាយ បានជាឆ្នាំណាអ្នកភូមិក៏សែនតបស្នងសងគុណដល់ យ៉ាង ដែរ។
ព្រះវិហារសាសនា ប្រូតេស្តង់ ព្លៃ មើនុ ត្រូវបានកសាងឡើងលើផ្ទៃដីទំហំ ៦១០ ម៉ែត្រការ៉េ ដាក់អោយប្រើប្រាស់តាំងពីឆ្នាំ ២០១៧

ព្រះវិហារប្រូតេស្តង់ ព្លៃ មើនុ ទីកន្លែងសុខក្សេមក្សាន្តរបស់មាមីងបងប្អូនបរិស័ទកាន់សាសនាប្រូតេស្តង់

ព្លៃ មើនុ ជាភូមិមួយនៅឃុំ ជឺអា ស្ថិតនៅចម្ងាយពីទីកណ្ដាលនៃទីក្រុង ព្លៃគូ (ខេត្ត យ៉ាឡាយ) ប្រមាណ ៨ គីឡូម៉ែត្រ តាមទិសខាងកើត។ ដល់ថ្ងៃពុធនិងថ្ងៃអាទិត្យរៀងរាល់សប្តាហ៍ម្តងៗ ព្រះវិហារសាសនា ប្រូតេស្តង់ ព្លៃ មើនុ ក្លាយជាគោលដៅដ៏ពេញនិយមនិងជិតស្និទ្ធរបស់បរិស័ទអ្នកកាន់សាសនា ប្រូតេស្តង់ ជនជាតិ យ៉ារ៉ាយ រាប់រយនាក់។
លោកគ្រូ ទឺយហ៍ រចនាសម្លៀកបំពាក់អោយយុវនារីនៅភូមិ យូរ៍ ឃុំ ហ្ក្លារ៍ ស្រុក ដាក់ឌ័រ (ខេត្ត យ៉ាឡាយ) ពីផ្ទាំងសំពត់សង្កិមផ្សេងៗ

លោកគ្រូជនជាតិ បាណា ម្នាក់ ជាមួយនឹងគំនិតរចនាម៉ូដដ៏ល្អឯក

ដោយបានគួបផ្សំដាក់បញ្ចូលសំពត់សង្កិមក្នុងបណ្តាគំរូម៉ូដែល សំពត់អាពាហ៍ពិពាហ៍ សំពត់រាត្រីសមោសរយ៉ាងប៉ិនប្រសប់ នោះ លោកគ្រូ ទឺយហ៍ (កើតក្នុងឆ្នាំ ១៩៨៨) ជាជនជាតិ បាណា នៅភូមិ យូរ៍ ឃុំ ហ្ក្លារ៍ ស្រុក ដាក់ឌ័រ (ខេត្ត យ៉ា ឡាយ) បានបង្កើតចេញសំពត់ទាំងឡាយប្រកបដោយលក្ខណៈប្រពៃណីផង មានគំរូម៉ូដែលសម័យទំនើបផង ត្រូវបានមនុស្សម្នាជាច្រើន និយមចូលចិត្ត។
ផ្នែកកសិកម្មស្រុក ជឺសេ សហការជាមួយក្រុមហ៊ុនរុក្ខជាតិឱសថ យ៉ាឌិញ រៀបចំណែនាំបច្ចេកទេសថែទាំរុក្ខជាតិឱសថអោយប្រជាជនដែលទទួលម៉ៅការដីព្រៃ

ស្រុក ជឺសេ អភិវឌ្ឍរុក្ខជាតិឱសថគ្រប់ប្រភេទ

ដោយបានសមស្របជាមួយនឹងលក្ខណៈដីធ្លីនិងធាតុអាកាស បានជាក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ស្រុក ជឺសេ (ខេត្ត យ៉ាឡាយ) បានផ្ដោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍប្រភេទរុក្ខជាតិឱសថផ្សេងៗ ពាំនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចសម្រាប់បងប្អូនជនជាតិ។
នាពេលបច្ចុប្បន្ននេះ មជ្ឈមណ្ឌលសុខភាពស្រុក ក្រុងប៉ា មានមន្ទីរពេទ្យ ១ មណ្ឌលសុខភាពឃុំចំនួន ១៤ គណៈ កម្មការសុខាភិបាលបម្រុងដោយមានកម្មាភិបាលនិយោជិតចំនួន ២០០ នាក់ ក្នុងនោះមានគ្រូពេទ្យ វេជ្ជបណ្ឌិតចំនួន ៧១ នាក់

ស្រុក ក្រុងប៉ា លើកបង្កើនគុណភាពពិនិត្យព្យាបាលជំងឺជូនបងប្អូនជនជាតិ

នាពេលបច្ចុប្បន្ននេះ មជ្ឈមណ្ឌលសុខភាពស្រុក ក្រុងប៉ា (ខេត្ត យ៉ាឡាយ) មានមន្ទីរពេទ្យ ១ មណ្ឌលសុខភាពឃុំចំនួន ១៤ គណៈកម្មការសុខាភិបាលបម្រុងដោយមានកម្មាភិបាលនិយោជិតចំនួន ២០០ នាក់ ក្នុងនោះ មានគ្រូពេទ្យ វេជ្ជបណ្ឌិតចំនួន ៧១ នាក់។ មិនត្រឹមតែធានាបាននូវការងារពិនិត្យ ព្យាបាលជំងឺប៉ុណ្ណោះទេ មជ្ឈមណ្ឌលថែមទាំងអនុវត្តបានយា៉ងល្អកម្មវិធីគោលដៅជាតិស្តីពីសុខភាពមូលដ្ឋាន ជួយបងប្អូនជនជាតិដែលរស់នៅលើភូមិសាស្ត្រក្នុងការបង្ការ ទប់
អាស្រ័យដោយចេះអនុវត្តវិទ្យាសាស្រ្ត - បច្ចេកទេសក្នុងការបង្កបង្កើនផល បានជាទម្រង់រូបភាពចម្ការ - ស្រះ - ទ្រុងក្រោលរបស់គ្រួសារលោក ផាមវ៉ាន់សី តែងតែផ្តល់ទិន្នផលខ្ពស់ជាប់ជាប្រចាំ

អតីតយុទ្ធជនមួយរូបជួយឧបត្ថម្ភបងប្អូនជនជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់លំបាកលំបិន

លោក ផាមវ៉ាន់សី អាយុ ៦៤ ឆ្នាំ អនុប្រធានសមាគមអតីតយុទ្ធជនឃុំ ដាក់រ៉ុង ស្រុក ក្បាង (ខេត្ត យ៉ាឡាយ) គឺជាគំរូដ៏ឆ្នើមមួយរូបក្នុងចំណោម គំរូដ៏ឆ្នើមនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដោយទម្រង់រូបភាពចម្ការ - ស្រះ - ទ្រុងក្រោល (ដាំដំណាំ - ចិញ្ចឹមត្រី - ចិញ្ចឹមសត្វ) នៅមូលដ្ឋាន។
ការបង្ហាត់បង្រៀនភាសាជនជាតិភាគតិចនៅសាលាបឋមសិក្សានឹងរួមចំណែកក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌ ជួយលើកកម្ពស់ប្រជាបញ្ញាសម្រាប់កូនក្មួយបងប្អូនជនជាតិ

ខេត្ត យ៉ាឡាយ ខិតខំប្រឹងប្រែងរក្សាភ្ជាប់ការងារសកលកម្មភាសាជនជាតិភាគតិច

ដើម្បីថែរក្សានិងពង្រីកតម្លៃភាសា អត្តសញ្ញាណវប្បធម៌នៃជនជាតិដើមទាំងឡាយ ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងទៅ ផ្នែកអប់រំនិងបណ្តុះបណ្តាលខេត្ត យ៉ាឡាយ បានខិតខំប្រឹងប្រែងក្នុងការរក្សាភ្ជាប់ការងារសកលកម្មភាសាជនជាតិ យ៉ារ៉ាយ និង បាណា នៅតាមសាលាបឋមសិក្សាទាំងឡាយ។
បង រើម៉ាហ៍ចែល ផ្សព្វផ្សាយអំពីវិធីបង្ការ ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ អោយអ្នកភូមិ គ្រេល

គំរូភ្លឺថ្លានៃភូមិ គ្រេល

ក្នុងអំឡុងពេលជាង ១០ ឆ្នាំកន្លងទៅ បង រើម៉ាហ៍ចែល នៅភូមិ គ្រេល ឃុំ អៀគ្រេល ស្រុក ឌឹកកឺ (ខេត្ត យ៉ាឡាយ) តែងតែបានបងប្អូនជនជាតិ យ៉ារ៉ាយ ផ្ដល់សេចក្ដីទុកចិត្តជ្រើសតាំងជាអ្នកមានកិត្យានុភាពអាស្រ័យដោយការចូលរួមចំណែកយ៉ាងសកម្មរបស់គាត់សម្រាប់សហគមន៍។
ដល់រដូវប្រមូលផលកសិផល កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនខេត្ត យ៉ាឡាយ ជួយបងប្អូនជនជាតិនៅតំបន់ព្រំដែនប្រមូលផល

ប្រជាចលនានៅតំបន់ព្រំដែននៃមាតុភូមិ

អនុវត្តសារាចរលេខ ៤៩ នៃគណៈលេខាបក្ស "ស្តីអំពីការបង្កើននិងប្តូរថ្មីការងារប្រជាចលនារបស់បក្សនៅតំបន់បងប្អូនជនជាតិភាគតិច" ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានប៉ុស្តិ៍ការពារព្រំដែនខេត្ត យ៉ាឡាយ បានបង្កើតជាក្រុមការងារមួយរួមមាន ៤៨ សមមិត្តដើម្បីបំពេញការងារប្រជាចលនា ក្នុងចំណោមនោះ មាន ២៤ សមមិត្តជាជនជាតិភាគតិច។
ទិសដៅប្រកបដោយចីរភាពសម្រាប់របរដាំមន ចិញ្ចឹមដង្កូវនាង

ទិសដៅប្រកបដោយចីរភាពសម្រាប់របរដាំមន ចិញ្ចឹមដង្កូវនាង

ដើម្បីជំរុញរបរដាំមន ចិញ្ចឹមដង្កូវនាងអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ ២០១៧ បងប្អូនជនជាតិជាច្រើនគ្រួសារនៅបណ្ដាស្រុក៖ ជឺសេ ជឺពឺហ៍ ជឺប្រុង អៀហ្ក្រាយ... (ខេត្ត យ៉ាឡាយ) បានតំណភ្ជាប់ជាមួយក្រុមហ៊ុនភាគហ៊ុនមនសូត្រដង្កូវនាង ម៉ាងយ៉ាង កសាងតំបន់វត្ថុធាតុដើមដោយមានផ្ទៃដីទំហំ ៣០ ហិកតា។
សិល្បករជនជាតិ បាណា ម្នាក់ធ្វើសេដ្ឋកិច្ចពូកែ

សិល្បករជនជាតិ បាណា ម្នាក់ធ្វើសេដ្ឋកិច្ចពូកែ

អ្នកភូមិ កនម៉ាហ៍ ឃុំ ហាតី ស្រុក ជឺប៉ាហ៍ (ខេត្ត យ៉ាឡាយ) អ្នកណាក៏ស្រលាញ់រាប់អានបង អ៊ីសូ សិល្បករមួយរូបដែលចេះប្រើឧបករណ៍ភ្លេងប្រពៃណីជាច្រើនប្រភេទរបស់ជនជាតិ បាណា យ៉ាងស្ទាត់ជំនាញផង ចេះធ្វើសេដ្ឋកិច្ចពូកែទៀតផង។