អនុវត្តកិច្ចការចលនា "ធ្វើអោយផ្លាស់ប្តូរផ្នត់គំនិត របៀបធ្វើក្នុងចំណោមបងប្អូនជនជាតិភាគតិចដើម្បីឈោងឈានឡើងរួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហានប្រកបដោយចីរភាព" ស្រុក ក្បាង (ខេត្ត យ៉ាឡាយ) បានកសាងគំរូកាត់បន្ថយភាពក្រីក្រនៅបណ្តាភូមិបងប្អូនជនជាតិភាគតិចចំនួន ១០៣ ជួយបងប្អូនជនជាតិមានជីវភាពរស់នៅកាន់តែត្រជាក់ត្រជុំបរិបូរពីមួយថ្ងៃទៅមួយថ្ងៃថែមទៀត។
ត្រូវបានកម្មាភិបាលជំរុញកសិកម្មណែនាំពីរបៀបថែទាំដូង គ្រួសារបង ឌិញ ហ៊្មីត នៅភូមិ លើត ឃុំ ងៀអាន ស្រុក ក្បាង ខិតខំប្រឹងប្រែងរួចផុតពីភាពក្រីក្រនាឆ្នាំ ២០២៤
ដោយមានគំរូដូចជា៖ "គំរូផ្លាស់ប្តូរក្នុងការអភិវឌ្ឍផលិតកម្ម ចិញ្ចឹមសត្វ" "ធ្វើអោយផ្លាស់ប្តូរផ្នត់គំនិតរបៀបធ្វើក្នុងចំណោមបងប្អូនជនជាតិភាគតិច ដើម្បីឈោងឈានឡើងរួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហានប្រកបដោយចីរភាព"... ឃុំ ដុង បានក្លាយជា "ចំណុចភ្លឺ" ក្នុងការងារលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្ររបស់ស្រុក ក្បាង។
ចូលរួមគំរូកាត់បន្ថយភាពក្រីក្រ ក្រុមគ្រួសារបងប្អូនជនជាតិត្រូវបានហ្វឹកហ្វឺនបច្ចេកទេសជួយឧបត្ថម្ភកូនឈើ កូនពូជ ខ្ចីទុនអភិវឌ្ឍសេដ្ឋកិច្ច
តួយ៉ាង ដូចជាក្រុមគ្រួសារបង ឌិញ ឡាយ នៅភូមិ ទើម៉ឹត ធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះនិងសត្វចិញ្ចឹមនៅឆ្នាំ ២០១៨ ដល់ ឆ្នាំ ២០២០ បានមានហ្វូងគោចំនួន ៥ ក្បាល ផ្ទៃដីដាំអាកាស្យាចំនួន ១១.០០០ ម៉ែត្រការ៉េ ហើយរួចផុតពីភាពក្រីក្រ ក្រុមគ្រួសារ លោក ឌិញ វ៉ាន់ហាញ់ ក៏ស្ថិតនៅភូមិ ទើម៉ឹត ដែរ ដោយមានហ្វូងគោចំនួន ១០ ក្បាល ស្រះចិញ្ចឹមត្រី ១ ចម្ការកាហ្វេ ១,៥ ហិកតា គូលែន ២៤០ គល់ដាំឆ្លាស់ជាមួយនឹងម៉ាកា ប្រាក់ចំណូលជាមធ្យមរបស់គ្រួសារលោក ហាញ់ ឡើងដល់ជាង ៥០០ លានដុងក្នុងមួយឆ្នាំ។ល។
យោងតាមលោក ឌិញ វ៉ាន់ហាយ អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ស្រុក ក្បាង ឆ្លងតាមរយៈគំរូកិច្ចការចលនា បងប្អូនជនជាតិភាគតិចបានមានការផ្លាស់ប្តូរក្នុងការយល់ដឹង ក្លៀវក្លាហ៊ានធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹមនិងឈោងឈានឡើងរួចផុតពីភាពក្រីក្រដោយខ្លួនឯង រួមចំណែកយ៉ាងសំខាន់ ក្នុងការងារលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅស្រុក ក្បាង៕
អត្ថបទនិងរូបថត៖ ហុងដៀប
បញ្ចូលទិន្នន័យដោយ៖ អៀងថាន់