ដើម្បីជំរុញរបរដាំមន ចិញ្ចឹមដង្កូវនាងអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ ២០១៧ បងប្អូនជនជាតិជាច្រើនគ្រួសារនៅបណ្ដាស្រុក៖ ជឺសេ ជឺពឺហ៍ ជឺប្រុង អៀហ្ក្រាយ... (ខេត្ត យ៉ាឡាយ) បានតំណភ្ជាប់ជាមួយក្រុមហ៊ុនភាគហ៊ុនមនសូត្រដង្កូវនាង ម៉ាងយ៉ាង កសាងតំបន់វត្ថុធាតុដើមដោយមានផ្ទៃដីទំហំ ៣០ ហិកតា។
ចូលរួមក្នុងទម្រង់រូបភាពនេះ ក្រុមគ្រួសារនីមួយៗ ត្រូវបានឧបត្ថម្ភ ៥០% ប្រាក់ចំណាយសម្រាប់មនពូជ ដង្កូវនាងនិងឧបករណ៍ គ្រឿងសម្ភារៈគ្រប់ប្រភេទ... តាមរបៀបសងសន្សឹមៗ ដោយមិនគិតការប្រាក់។
ក្រោយពេលដំណើរការបាន ៣ ឆ្នាំ រហូតមកទល់ពេលនេះ បងប្អូនជនជាតិជាង ៣០០ ក្រុមគ្រួសារបានចូលរួមទម្រង់រូបភាពដោយមានផ្ទៃដីដាំមន សរុបសម្រេចបាន ៣០០ ហិកតា។
ផលិតផលមនដង្កូវនាងក៏ត្រូវបានសហគ្រាសចុះកិច្ចសន្យា ប្រមូលទិញទាំងស្រុង ពី ១ ឆ្នាំដល់ ៣ ឆ្នាំ ក្នុងតម្លៃស្លឹក មន ៥.០០០ ដុងក្នុងមួយគីឡូក្រាម សម្បុកដង្កូវនាងតម្លៃអប្បបរមា ១២០.០០០ ដុងក្នុងមួយគីឡូក្រាម… តាមរយៈនោះបានជួយអោយគ្រួសារ បងប្អូនជនជាតិទាំងនោះស្ងប់ចិត្តក្នុងការផលិតនិង មានប្រាក់ចំណូលស្ថិរភាព។
លោក ផាមក្វឹកហឿង នាយកក្រុមហ៊ុនភាគហ៊ុនមនដង្កូវនាងសូត្រ ម៉ាងយ៉ាង បានអោយដឹងថា៖ "នាពេលខាងមុខ ក្រុមហ៊ុននឹងវិនិយោគសាងសង់រោងចក្រ ស្រាវសូត្រនៅមណ្ឌលឧស្សាហកម្ម ត្រាដា ដើម្បីមិនបាច់ដឹកជញ្ជូនវត្ថុធាតុដើម ទៅកែច្នៃនៅរោងចក្រឯខេត្ត ឡឹមដុង រួមចំណែកកាត់បន្ថយការខាតបង់ថ្លៃ ដឹកជញ្ជូន ផ្តើមពីនោះអាចប្រមូលទិញក្នុងតម្លៃខ្ពស់ជាងជូនបងប្អូនជនជាតិ"៕
ហុងដៀប