ក្នុងវប្បធម៌ជនជាតិ វៀតណាម និយាយរួមនិងសហគមន៍ជនជាតិ ចិន និយាយដោយឡែក ពិធីបុណ្យ ហែអ្នកតា គឺជាឱកាសបុណ្យដ៏សំខាន់ដើម្បីមនុស្សម្នានាំគ្នាបួងសួងសុំសេចក្តីសុខ ភ្លៀងខ្យល់អំណោយផល ឆ្នាំថ្មីសុខសាន្ត សុភមង្គល។
ចំពោះសហគមន៍ជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ ពិធីបុណ្យ ហែអ្នកតា តែងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ នៃខែទី ១ ចន្ទគតិនៅតាមមជ្ឈមណ្ឌលវប្បធម៌ កេរដំណែលស្ថាបត្យកម្មវិចិត្រសិល្បៈ កន្លែងដែលមានជនជាតិ ចិន រស់នៅ ច្រើន។
ទន្ទឹមនឹងការត្រៀមរៀបចំគ្រឿងតង្វាយបូជាថ្វាយនៅគ្រួសារ ជនជាតិ ចិន ក៏ទៅវត្ត អាស្រមបួងសួងសុំសេចក្តីសុខសាន្តឆ្នាំថ្មីកម្លាំងពលំមាំមួន កើតលាភយសសក្តិ លុយកាក់សម្បូររុងរឿងទៀតផង ព្រមទាំងរៀបចំសកម្មភាពវប្បធម៌ដ៏វិសេសវិសាលជាច្រើនដូចជា៖ ការដង្ហែក្បួន សម្តែងចម្រៀងល្ខោនប្រពៃណី រាំរបាំ ម៉ុងសាយ - តោ - នាគ សិល្បៈសរសេរអក្សរផ្ចង់ ការសម្តែងតន្ត្រី ល្បែងប្រជាប្រិយប្រពៃណី។ល។
តារាសម្ដែងមហាជនជនជាតិ ចិន ស្លៀកពាក់តែងខ្លួនជាតួអង្គក្នុងរឿងព្រេង
ជាសកម្មភាពវប្បធម៌ដ៏ធំរបស់ទីក្រុង ហូ ជីមិញ ពិធីបុណ្យ ហែអ្នកតា ឆ្នាំនេះត្រូវបានប្រារព្ធឡើងដ៏គគ្រឹកគគ្រេង ពាំនាំមកនូវអត្ថន័យខាងព្រលឹងវិញ្ញាណនិងលក្ខណៈមនុស្សសាស្រ្តជាច្រើន ជាឱកាសដើម្បីក្មេងៗ ជនជាតិ ចិន ជំនាន់ក្រោយយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រវត្តិសាស្ត្រនៃជនជាតិខ្លួនថែមទៀត ព្រមទាំងរួមចំណែកថែរក្សានិងពង្រីកតម្លៃវប្បធម៌របស់ជនជាតិ ចិន នៅទីក្រុង ហូ ជីមិញ៕
អត្ថបទនិងរូបថត៖ ឡេ អៀនថាញ់
បញ្ចូលទិន្នន័យដោយ៖ អៀងថាន់