ពិធីបុណ្យផ្តល់ស័ក្តិពេញវ័យរបស់ជនជាតិ យ៉ាវល័ក្ត នៅខេត្ត ហាយ៉ាង

អ្នកដែលត្រូវបានផ្តល់ស័កពេញវ័យធ្វើពិធីកិច្ចឡើងរាន
អ្នកដែលត្រូវបានផ្តល់ស័កពេញវ័យធ្វើពិធីកិច្ចឡើងរាន

តាមជំនឿរបស់ជនជាតិ យ៉ាវល័ក្ត នៅខេត្ត ហាយ៉ាង បុរសចាំបាច់ត្រូវតែឆ្លងកាត់ពិធីផ្តល់ស័កពេញវ័យ។ មានតែអ្នកត្រូវបានផ្តល់ស័កទេទើបចាត់ទុកថាពេញវ័យ។ អ្នកបានឆ្លងកាត់ផ្តល់ស័កពេញវ័យនោះ ទោះបីអាយុតិចក៏នៅតែបានចូលរួមពិធីសំខាន់របស់គ្រួសារនិងសហគមន៍ដែរ។

ពិធីផ្តល់ស័កពេញវ័យតែងតែបានប្រារព្ធឡើងសម្រាប់កូនប្រុសចាប់ពីអាយុ ១០ ឆ្នាំឡើងទៅនិងប្រារព្ធឡើងនៅពេលណាទំនេរពីការងារស្រែចម្ការ។ ដើម្បីត្រៀមរៀបចំពិធីនេះ គ្រួសារត្រូវតែពឹងបូជាចារ្យជ្រើសរើសថ្ងៃជាពេលាខែល្អ ព្រមទាំងត្រៀមរៀបចំជ្រូក មាន់ ស្រាជាដើម ធ្វើបាយស្ពកអញ្ជើញបងប្អូនសាច់ញាតិមកចូលរួម។

ពិធីបុណ្យផ្តល់ស័ក្តិពេញវ័យរបស់ជនជាតិ យ៉ាវល័ក្ត នៅខេត្ត ហាយ៉ាង ảnh 1អ្នកដែលត្រូវបានផ្តល់ស័កពេញវ័យធ្វើពិធីកិច្ចឡើងខាងលើរាន

ពិធីផ្តល់ស័កពេញវ័យមានពិធីកិច្ចជាច្រើនផ្សេងៗ គ្នា ប្រព្រឹតឡើងទាំងក្នុងផ្ទះនិងវាលខាងក្រៅ។ ដើម្បីចាប់ផ្តើមពិធីនេះ បូជាចារ្យនឹងទូងស្គរមួយបទអញ្ជើញបុព្វការីជនមកចូលរួម។ ក្រោយពេលបន់ស្រន់រួច បូជាចារ្យសុំយិនយ៉ាងដើម្បីឱ្យអ្នកត្រូវបានផ្តល់ស័កពេញវ័យបានទទួលស្គាល់ពេញវ័យជាផ្លូវការ។

ពិធីបុណ្យផ្តល់ស័ក្តិពេញវ័យរបស់ជនជាតិ យ៉ាវល័ក្ត នៅខេត្ត ហាយ៉ាង ảnh 2បូជាចារ្យធ្វើពិធីកិច្ចសូត្រមន្តអាគមអោយអ្នកត្រូវបានផ្តល់ស័កពេញវ័យ

វាចាបួងសួងសូមលាភសំណាងល្អទាំងឡាយអោយអ្នកត្រូវបានផ្តល់ស័កពេញវ័យ នឹងសរសេរលើក្រដាស វេចហើយយកទៅដុតនៅពេលបញ្ចប់ពិធីរួចស្រេច។ ឆ្លាស់នឹងបទធ្វើពិធីសែនគឺលំនាំបទចម្រៀងប្រជាប្រិយ  សម្តែងប្រជាប្រិយ  ហក់រាំជាដើមដ៏សប្បាយរីករាយ ផុលផុសរបស់កំលោះ ក្រមុំទាំងឡាយដែលចូលរួមក្នុងពិធី។

ពិធីបុណ្យផ្តល់ស័ក្តិពេញវ័យរបស់ជនជាតិ យ៉ាវល័ក្ត នៅខេត្ត ហាយ៉ាង ảnh 3បូជាចារ្យសរសេរវាចាបួងសួងសូមលាភសំណាងល្អលើក្រដាសឱ្យអ្នកត្រូវបានផ្តល់ស័កពេញវ័យមុនពេលធ្វើពិធីសែនជាផ្លូវការ

ពិធិផ្តល់ស័កពេញវ័យជាពិធីមួយក្នុងចំណោមពិធីដ៏ល្អឯករបស់ជនជាតិ យ៉ាវល័ក្ត នៅខេត្ត ហាយ៉ាង មានអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅ ជួយអ្នកត្រូវបានផ្តល់ស័កពេញវ័យយល់ដឹងបន្ថែមពីទំនួលខុសត្រូវរបស់ខ្លួនចំពោះគ្រួសារនិងសហគមន៍៕

អត្ថបទនិងរូបថត៖ ណាមថាយ
បញ្ចូលទិន្នន័យដោយ៖ អៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍