អនុវត្តសារាចរលេខ ៤៩ នៃគណៈលេខាបក្ស "ស្តីអំពីការបង្កើននិងប្តូរថ្មីការងារប្រជាចលនារបស់បក្សនៅតំបន់បងប្អូនជនជាតិភាគតិច" ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ គណៈ កម្មាធិការបក្ស បញ្ជាការដ្ឋានប៉ុស្តិ៍ការពារព្រំដែនខេត្ត យ៉ាឡាយ បានបង្កើតជាក្រុមការងារមួយរួមមាន ៤៨ សមមិត្តដើម្បីបំពេញការងារប្រជាចលនា ក្នុងចំណោមនោះ មាន ២៤ សមមិត្តជាជនជាតិភាគតិច។
សមមិត្តទាំងឡាយដែលបំពេញការងារប្រជាចលនាសុទ្ធតែមានលក្ខណៈសម្បត្តិ គោល ជំហនយោបាយរឹងមាំ មានសីលធម៌ល្អ មានការយល់ដឹងច្បាស់ពីទំនៀមទម្លាប់នៅមូលដ្ឋាន ចេះភាសាជនជាតិភាសា ខ្មែរ ជាដើម។
ពេលបានចាត់ចុះទៅមូលដ្ឋាន សមមិត្តទាំងនេះ បំពេញល្អតួនាទីសេនាធិការ ជួយមូលដ្ឋានកសាង ពង្រឹងប្រព័ន្ធនយោបាយរឹងមាំ ពង្រីកបក្ខជនថ្មីជិត ២០០ រូប រួមចំណែកលុបបំបាត់ភូមិ "គ្មាន" បក្ខជននិងបង្កប្រភពកម្មាភិបាលជាជនជាតិភាគតិចនៅនឹងកន្លែងបានចំនួន ៦៩ រូប។
ជាមួយនឹងពាក្យស្លោក "ហូបបាយជាមួយគ្នា គេងជាមួយគ្នា ធ្វើការជាមួយគ្នានិងនិយាយភាសាបងប្អូនជនជាតិជាមួយគ្នា" សមមិត្តទាំងអស់បានជួយឧបត្ថម្ភ ណែ នាំបងប្អូនជនជាតិអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសទៅក្នុងផលិតកម្មអភិវឌ្ឍសេដ្ឋ កិច្ច លើកកម្ពស់ជីវភាពរស់នៅជាជំហានៗ។
យុទ្ធជនពាក់ "សក្តិពណ៌បៃតង" ទាំងឡាយ បំពេញល្អភារកិច្ចរក្សាសន្តិសុខសណ្តាប់ ធ្នាប់ផង ព្រមទាំងបំពេញល្អការងារប្រជាចលនាផង ទទួលបានទំនុកចិត្ត ក្តីស្រឡាញ់រាប់អានរបស់បងប្អូនជនជាតិនៅតំបន់ដីនៃព្រៃព្រឹក្សាដ៏ល្វឹងល្វើយ៕
អត្ថបទនិងរូបថត៖ ហុងឌៀប