ថ្ងៃមួយនាដើមរដូវស្លឹកឈើជ្រុះ យើងខ្ញុំធ្វើដំណើរមកដល់ភូមិ ចៀង នៅទីរួមស្រុក ក្បាង កន្លែងមានជនជាតិ បាណា រស់នៅដោយមានប្រហែល ២២០ នាក់ ចំនួន ៥០ ក្រុមគ្រួសារ។ នៅក្នុងភូមិ ដំបូលផ្ទះខ្ពស់ផុតពីដីប្រពៃណី ឈុតគងឃ្មោះនៅតែមានអត្ថិភាពនឹងពេលវេលា។
នារីៗ ក្នុងភូមិនៅតែរក្សាបានមុខរបរតម្បាញសំពត់សង្កិម បុរសៗ ក៏ចេះតម្បាញផ្តៅឫស្សី ច្នៃបង្កើតឧបករណ៍តន្រ្តីជនជាតិគ្រប់ប្រភេទដូចជា គងរ៉េងឬចាប៉ីឃ្លោក រនាតបំពង់ តឺរឹង ទ្រគ្នី រនាតបំពង់ ឌិញពូត។ល។
សង្កេតឃើញសក្តានុពលទេសចរណ៍ពីលក្ខណៈ វប្បធម៌ដ៏វិសេសវិសាល នៅតែត្រូវបានថែរក្សា អាជ្ញាធរមូលដ្ឋានបានបើកថ្នាក់បណ្តុះបណ្តាលឯកទេសជំនាញវិជ្ជាជីវៈ បំប៉នចំណេះដឹងអំពីទេសចរណ៍សហគមន៍ជូនមាមីងបងប្អូននៅក្នុងភូមិ។
អ្នកស្រី ឌិញ ធីគុក នៅភូមិ ចៀង ទីរួមស្រុក ក្បាង បានអោយដឹងថា ក្រោយពេលបានបណ្តុះបណ្តាល ចំណេះដឹងអំពីទេសចរណ៍សហគមន៍ មាមីងបងប្អូនបានចេះបែងចែកតំបន់បម្រើការ សេវាកម្មភោជនាហារ ស្នាក់អាស្រ័យ។ សេវាកម្មទេសចរណ៍ទាំងនេះ បានបង្កើតការងារធ្វើបន្ថែមជូនប្រជាជននៅក្នុងភូមិ នរណាក៏សោមនស្សរីករាយ សង្វាតធ្វើទេសចរណ៍ទាំងអស់។
បច្ចុប្បន្នស្រុក ក្បាង មានភូមិអភិវឌ្ឍទេសចរណ៍សហគមន៍ចំនួន ៤ រួមមាន៖ ភូមិ ចៀង ភូមិ មើហ្រា - ដាប ភូមិ កយ៉ាង (ឃុំ កុងលើងឃើង) និងភូមិ ស្ទើរ (ឃុំ ទើទុង) ដោយមានសកម្មភាពស្តារពិធីបុណ្យប្រពៃណីឡើងវិញ សម្តែងគងឃ្មោះ និទានវីរកថា ឆ្លងកាត់ការពិសោធន៍តម្បាញសំពត់សង្កិម កែច្នៃមុខម្ហូបទាក់ទាញនៃបណ្តាជនជាតិរស់នៅលើភូមិសាស្រ្ត។
បង ឌិញ អាងឺយ ម្ចាស់ Homestay អាងឺយក្បាង នៅភូមិ កយ៉ាង ចែករំលែកថា៖ "ដោយមានទិសស្លោក 'យកបេតិកភណ្ឌចិញ្ចឹមបេតិកភណ្ឌ សហគមន៍រួមទទួលផល' ខ្ញុំបានកសាង គំរូអភិវឌ្ឍទេសចរណ៍សហគមន៍មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជូនគ្រួសារប៉ុណ្ណោះទេថែមទាំងរួមចំណែកលើកកម្ពស់ប្រាក់ចំណូល រក្សាលំនឹងជីវភាពរស់នៅជូនប្រជាជនក្នុងភូមិទៀតផង"។
បច្ចុប្បន្ន សកម្មភាពរបស់ Homestay អាងឺយក្បាង បានឈានទៅរកស្ថិរភាព រៀងរាល់ឆ្នាំទាក់ទាញភ្ញៀវទេសចរប្រហែល ២.០០០ លើកនាក់មកស្នាក់អាស្រ័យ ទស្សនា ឆ្លងកាត់ការពិសោធន៍។
ឆ្នាំ ២០២២ ស្រុក ក្បាង ប្រកាសផែនការអនុវត្តគម្រោងមេអភិរក្ស ពង្រីកតម្លៃវប្បធម៌ ប្រពៃណីល្អប្រពៃរបស់បណ្តាជនជាតិភាគតិចផ្សារភ្ជាប់នឹងអភិវឌ្ឍទេសចរណ៍លើភូមិសាស្រ្តដំណាក់កាល ២០២១ - ២០២៥ ដោយមានថវិកាសរុបជិត ៤ ពាន់លានដុង។
គម្រោងមេ បាននិងកំពុងធ្វើអាជីវកម្មបណ្តាតម្លៃបេតិកភណ្ឌវប្បធម៌ ក្នុងជីវភាពបងប្អូនជនជាតិភាគតិច រួមចំណែគអភិវឌ្ឍទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។
លោក ង្វៀន វ៉ាន់យុង ប្រធានគណៈកម្មាធិការប្រជាជនស្រុក ក្បាង ឱ្យដឹងថា ស្រុក ក្បាង នឹងបន្តរួមបញ្ចូលការអភិរក្ស ពង្រីកបេតិកភណ្ឌវប្បធម៌ដោយមានចលនា "ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពរស់នៅវប្បធម៌"។ ទន្ទឹមនឹងនោះ ការស្តារបណ្តាពិធីបុណ្យទាន ប្រពៃណីរបស់ជនជាតិ បាណា នាំយកការប្រគំសម្តែងគងឃ្មោះ ចូលក្នុងការប្រជុំជីវភាពសហគមន៍ហើយរាល់ព្រឹត្តិការណ៍វប្បធម៌មូលដ្ឋាន ក៏នឹងបានយកចិត្តទុកដាក់ពិសេស រួមចំណែកអភិវឌ្ឍទេសចរណ៍ចីរភាព៕
អត្ថបទ៖ ហុងដៀប
រូបថត៖ ហុងដៀប - ហ្វាយណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញ លើយ