ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត យ៉ាឡាយ បានដំណើរការផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលការណ៍ គោលនយោបាយទាំងឡាយរបស់បក្ស រដ្ឋចំពោះបងប្អូនជនជាតិ ក្នុងនោះ មានគោលការណ៍ គោលនយោបាយជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅ ឋានដីបង្កបង្កើនផល រួមចំណែករក្សាលំនឹងជីវភាពរស់នៅនៃបងប្អូនជនជាតិ កសាងជនបទតំបន់ភ្នំអោយកាន់តែប្រែមុខមាត់ថ្មីពីមួយថ្ងៃទៅមួយថ្ងៃ...។
ប្រសិទ្ធភាពពីគោលនយោបាយជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផល
ខេត្ត យ៉ាឡាយ មានផ្ទៃដីសរុបចំនួន ១៥.៥១០ គីឡូម៉ែត្រការ៉េ មានចំនួនប្រជាជនជាង ១,៥ លាននាក់រួមមានបងប្អូនជនជាតិចំនួន ៤៤ ក្រុមរស់នៅជាមួយគ្នា ភាគច្រើនជាជនជាតិ យ៉ារ៉ាយ និង បាណា។
ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ដោយសារល្បឿននគរូបនីយកម្មបានប្រព្រឹត្តិទៅយ៉ាងឆាប់ រហ័យ មូលដ្ឋានមួយចំនួនបានបន្ធូរបន្ថយការគ្រប់គ្រងដីធ្លី បណ្តាលឱ្យស្ថានភាពលក់ដូរ ផ្ទេរកម្មសិទ្ធិនិងអោយជួលដីបង្កបង្កើនផលខុសច្បាប់បានកើតមានឡើង សឹងគ្រប់ទីកន្លែង... បានជាក្រុមគ្រួសារជាច្រើនលែងមានផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផល។
ប្រឈមមុខនឹងភាពអត់ឃ្លាន ភាពក្រីក្រ បងប្អូនជនជាតិត្រូវទៅធ្វើការស៊ីឈ្នួលឬបំផ្លាញព្រៃឈើធ្វើស្រែចម្ការ បង្កផលប៉ះពាល់អាក្រក់ដល់គ្រួសារនិងសង្គម។
យោងតាមលោក ក្ប៉ាដូ ប្រធានគណៈកម្មការជនជាតិខេត្ត យ៉ាឡាយក្នុងគោលបំណងជួយអោយជីវភាពរស់នៅនៃបងប្អូនជនជាតិបានលំនឹងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលកន្លងទៅ ដោយបានគួបបញ្ចូលប្រភពទុនពីកម្មវិធីគម្រោងផ្សេងៗ គ្នា ខេត្តបានចំណាយថវិការាប់រយពាន់លានដុងសម្រាប់ជួយឧបត្ថម្ភផ្ទះលំនៅជូនបងប្អូនជន ជាតិចំនួន ១.៥០០ គ្រួសារ ផ្តល់ដីបង្កបង្កើនផលជាង ៦.០០០ ហិកតា ដីលំនៅឋានជាង ៦២,៥ ហិកតាដល់បងប្អូនជនជាតិភាគតិចក្រីក្រជិត ១៦.០០០ គ្រួសារ។
ខេត្ត យ៉ាឡាយ ក៏បានអនុវត្តគម្រោង វិធានការរៀបចំលំនៅឋានចំនួន ៨ សម្រាប់ប្រជាជនចំនួន ៨៤០ គ្រួសារក្នុងចំណោមនោះ មានប្រជាជនចំណាកស្រុកដោយសេរី ពីខេត្តដទៃមកចំនួន ៤៥០ គ្រួសារ។
មានស្រុកមួយចំនួនបានអនុវត្តគោលនយោបាយជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលប្រកបដោយប្រសិទ្ធភាពគួរសមគឺស្រុក ឌឹកគើ ក្រុងប៉ា មាងយ៉ាង ក្បាង។
ជាមូលដ្ឋានដែលមានបងប្អូនជនជាតិ បាណា រស់នៅច្រើនកុះករលក្ខណៈសេដ្ឋកិច្ចនៅមានការលំបាក លំបិន ក៏ប៉ុន្តែគិតពីឆ្នាំ ២០១៦ រហូតមកទល់ពេលនេះ ស្រុក ក្បាង កៀរគរថវិកាបានជិត ១៨ ពាន់លានដុងសម្រាប់សាងសង់ថ្មីនិងជួសជុលផ្ទះចំនួន ៣៤៥ ខ្នង ឧបត្ថម្ភដីបង្កបង្កើនផលចំនួន ២,១១ ហិកតាជូនគ្រួសារក្រីក្រចំនួន ១០៧ គ្រួ។
លោក ឌិញស៊ឹក នៅភូមិ ហ៊ើប ទីរួមស្រុក ក្បាង បានចែករំលែកដោយក្តីសោមនស្សរីករាយថា៖ “ទទួលបានដីលំនៅឋានចំនួន ៣៥០ ម៉ែត្រការ៉េតាមសេចក្តីសម្រេចលេខ ២០៨៥/QĐ-TTg របស់រដ្ឋាភិបាល គ្រួសារខ្ញុំបានលំនឹងជីវភាពប្រចាំថ្ងៃហើយៗ ស្ងប់ចិត្តក្នុងការបង្កបង្កើនផល។ មកទល់ពេលនេះ គ្រួសារខ្ញុំមានសត្វគោចំនួន ៤ ក្បាល ចម្ការដាំអាកាស្យាទំហំ ១ ហិកតានិងស្វាយចន្ទីជិត ១ ហិកតា ជារៀងរាល់ឆ្នាំមានចំណូលជិត ១០០ លានដុង”។
អាស្រ័យដោយបានបំពេញល្អការងាររៀបចំប្លង់គោលដែលផ្សារភ្ជាប់ជាមួយស្ថានភាពជាក់ស្តែងនៃមូលដ្ឋាន ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ស្រុក ឌឹកគើ បានរៀបចំ ចាត់ចែងដីបង្កបង្កើនផលទំហំ ២៩,២ ហិកតាជូនបងប្អូនជនជាតិ យ៉ារ៉ាយ មានជីវភាពរស់នៅក្រីក្រ គ្រួសារគោលនយោបាយចំនួន ៤១ គ្រួ នៅតាមឃុំ អៀក្រេល អៀយ៉ម អៀយីន គិតជាមធ្យមគ្រួសារនីមួយៗ ទទួលបានដីទំហំពី ០,៥ ដល់ ១ ហិកតា។
មានដីបង្កបង្កើនផលហើយបងប្អូនជនជាតិដាំស្វាយចន្ទី ប្រាក់ចំណូលក្នុងមួយឆ្នាំៗ បានជាង ៣០ លានដុងក្នុងមួយហិកតា។
ទន្ទឹមនឹងនោះ ស្រុក ឌឹកគើ ថែមទាំងបានចំណាយថវិកាចំនួន ៣៣០ លានដុងជួយឧបត្ថម្ភក្រុមគ្រួសារដែលខ្វះដីបង្កបង្កើនផលចំនួន ៦០ គ្រួឱ្យផ្លាស់ប្តូរងាកទៅប្រកប របរចិញ្ចឹមសត្វ។
រហូតមកទល់ពេលនេះ ក្រុមគ្រួសារទាំងឡាយដែលទទួលបានការឧបត្ថម្ភសុទ្ធតែបានលំនឹងជីវភាពរស់នៅ ស្ងប់ចិត្តអភិវឌ្ឍ សេដ្ឋកិច្ចគ្រួសារ។
រក្សាលំនឹងជីវភាពរស់នៅ កាត់បន្ថយអត្រាគ្រួសារក្រីក្រ
មិនត្រឹមតែដោះស្រាយស្ទើរតែទាំងអស់នូវតម្រូវការផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលរបស់បងប្អូនជនជាតិភាគតិចក្រីក្រប៉ុណ្ណោះទេ មូលដ្ឋានជាច្រើននៅខេត្ត យ៉ាឡាយ ថែមទាំងបានដំណើរការអនុវត្តគម្រោងផ្សេងៗ ចាត់ចែងរក្សាលំនឹងទីលំនៅឋាន សម្រាប់ប្រជាជនចំណាកស្រុកដោយសេរីប្រកបដោយប្រសិទ្ធភាពទៀត ផង។
យោងតាមលោក ង្វៀនទៀនស៊ី ប្រធានស្តីទីការិយាល័យជនជាតិស្រុក ម៉ាងយ៉ាងបានឲ្យដឹងថា៖ ស្រុកទើបតែដំណើរការគម្រោងចាត់ចែងលំនឹងលំនៅឋាន ប្រមូលផ្តុំសម្រាប់ប្រជាជនចំណាកស្រុកដោយសេរីលើផ្ទៃដីទំហំ ១០,៤ ហិកតានៅភូមិ យើនៅ ឃុំ កនធុប ដោយមានប្រភពថវិកាចំនួន ១១,២ ពាន់លានដុង។ តាមការគ្រោងទុក ដល់ដើមខែ មិថុនា ឆ្នាំ ២០២១ នឹងបញ្ជូនបងប្អូនជនជាតិភាគតិចក្រីក្រដែលគ្មានផ្ទះលំនៅ រស់នៅនិងបង្កបង្កើនផលតាមបែបពនេចរចំនួន ១២៣ គ្រួសារក្នុងស្រុក មករស់នៅទីនេះ។
ដោយបានបំពេញល្អការងារជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផល ខេត្ត យ៉ាឡាយ បានជួយបងប្អូនជនជាតិភាគតិចក្រីក្រជាច្រើនក្រុមគ្រួសារស្ងប់ចិត្តក្នុងការបង្កបង្កើនផល រក្សាលំនឹងជីវភាពរស់នៅព្រមទាំងកាត់បន្ថយស្ថានភាពពនេ ចរ កាប់និងដុតព្រៃដើម្បីធ្វើចម្ការរួមចំណែកស្ថិរភាពសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្ត្រ។
រួមជាមួយកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមផ្សេងៗ ទៀត ការងារជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលថែមទាំងរួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅខេត្ត យ៉ាឡាយ ចុះត្រឹមតែ ៥,៣៨% (ឆ្នាំ ២០១៥ គឺ ១៩,៧១%) រីឯតំបន់បងប្អូនជនជាតិភាគតិចធ្លាក់ចុះនៅក្រោម ៦,២៥% (ឆ្នាំ ២០១៥ គឺ ៤០,១%)។
ទន្ទឹមនឹងការបន្តអនុវត្តគោលនយោបាយជួយឧបត្ថម្ភផ្ទះលំនៅ ដីលំនៅឋាន ដីបង្កបង្កើនផលជូនបងប្អូនជនជាតិភាគតិចក្រីក្រនោះ នាពេលខាងមុខនេះ ខេត្ត យ៉ា ឡាយ នឹងជំរុញយ៉ាងខ្លាំងក្លាការងារឃោសនា ចលនាបងប្អូនជនជាតិពង្រីកកម្លាំងផ្ទៃក្នុងដើម្បីឈោងឈានឡើងរួចផុតពីភាពក្រីក្រដោយខ្លួនឯង ជៀសវាងផ្នត់គំនិតរង់ចាំពឹងផ្អែកហួសហេតុពេកទៅលើការជួយឧបត្ថម្ភវិនិយោគរបស់រដ្ឋ ការជួយជ្រោម ជ្រែងរបស់សហគមន៍ ព្រមទាំង ពង្រឹងពង្រីកការងារគ្រប់គ្រងដីធ្លីនៅតាមឯតំបន់មានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករ ជាពិសេសគឺស្ថានភាពលក់ដូរ ផ្ទេរកម្មសិទ្ធិនិងឲ្យជួលដីបង្កបង្កើនផលខុសច្បាប់...៕
អត្ថបទនិងរូបថត៖ ហ៊ឺវហាយ - ហ្វាងហា
បញ្ចូលទិន្នន័យដោយ៖ ជ័យពិសិដ្ឋ