ពិធីសែនទីធ្លាតាមភាសា បាណា គឺ ស៊ើម៉ាស់គើចាម។ នេះគឺជាពិធីសែនដ៏ធំក្នុងឆ្នាំរបស់ជនជាតិ បាណា នៅនិគម ភូមិប្រភពដើមនៃជ្រោះទឹកធ្លាក់ ហ្វៃ ឃុំ ដាក់ទើប៉ាង ស្រុក កុងច្រ (ខេត្ត យ៉ាឡាយ) ក្នុងគោលបំណងរំលឹក នឹកដល់អ្នកចែកឋានហើយ សុំភ្លៀងខ្យល់អំណោយផល រដូវកាលផ្តល់ផលទ្វេដង។
ដើម្បីត្រៀមរៀបចំពិធីសែន នេវ ២ ដើមត្រូវបានដោតដំឡើងនៅក្នុងទីធ្លា ផ្ទះ រ៉ុង ខាងក្រោមមានឪទឹនស្រាធំចំនួន ២ សាច់អាំងចំនួន ២ ចង្កាក់ សាច់ស្ងោរស៊ុបចំនួន ៣ ឆ្នាំង។ ក្រុមប្រឹក្សាព្រឹទ្ធាចារ្យភូមិរួមមានចំនួន ៩ នាក់ឈរនៅជុំវិញដើម នេវ។ ក្រុមគងឃ្មោះ "ច្រមក់" និងយុវជនចូលតម្រៀបជាជួរសមរម្យ។
ខណៈពេលព្រឹទ្ធាចារ្យភូមិចាប់ផ្តើមសូត្រធម៌សែនក៏ជាពេលស្នូរស្គរ ឃ្មោះបន្លឺឡើងគឹកកងដែរ។ ព្រឹទ្ធាចារ្យចំនួន ៥ នាក់នឹងថ្វាយតង្វាយដល់ យ៉ាងព្រឹទ្ធាចារ្យនៅសល់ពីនោះចំនួន ៤ នាក់ទៀតនឹងអធិដ្ឋានគោរពអញ្ជើញអ្នកបានចែកឋានទៅហើយ។
ក្នុងពេលនោះ ក្រុមឃ្មោះនិងក្រុមស្វងប្រគំសម្តែងរួមគ្នាជុំវិញទីធ្លាផ្ទះ រ៉ុង។ ពេលបញ្ចប់ពិធីសែន ក្រុមប្រឹក្សាព្រឹទ្ធាចារ្យភូមិពិសាស្រាដំបូងគេនៅក្នុងជួរឪទឹនស្រាដ៏វែងដែលអ្នកភូមិយកមកចូលរួមពិធី។ បន្ទាប់មក ម្នាក់ៗ នាំគ្នាធ្វើពិធីកិច្ចឌុនគ្នាក្នុងបំណងប៉ងប្រាថ្នាអំពីឆ្នាំថ្មីមួយរដូវកាលថ្មីអំណោយផល សុខសាន្ត។
ឆ្លងកាត់ច្រើនឆ្នាំច្រើនខែ ភូមិនិគម បាណា ផ្លាស់ប្តូរបន្តិចម្តងៗ។ ក៏ប៉ុន្តែ ពិធីកិច្ចប្រពៃណីដ៏វិសេសវិសាលនៅតែត្រូវបានបងប្អូនជនជាតិថែរក្សានិងពង្រីកឱ្យទូលាយ រួមចំណែកបង្កើនសាមគ្គីភាព យឹតយោងគ្នាទៅវិញទៅមក នាំគ្នាប្រាថ្នាពីជីវភាពមួយដ៏កក់ក្តៅសម្បូរសប្បាយនិងគ្រប់គ្រាន់បរិបូរណ៍៕
អត្ថបទនិងរូបថត៖ ក្វាងថាយ
បញ្ចូលទិន្នន័យដោយ៖ សិរីសួស្តី