ខេត្ត យ៉ាឡាយ មានជនជាតិជាបងប្អូនចំនួន ៤៤ រួមរស់នៅជាមួយគ្នា ក្នុងនោះ ជនជាតិ យ៉ារ៉ាយ ស្មើនឹងចំនួន ៣០,៣៧% ជនជាតិ បាណា ស្មើនឹងចំនួន ១២,៥១%។
ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ទទួលបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ គោលនយោបាយជាច្រើនជួយឧបត្ថម្ភបងប្អូនជនជាតិនៅលើភូមិសាស្ត្រខេត្តត្រូវបានរៀបចំដាក់ដំណើរការប្រកបដោយសង្គតិភាព ប្រសិទ្ធភាព រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម។
ផ្តើមពីកម្មវិធីគោលដៅជាតិ គោលនយោបាយជនជាតិ មុខមាត់តំបន់បងប្អូនជនជាតិក្នុងខេត្តមានការផ្លាស់ប្តូរច្រើន។ រហូតមកទល់ពេលនេះចំនួន ១០០% ឃុំ ភូមិ និគមមានភ្លើងអគ្គិសនី ចំនួន ១០០% ឃុំមានផ្លូវថ្នល់សម្រាប់រថយន្តទៅដល់ទីកណ្តាលនៃឃុំ ជាង ៨០% ក្រុមគ្រួសារបានប្រើប្រាស់ទឹកស្របអនាម័យ ចំនួន ៧៧,៥% ឃុំ សង្កាត់ ទីរួមស្រុកសម្រេចស្តង់ដារជាតិអំពីសុខាភិបាល ចំនួន ៨០% មណ្ឌលសុខភាពឃុំមានវេជ្ជបណ្ឌិត។ល។
តាំងពីឆ្នាំ ២០១៧ ដល់ដំណាច់ឆ្នាំ ២០២១ ខេត្ត យ៉ាឡាយ បានឧបត្ថម្ភដីលំនៅឋាន ដីបង្កបង្កើនផលទឹកប្រើប្រាស់ ឲ្យខ្ចីប្រាក់កម្ចី អភិវឌ្ឍផលិតកម្មអាជីវកម្មនិងរក្សាលំនឹងការងារបង្កបង្កើនផលនិងតាំងទីលំនៅអចិន្ត្រៃយ៍ឡើងដល់ជិត ១.២០០ ក្រុមគ្រួសារ ថវិកាចំណាយជាង ៤២ ពាន់លានដុង។
យោងតាមលោក ក្ប៉ាដូ ប្រធានគណៈកម្មការជនជាតិខេត្ត យ៉ាឡាយ កម្មវិធី គោលនយោបាយជនជាតិផ្សេងៗ ត្រូវបានដាក់ដំណើរការអនុវត្តយ៉ាងសមស្របឆ្លើយតបបំណងប្រាថ្នារបស់បងប្អូនជនជាតិ ឆ្លងតាមរយៈនោះកែលម្អជីវភាពសម្ភារៈនិងស្មារតីរបស់បងប្អូនជនជាតិពីមួយជំហានទៅមួយជំហានហើយ៕
អត្ថបទនិងរូបថត៖ ហុងដៀប
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ