នាពេលថ្មីៗ នេះ នៅលើដងទន្លេ ពោគោ ចំណុះភូមិ យ៉ាំង ឃុំ អៀ-អ ស្រុក អៀហ្ក្រាយ (ខេត្ត យ៉ាឡាយ) បានប្រព្រឹត្តឡើងបុណ្យប្រណាំងទូកលុងលើក ទី ៣។ បុណ្យប្រណាំងទូកលុងត្រូវបានប្រារព្ធឡើងក្នុងគោលបំណងអភិរក្ស ថែរក្សានិងពង្រីករាល់លក្ខណៈវប្បធម៌ដ៏បវរល្អឯក រំលឹកនឹកដល់វីរបុរស អាសាញ់ គំរូតួយ៉ាងឲ្យឆន្ទៈមោះមុត ស្មារតីស្នេហាជាតិរបស់បងប្អូនបណ្តាជនជាតិស្រុក អៀហ្ក្រាយ។
អញ្ជើញចូលរួមបុណ្យប្រណាំងគឺចំនួន ៣០ ក្រុមមកពីឃុំចំនួន ១៣ នៃ ស្រុក អៀហ្ក្រាយ ជាមួយភ្ញៀវទេសចររាប់ពាន់នាក់។ ក្រុមទាំងឡាយត្រូវអុំទូកឆ្លងកាត់ចម្ងាយចំនួន ១.៤០០ ម៉ែត្រនៅលើទន្លេ ពោគោ ដើម្បីទៅកាន់គោលដៅ។
យោងតាមលោក ដូ វ៉ានដុង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក អៀហ្ក្រាយ សមាគមប្រណាំងទូកលុងនៅលើទន្លេ ពោគោ គឺជាសកម្មភាពប្រណាំងទូកដ៏កម្រដែលនៅតែរក្សាទុកនៅលើភូមិសាស្រ្ត តីង្វៀន ដោយសារទូកប្រណាំងទាំងនេះត្រូវបានលុងពីដើមនៃឈើទាំងមូល។
លោក រើ ឡានហន់ នៅភូមិ នូ ឃុំ អៀខាយ សោមនស្សរីករាយអោយដឹង ថាលោកនិងអ្នកភូមិសប្បាយចិត្តណាស់នៅពេលស្រុក អៀហ្ក្រាយ រៀបចំបុណ្យប្រណាំងទូកលុង។ នេះជាឱកាសដើម្បីអ្នកភូមិយល់ដឹងបន្ថែមអំពីអត្តសញ្ញាណវប្បធម៌ជនជាតិ យ៉ារ៉ាយ ដ៏វីរភាព រឹងមាំមិនព្រមចុះចាញ់ ចូលរួមការងារអភិរក្សនិងពង្រីកវប្បធម៌ប្រពៃណីជាមួយគ្នា ៕
អត្ថបទនិងរូបថត៖ ហុងដៀប
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២២ ដោយ៖ យ័ញឡើយ