ព្លៃ មើនុ ជាភូមិមួយនៅឃុំ ជឺអា ស្ថិតនៅចម្ងាយពីទីកណ្ដាលនៃទីក្រុង ព្លៃ គូ (ខេត្ត យ៉ាឡាយ) ប្រមាណ ៨ គីឡូម៉ែត្រ តាមទិសខាងកើត។
![ព្រះវិហារសាសនា ប្រូតេស្តង់ ព្លៃ មើនុ ត្រូវបានកសាងឡើងលើផ្ទៃដីទំហំ ៦១០ ម៉ែត្រការ៉េ ដាក់អោយប្រើប្រាស់តាំងពីឆ្នាំ ២០១៧ ព្រះវិហារប្រូតេស្តង់ ព្លៃ មើនុ ទីកន្លែងសុខក្សេមក្សាន្តរបស់មាមីងបងប្អូនបរិស័ទកាន់សាសនាប្រូតេស្តង់ ảnh 1](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb047ef214cb03ce6f03799c348932e66372b15cc5f3158b28e9a21f484a674b56cd780254e157a2dcf200d2b0a482b8cee85d6b962403a1aed50ce9b297cb74b0c7/5nhat_anhnha_tho_o_gia_lai.jpg)
ដល់ថ្ងៃពុធនិងថ្ងៃអាទិត្យរៀងរាល់សប្តាហ៍ម្តងៗ ព្រះវិហារសាសនា ប្រូតេស្តង់ ព្លៃ មើនុ ក្លាយជាគោលដៅដ៏ពេញនិយមនិងជិតស្និទ្ធរបស់បរិស័ទអ្នកកាន់សាសនា ប្រូតេស្តង់ ជនជាតិ យ៉ារ៉ាយ រាប់រយនាក់។
![ក្រុមចម្រៀងទាំងឡាយគឺជាប្រជាជនគ្រប់ជំនាន់នៅឃុំ ជឺអា ទីក្រុង ព្លៃគូ (ខេត្ត យ៉ាឡាយ) រួមគ្នាច្រៀង បទចម្រៀងសរសើរលើកតម្កើងព្រះជាម្ចាស់ជារៀងរាល់ព្រឹកក្នុងថ្ងៃអាទិត្យ ព្រះវិហារប្រូតេស្តង់ ព្លៃ មើនុ ទីកន្លែងសុខក្សេមក្សាន្តរបស់មាមីងបងប្អូនបរិស័ទកាន់សាសនាប្រូតេស្តង់ ảnh 2](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb047ef214cb03ce6f03799c348932e663723e64cdc9345df641cf1d592ed38c3dd7/02.jpg)
![យុវជនយុវតីទាំងឡាយឧស្សាព្យាយាមចូលរួមប្រជុំជីវភាពសាសនារៀងរាល់សប្តាហ៍ ព្រះវិហារប្រូតេស្តង់ ព្លៃ មើនុ ទីកន្លែងសុខក្សេមក្សាន្តរបស់មាមីងបងប្អូនបរិស័ទកាន់សាសនាប្រូតេស្តង់ ảnh 3](https://mediakm.dantocmiennui.vn/images/4905e1ccbc4fec9bd699cb08330fcb047ef214cb03ce6f03799c348932e66372ed39c5e089cda4912880d8a4addf67b6/03.jpg)
បងប្អូនជនជាតិ យ៉ារ៉ាយ អញ្ជើញទៅកាន់វិហារ ប្រូតេស្តង់ ព្លៃ មើនុ ដើម្បី ជួបជុំប្រាស្រ័យទាក់ទងគ្នា បន្លឺបទចម្រៀងសរសើរតម្កើងព្រះយេស៊ូគ្រីស្ត ក្នុងក្តីសុភមង្គល ស្តាប់ការអាន ទេសនាព្រះគម្ពីរ លើកបង្កើនការយល់ដឹងអំពីស្មារតីគោរពព្រះជាម្ចាស់ ស្នេហាជាតិ ស្រឡាញ់គ្នាទៅវិញទៅមក គោរពច្បាប់យ៉ាងល្អ ជឿទុកចិត្តលើការដឹកនាំរបស់បក្ស បង្កើនពង្រឹងធ្លុងមហាសាមគ្គីជាតិ កសាងជីវភាពថ្មីសម្បូរសប្បាយ សុភមង្គល៕
អត្ថបទនិងរូបថត៖ ញ៉ឹតអាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖ យ័ញឡើយ