រឿងរ៉ាវអំពីជនជាតិ បាណា នៅភូមិ ប៊ើ ធ្វើចម្ការអំពៅទ្រង់ទ្រាយធំចាប់ផ្តើមតាំងពីឆ្នាំ ២០១៧ មកម៉្លេះ។ អំឡុងពេលនោះ បងប្អូនជនជាតិនៅរួញរានៅឡើយហើយមានតែចំនួន ២០ ក្រុមគ្រួសារចូលរួម។
នៅពេលក្រោយមក ប្រសិទ្ធភាពចម្ការអំពៅទ្រង់ទ្រាយធំត្រូវបានបញ្ជាក់នីត្យានុកូលកម្មវិញចំនួនសមាជិកចូលរួមក៏កើនឡើងជាង ៤ ដង។ បង ឌិញ ហ្យន កសិករមួយនៅភូមិ ប៊ើ បានអោយដឹងថា គ្រួសាររបស់បងដាំអំពៅចំនួន ៣ ហិកតា។ ឆ្នាំនេះអំពៅអំណោយផលល្អ ប្រាកដជាប្រមូលផលបានជាង ២០០ តោន ផាត់ថ្លៃចំណាយប្រាក់ចំណេញប្រហែល ១០០ លានដុង។
យោងតាមតួលេខស្ថិតិរបស់រោងចក្រស្ករ អានខេ តំបន់វត្ថុធាតុដើម អំពៅ ដុងត្រឿងសឺន នៃខេត្ត យ៉ាឡាយ បច្ចុប្បន្នមានចម្ការទ្រង់ទ្រាយធំជាង ១០០ ដោយមានផ្ទៃដីជាង ៣.០០០ ហិកតា។ ក្នុងចំណោមក្រុមចងសម្ពន្ធគ្នាទាំងនេះ មានសមាជិកជាច្រើនជាបណ្តាក្រុមគ្រួសារជនជាតិ បាណា ស្ថិតក្នុងស្រុកគោលដៅអំពៅសំខាន់ចំនួន ៤ រួមមាន អានខេ ក្បាង ដាក់ពើ កុងច្រ ចូលរួមជាមួយគ្នា។
នេះជាការវិវត្តទៅមុខជាវិជ្ជមានក្នុងការគិតនិងភាពជាក់ស្តែងក្នុងផលិតកម្មរបស់ជនជាតិភាគតិច រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ លុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ៕
អត្ថបទ៖ ហ្វាយណាម
រូបថត៖ ហ្វាយណាម - ក្វាងថៃ
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ