ជារៀងរាល់ឆ្នាំ អោយតែដល់ប្រហែលថ្ងៃទី ២៥ ខែទី ១២ (ថ្ងៃទី ២៥ ខែទី ១២ ចន្ទគតិ) ជនជាតិ ម៉ុង នៅស្រុក ក្រុងបុង (ខេត្ត ដាក់ឡាក់) ក៏ផ្អាកការងារស្រែចម្ការជាបណ្ដោះអាសន្នវិញសម្រាកត្រៀមរៀបចំទទួលបុណ្យចូលឆ្នាំថ្មី។
ជនជាតិ ម៉ុង តែងតែទទួលស្វាគមន៍ចូលឆ្នាំថ្មីរហូតដល់ដាច់ថ្ងៃពេញបូណ៌មីនៃខែទី ១ (ថ្ងៃទី ១៥ ខែទី ១ ចន្ទគតិ)។
ក្នុងបរិយាកាសបុណ្យចូលឆ្នាំថ្មីនិទាឃរដូវឈានចូលមកដល់ តាមបណ្តោយខ្សែផ្លូវភូមិទាំងឡាយដែលមានជនជាតិ ម៉ុង រស់នៅច្រើនទង់ ជាតិសុទ្ធតែបក់រវិច។
ដោយសារភាគច្រើនមកពីបណ្តាខេត្តភូមិភាគខាងជើងចូលមកតាំងទីលំនៅលើដែនដីថ្មីហើយកើតកូនពូនចៅកសាងអាជីពដូច្នេះដើម្បីរំលឹកដល់ស្រុកកំណើត ស្ពកសំណែនបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ ម៉ុង នៅទីនេះជាធម្មតាមានមុខម្ហូបអាហារប្រពៃណីដូចជា៖ មាងមាង (បាយពោត) យុមឡុកពួ (ឬហៅថានំ បាញ់ជឹង របស់ជនជាតិ ម៉ុង ត្រូវបានធ្វើពីអង្ករ ពោតដំណើប សណ្ដែកដី សណ្តែកសៀង បន្ថែមស្ករបន្តិចបន្តួច អាចបន្ថែមសាច់ជ្រូក គ្រាប់ម្រេចធ្វើស្នូល) ពោះជ្រូកចំហុយ តៅហ៊ូ ។ល។
ក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មីអោយតែប្រហែលម៉ោង ៧ ព្រឹក បងប្អូនជន ជាតិអញ្ជើញមកកាន់ផ្ទះគ្នាទៅវិញទៅមកជូនពរឆ្នាំថ្មី ស្តាប់សំឡេង គែន ជូនយុមឡុកពួឬក៏តៅហ៊ូដើម្បីជូនពរគ្នាទៅវិញទៅមកនូវពរដ៏ល្អប្រសើរគ្រប់ប្រការ។
នាថ្ងៃទី ៦ ខែទី ១ ចន្ទគតិ នៅទីលានបាល់ទាត់ភូមិ អ៊ាអា ឡាង ឃុំ គឺ ពូយ ស្រុក ក្រុងបុង រៀបចំទិវាមហោស្រពវប្បធម៌ប្រពៃណីបណ្តាជនជាតិ។
នេះជាឱកាសដើម្បីបងប្អូនបណ្តាជនជាតិក្នុងស្រុកផ្លាស់ប្តូរសិក្សារៀនសូត្រ រឹតបន្តឹងចំណងសាមគ្គីភាពឬលេងបណ្តាល្បែងប្រជាប្រិយដូចជា៖ ទាញព្រ័ត្រ រុញដំបង ចោលឈូង លេង វូ រាំគែន ច្រៀងផ្តោះផ្តងស្នេហា ។ល។ លក្ខណៈពិសេសនៃទិវាមហោស្រពគឺពិធីបុណ្យជល់គោរបស់ជនជាតិ ម៉ុង៕
អត្ថបទនិងរូបថត៖ ហ្វាយធូ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មករា ឆ្នាំ ២០២៣ ដោយ៖ យ័ញលើយ