ចូលឆ្នាំថ្មីនៅលើតំបន់ភ្នំមុនពេលកំណត់

ចូលឆ្នាំថ្មីនៅលើភ្នំមុនពេលកំណត់គួរឱ្យស្រស់ស្រាយ សំពត់អាវខ្លីកន្តុបរបស់កុមារីជនជាតិ ម៉ុង កំពុងលេងនៅបរិវេណធ្លាផ្ទះ
ចូលឆ្នាំថ្មីនៅលើភ្នំមុនពេលកំណត់គួរឱ្យស្រស់ស្រាយ សំពត់អាវខ្លីកន្តុបរបស់កុមារីជនជាតិ ម៉ុង កំពុងលេងនៅបរិវេណធ្លាផ្ទះ

សម្រាប់ខ្ញុំ លើកទី ៩ ឡើងទៅ តាសួ ឃុំមួយតំបន់ភ្នំចំណុះស្រុក បាក់អៀន ខេត្ត សឺនឡា មិនត្រឹមតែដើម្បី "ប្រមាញ់" ត្រួយតែ សាន "ផ្លេកៗ" ព្រឹលនាចុងរដូវប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើរប្រញាប់នៅតាមភូមិ ជុងជិញ ម៉ុងវ៉ាង បែ... ចូលរួមសប្បាយរីករាយ ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ម៉ុង។

ចាប់តាំងពីចុងខែទី ១១ ដល់ខែទី ១២ (ចន្ទគតិ)  នោះគឺជាអំឡុងពេលដ៏ល្អបំផុតដែលខ្ញុំឧស្សាហ៍ជ្រើសរើសឡើងទៅកាន់ តាសួ ដើម្បីឆ្លងកាត់បទពិសោធន៍ពីផ្ទៃមេឃដែនដីនិងមនុស្សម្នានៅទីនេះ ជាពិសេសនៅពេលជនជាតិ  ម៉ុង ចាប់ផ្តើមត្រៀមរៀបចំទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិខ្លួន។ 

Tet 2.jpg
បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ ម៉ុង មិនអាចខ្វះល្បែងបោះប៉ាវបានឡើយ លក្ខណៈវប្បធម៌ដ៏វិសេសវិសាលត្រូវបានរក្សាទុកអស់ជាច្រើនជំនាន់មកហើយ

បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ ម៉ុង ប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃដំបូងនៃខែទី ១២ មុនបុណ្យចូលឆ្នាំថ្មី វៀតណាម ១ ខែ។ មុនបុណ្យចូលឆ្នាំថ្មី ស្ត្រី ម៉ុង ផ្អាកទៅស្រែចម្ការលើភ្នំ នៅផ្ទះត្រៀមរៀបចំឈុតសម្លៀកបំពាក់ស្អាតៗ បំផុតដើម្បីស្លៀកពាក់លេងបុណ្យចូលឆ្នាំថ្មី។ ប៉ុន្មានឆ្នាំថ្មីៗ នេះ បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ ម៉ុង មានផ្លាស់ប្តូរថ្មីមួយចំនួនប៉ុន្តែមិនមែនដោយហេតុដូច្នោះបណ្តាលឲ្យបាត់បង់អត្ថន័យដ៏ពិសិដ្ឋ លក្ខណៈវប្បធម៌ប្រពៃណីដ៏ល្អប្រពៃឡើយ។

នៅគេហដ្ឋានរបស់គ្រួសារបង មួ អាតាញ់ នៅភូមិ បែ សមាជិកទាំងឡាយកំពុងមមាញឹករៀបចំនិងប្រារព្ធពិធីទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីដូចជាបណ្តេញប្រការមិនល្អនៃឆ្នាំចាស់ បិទក្រដាសប្រថាប់ត្រាបិទលើឧបករណ៍ពលកម្ម។ ការបិទក្រដាសលើឧបករណ៍ពលកម្មត្រូវបានម្ចាស់ផ្ទះបិទរួចហើយរៀបដាក់ទៅជិតជ្រុងម្ខាងនៃហ៊ឹង។ ជនជាតិ ម៉ុង ចាត់ទុកនេះដូចជាការដឹងគុណចំពោះនង្គ័ល រនាស់ កាំបិត ពូថៅជាដើម ព្រោះក្នុងឆ្នាំគ្រឿងសម្ភារនេះបានជួយពួកគាត់ធ្វើស្រែលើភ្នំ ធ្វើចម្ការ ផលិតស្បៀងអាហារ ភោជនាហារសម្រាប់គ្រួសារ។

Tet 6.jpg
ដាក់ហាលឈុតសំពត់អាវថ្មីបំផុត ស្អាតបំផុតទុកដើរលេងបុណ្យចូលឆ្នាំធ្វើឱ្យផ្ទាំងគំនូរ តាសួ កាន់តែចម្រុះពណ៌ថែមទៀត…
Tet 3.jpg
… ហើយរួមទាំងគន់មើលឈុតសម្លៀកបំពាក់ដោយមានពណ៌សម្បុរស្រស់ឆើតឆាយរបស់យុវនារី ម៉ុង

ក្នុងស្ពកសំណែនបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ ម៉ុង នំបាញ់យ៉ីគឺជាមុខអាហារមិនអាចខ្វះបានឡើយ។ យោងតាមលោកស្រី ថាវ ធីយេ ម្តាយរបស់បង មួ អាតាញ់  រីឯជនជាតិ ម៉ុង មានទស្សនទានថា នំបាញ់យ៉ីមូលតំណាងឱ្យព្រះចន្ទនិងព្រះអាទិត្យ ប្រភពដើមកំណើតមនុស្ស និងសព្វសត្វទាំងពួង។ លោកស្រី យេ ធម្មតាជ្រើសរើសអង្ករដំណើបស្រែចម្ការលើភ្នំទុកត្រាំ និងចំហុយទៅជាបាយដំណើប រួចហើយចាក់ចូលទៅក្នុងស្នូកឈើ។

Tet 5.jpg
អង្ករដំណើបស្រែចម្ការលើភ្នំក្រោយពេលចំហុយឆ្អិនត្រូវបានយកទៅដាក់ក្នុងស្នូកឈើនិងប្រើអង្រែឈើដាល់។ ប្រុសៗ កម្លាំងមាំមួនពី ៤ ទៅ ៦ នាក់ ផ្លាស់វេនគ្នាដាល់។ ដាល់នំបាញ់យ៉ីរួចហើយត្រូវបានយកទៅដាក់ក្នុងកូនចង្អេរដែលត្រូវបានលាបផ្នែកពណ៌សពងមាន់កុំឱ្យជាប់ស្អិត

បង មួ អាតាញ់ រួមជាមួយនឹងប្រុសៗ ក្នុងគ្រួសារផ្លាស់វេនគ្នាប្រើអង្រែដាល់អង្កររហូតដល់យ៉ាងម៉ត់ ត្រសុស រួចវេចដោយស្លឹកចេក។ នំ ៦ គូដំបូងរួមមានចំនួន ១២ នំតំណាងឱ្យខែទាំង ១២ ក្នុងឆ្នាំត្រូវបានយកថ្វាយមេឃដី និងអាទិទេពរដូវកាលដាំដុះ។

Tet 4.jpg
ស្ពកបាយថ្ងៃបុណ្យចូលឆ្នាំថ្មីសែនជូនបុព្វការីជននិងបន្ទាប់ពីនោះគឺក្នុងក្រុមគ្រួសារទាំងអស់ជួបជុំគ្នានៅក្បែរស្ពកសំណែន

នៅវាលដីទំនេរចំក្បាលភូមិ បែ គឺជាកន្លែងត្រូវបានជនជាតិ ម៉ុង ជ្រើសរើសធ្វើធ្លាលេងបោះប៉ាវ។ ល្បែង "បោះចាប់" ស្មានតែងាយទេនោះរួមបញ្ចូលជាមួយនឹងឈុតសម្លៀកបំពាក់ដ៏ឆើតឆាយរបស់យុវនារី ម៉ុង បង្កើតទៅជាផ្ទាំងគំនូរនាបុណ្យចូលឆ្នាំថ្មី តាសួ ស្អាតដ៏អង្រួនចិត្ត៕

អត្ថបទនិងរូបថត៖ ត្រុងជិញ
បញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍