នាពេលបច្ចុប្បន្ននេះ ស្រុក ជឺសេ មានផ្ទៃដីដាំដំណាំរុក្ខជាតិឱសថប្រមាណ ៧០០ ហិកតា ភាគច្រើនគឺក្រកោពណ៌ស្វាយ ស្លឹកគ្រៃ ត្រប់ពុតលំញងវល្លិ៍ រមៀតលឿង ពោល្យំ ដុងឈី។ល។ និងជាង ១២០ ហិកតារបស់សហគ្រាស សហករណ៍ចំនួន ៥ ដែលប្រតិបត្តិការក្នុងវិស័យ រុក្ខជាតិឱសថ។
ដោយមានការជួយឧបត្ថម្ភរបស់មូលដ្ឋាន សហគ្រាស សហករណ៍ទាំងនោះបានចង សម្ព័ន្ធគ្នាក្នុងការផលិតកម្ម ការលក់ផលិតផលផង ទាក់ទាញបងប្អូនជនជាតិក្នុងតំបន់ចូលរួមផង។
អ្នកស្រី ពីន នៅភូមិ ស៊ើរ៍ ឃុំ អៀហ្លូប បានចែករំលែកថា៖ "នាពេលបច្ចុប្បន្ននេះ គ្រួសារមានចម្ការកាហ្វេ ៣០០ គល់ ផ្ទៃដីដាំស្រូវទំហំ ៥០០ ម៉ែត្រការ៉េ។ ថ្ងៃណាការងារតិច ខ្ញុំធ្វើការតាមរដូវកាលអោយសហគ្រាសរុក្ខជាតិឱសថ មានប្រាក់ចំណូលបន្ថែមក្នុងមួយថ្ងៃៗ ជិត ២០ ម៉ឺនដុងដែរ។
យោងតាមលោក ង្វៀន ហុងហា លេខាគណៈកម្មាធិការបក្សស្រុក ជឺសេ ជឺសេ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ នឹងពង្រីកផ្ទៃដីដាំដំណាំរុក្ខជាតិឱសថគ្រប់ប្រភេទ ពី ១.០០០ ដល់ ១.២០០ ហិកតា ក្នុងនោះ មានប្រមាណ ៥០០ ហិកតាត្រូវបានអនុវត្តបច្ចេកវិទ្យាខ្ពស់។ ការអភិវឌ្ឍដ៏ខ្លាំងក្លាតំបន់រុក្ខជាតិឱសថនៅលើភូមិសាស្ត្រ ថែមទាំងឆ្ពោះទៅរកផែនការសាងសង់មជ្ឈមណ្ឌលរុក្ខជាតិឱសថនៃខេត្ត យ៉ាឡាយ នៅស្រុក ជឺសេ នាឆ្នាំ ២០២៥ ទៀតផង៕
អត្ថបទនិងរូបថត៖ ហុងដៀប
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ