អ្នកស្រី អ៊ីលីម នៅភូមិ កនព្រីង ទីរួមស្រុក មាំងដែន ស្រុក កនប្លុង (ខេត្ត កនទុម) ជាអ្នកក្តាប់បច្ចេកទេស បំណិនសម្តែងប្រគំគងឃ្មោះជាច្រើន។ ទន្ទឹមនឹងនោះ អ្នកស្រីក៏បានចេះចាំស្ទាត់រត់មាត់បទចម្រៀងប្រជាប្រិយមិនតិចទេនិងបណ្តារបាំ ស្វង របស់ជនជាតិ សេដាំង (ក្រុម មើណាំ) ទៀតផង។
ជាច្រើនឆ្នាំកន្លងទៅ អ្នកស្រី អ៊ីលីម តែងតែអស់ពីចិត្តពីថ្លើម លះបង់ទឹកចិត្តបង្ហាត់បង្រៀនគងឃ្មោះ រាំរបាំ ស្វង សម្រាប់យុវជនយុវនារីជំនាន់ក្រោយ។ មិនត្រឹមតែបង្ហាត់បង្រៀនប៉ុណ្ណោះទេ អ្នកស្រីក៏អស់ពីចិត្តពីថ្លើមណែនាំវិធីរក្សាទុក របៀបផ្ទៀងផ្ទាត់សូរសម្លេងគងឃ្មោះអោយចៅៗ ថែមទៀតផង។
ចាប់តាំងពីស្រុក កនប្លុង លើកគោលការណ៍ដាក់បញ្ចូលប្រភេទទេសចរណ៍សហគមន៍ក្នុងការរុករកស្វែងយល់ អ្នកស្រីបានបង្កើតក្រុមសហការតំណភ្ជាប់ទេសចរណ៍សហគមន៍មានសមាជិកចំនួន ២២ នាក់ ជំនាញខាងបម្រើតម្រូវការភ្លក្សរសជាតិម្ហូបអាហារ វប្បធម៌របស់ភ្ញៀវទេសចរ។ មិនត្រឹមតែមើលថែកិច្ចការផ្ទះប៉ុណ្ណោះទេ អ្នកស្រីក៏បានឧបត្ថម្ភជួយពីរគ្រួសារញាតិព្រៀងលានរួមគ្នាធ្វើទេសចរណ៍និងណែនាំអ្នកភូមិឱ្យស្គាល់ការទទួលភ្ញៀវពីមួយជំហានទៅមួយជំហាន។
ក្នុងដំណើរការចូលរួមថែរក្សា ពង្រីកតម្លៃវប្បធម៌ជនជាតិ អ្នកស្រី អ៊ីលីម ត្រូវបានមន្ទីរ ផ្នែកជូនប័ណ្ណសរសើរ លិខិតសរសើរជាច្រើន។ ជាពិសេស ក្នុងឆ្នាំ ២០១៩ អ្នកស្រីត្រូវបានប្រធានរដ្ឋជូនកិត្តិនាម "សិប្បករឆ្នើម"៕
អត្ថបទ៖ ហ្វាងហាយ
រូបថត៖ ទ្រីទ្រុង - ខ្វាជឿង
បញ្ចូលទិន្នន័យដោយ៖ អៀនថាញ់