ក្នុងគោលបំណងថ្លែងអំណរគុណអារក្សព្រៃបានថែរក្សាគាំពារ ពាំនាំជីវភាពត្រជាក់ត្រជុំបរិបូរ សុភមង្គលមកជូនអ្នកភូមិ នាកាលកន្លងទៅ បងប្អូនជនជាតិ យ៉ារ៉ាយ នៅឃុំ អៀពេច ស្រុក អៀហ្ក្រាយ (ខេត្ត យ៉ាឡាយ) បានប្រារព្ធពិធីសែនអារក្សព្រៃយ៉ាងឱឡារិក។
មុនពេលប្រារព្ធពិធី អ្នកភូមិរៀបចំគ្រឿងសំណែនឆ្ងាញ់ៗ បំផុតដើម្បីសែនអារក្សព្រៃ។ នៅក្នុងថ្ងៃប្រារព្ធពិធីសំខាន់ តាំងពីព្រលឹមស្រាងៗ មនុស្សម្នាក្នុងភូមិធ្វើដំណើរតាមច្រកតូចចូលទៅកាន់ព្រៃ មកដល់កន្លែងព្រឹទ្ធាចារ្យភូមិ ស៊ីវទើយ ជ្រើសរើសដើម្បីប្រារព្ធពិធីបុណ្យ។
នៅទីនេះ ក្រៅពីស្រានិងភោជនាហារត្រូវបានកែច្នៃមួយចំនួន បងប្អូនជនជាតិរៀបចំដុតបាយក្រឡាន សាច់ជ្រូក មាន់ជាដើម រួចហើយរំលែកមួយចំណែកចេញដើម្បីព្រឹទ្ធាចារ្យ ស៊ីវទើយ ធ្វើពិធីសែន។ នៅក្រោមគល់វល្លិជាតិដ៏គគ្រើមតាមពេល វេលា ព្រឹទ្ធាចារ្យ ស៊ីវទើយ ត្រៀមរៀបចំគ្រឿងសំណែនរួមមាន៖ ជ្រូកខ្វៃ មាន់អាំង សាច់អាំង ស្រាឳទិនព្រមទាំងថ្លើមមាន់ ១ និងសាច់ជ្រូកស្រស់ ១ ដុំ។ ក្នុងឈុតសម្លៀកបំពាក់ប្រពៃណី ព្រឹទ្ធាចារ្យ ស៊ីវទើយ សូត្រគាថាបួងសួងថ្លែងអំណរគុណអារក្សព្រៃដែលបានប្រទានភ្លៀងខ្យល់អំណោយផល រុក្ខជាតិល្អស្រស់បំព្រង អ្នកភូមិសុខក្សេមក្សាន្ត សម្បូរសប្បាយ។ល។
មិនត្រឹមតែជាលក្ខណៈវប្បធម៌ពោរពេញដោយលក្ខណៈ មនុស្សសាស្រ្ត ប៉ុណ្ណោះទេ ពិធីសែនអារក្សព្រៃថែមទាំងជាឱកាសដើម្បីបងប្អូនជនជាតិ កង កម្លាំងរដ្ឋបាលព្រៃឈើឱ្យមានស្មារតីយល់ដឹងពីសារៈសំខាន់នៃព្រៃឈើ ធ្វើ ល្អការងាររក្សាព្រៃឈើ ព្រមទាំងអប់រំក្មេងៗ ជំនាន់ក្រោយឱ្យស្រឡាញ់ ព្រៃឈើទៀតផង៕
អត្ថបទនិងរូបថត៖ ក្វាងថាយ
បញ្ចូលទិន្នន័យដោយ៖ អៀនថាញ់