ឃុំ អាយុន ឧបត្ថម្ភការងាររកស៊ីចិញ្ចឹមជីវិតជួយប្រជាជនរួចផុតពីភាពក្រីក្រ

ត្រូវបានរដ្ឋឧបត្ថម្ភគោបន្តពូជ បង ស៊ីវ ឡូហ៍ (ខាងឆ្វេង) នៅភូមិ ហ្វាត់ ឃុំ អាយុន សប្បាយចិត្តយ៉ាងខ្លាំង ចាត់ទុកជាកម្លាំងចលករដើម្បីឈោងឈានឡើងរួចផុតពីភាពក្រីក្រ
ត្រូវបានរដ្ឋឧបត្ថម្ភគោបន្តពូជ បង ស៊ីវ ឡូហ៍ (ខាងឆ្វេង) នៅភូមិ ហ្វាត់ ឃុំ អាយុន សប្បាយចិត្តយ៉ាងខ្លាំង ចាត់ទុកជាកម្លាំងចលករដើម្បីឈោងឈានឡើងរួចផុតពីភាពក្រីក្រ

ប៉ុន្មានឆ្នាំកន្លងទៅ ការដំណើរការវិធានការផលិតកម្មផ្តើមពីប្រភពទុននៃកម្មវិធីគោលដៅជាតិគឺជាដំណោះស្រាយដ៏សំខាន់ដើម្បីឃុំ អាយុន ស្រុក ជឺសេ ខេត្ត យ៉ាឡាយ ដោះស្រាយ ការងារធ្វើ បង្កើតប្រភពប្រាក់ចំណូលជូនបងប្អូនជនជាតិ កាត់បន្ថយអត្រាគ្រួសារក្រីក្រនៅលើភូមិសាស្រ្តឃុំ។

ផ្តើមពីប្រភពទុននៃកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ឃុំ អាយុន បានឧបត្ថម្ភគោបន្តពូជជូនប្រជាជនចំនួន ២២ ក្រុមគ្រួសារនៅភូមិ អាមីល (គោ ១ ក្បាលក្នុងមួយក្រុមគ្រួសារ) ដោយមានថវិកាសរុបជាង ៤២២ លានដុង  ផ្តល់ជូនគោឱ្យប្រជាជនចំនួន ២០ ក្រុមគ្រួសារនៅភូមិ អាចុង ដោយមានថវិកាសរុបចំនួន ៣៨៤ លានដុង។ល។ 

បង ស៊ីវ ឡូហ៍ នៅភូមិ ហ្វាត់ ឃុំ អាយុន អោយដឹងថា ផ្ទះបងមានមនុស្ស ៤ នាក់ ស្ថិតក្នុងក្របខ័ណ្ឌក្រុមគ្រួសារក្រីក្រពីព្រោះគ្រួសារដាំដុះបានត្រឹមតែស្រូវ ដំឡូងមីបន្តិចបន្តួចប៉ុណ្ណោះ មួយឆ្នាំៗ រកចំណូលបានប្រហែល ២០ លានដុង។ ត្រូវបានរដ្ឋឧបត្ថម្ភគោបន្តពូជ បងសប្បាយចិត្តខ្លាំងណាស់ ចាត់ទុកដូចជាកម្លាំងចលករដើម្បីឈោងឈានឡើងរួចផុតពីភាពក្រីក្រ។

thoat ngheo 2.jpg
អាស្រ័យដោយការវិនិយោគរបស់រដ្ឋ ឃុំ អាយុន ផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ប្រព័ន្ធភ្លើងអគ្គិសនី ផ្លូវគមនាគមន៍ សាលារៀន មណ្ឌលសុខភាព សំណង់ធារាសាស្រ្តត្រូវបានពង្រឹង មាំទាំពីមួយថ្ងៃទៅមួយថ្ងៃ

យោងតាមលោក ឡេ មិញត្រៀវ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ជឺសេ បានឲ្យដឹងថា រាល់ប្រភពទុនឧបត្ថម្ភបានពង្រីកប្រសិទ្ធភាព រួមចំណែកកាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រ ជិតខ្សែបន្ទាត់នៃភាពក្រីក្រនៅលើភូមិសាស្រ្តឃុំ អាយុន។ 

បន្ទាប់ពីដាក់ដំណើរការដើមទុនពីកម្មវិធីគោលដៅជាតិផ្សេងៗ អស់រយៈពេល ២ ឆ្នាំឃុំ អាយុន ត្រូវបានវិនិយោគ ជួសជុលផ្លូវប្រវែង ៤ គីឡូម៉ែត្រគម្រោងវិទ្យុផ្សាយសំឡេងឥតខ្សែបច្ចេកទេសឌីជីថលចំនួន ១ គម្រោងពិពិធកម្ម ការងាររកស៊ីចិញ្ចឹមជីវិតចំនួន ៥ ផ្តល់ជូនមេគោបន្តពូជជូនប្រជាជនចំនួន ១១០ ក្រុមគ្រួសារ ជាក្រុមគ្រួសារក្រីក្រ ជិតខ្សែបន្ទាត់នៃភាពក្រីក្រ។ ឆ្នាំ ២០២៤  ឃុំខិតខំឱ្យមានចំនួន ៥៥ ក្រុម គ្រួសាររួចផុតពីភាពក្រីក្រ៕

អត្ថបទនិងរូបថត៖ ហុងដៀប
បញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍