របរត្បាញធ្មៃនៅលើខ្ពង់រាបថ្មខេត្ត ហាយ៉ាង

សរសៃធ្មៃបន្ទាប់ពីប្រមូលផលរួចនឹងត្រូវបានចៀរចេញទៅជាសរសៃតូច
សរសៃធ្មៃបន្ទាប់ពីប្រមូលផលរួចនឹងត្រូវបានចៀរចេញទៅជាសរសៃតូច

ចំពោះជនជាតិ ម៉ុង នៅលើខ្ពង់រាបថ្មខេត្ត ហាយ៉ាង សំពត់ធ្មៃជានិមិត្តរូបនៃវប្បធម៌មួយ ជួយផ្សារភ្ជាប់កូនចៅជាមួយនឹងបុព្វបុរស។ ក្រមុំជនជាតិ ម៉ុង ពេលដល់អាយុពេញវ័យសុទ្ធតែត្រូវចេះដាំធ្មៃនិងត្បាញធ្មៃ។

វត្ថុធាតុដើមដ៏សំខាន់ដើម្បីត្បាញធ្មៃគឺដើមធ្មៃ។ ដើមធ្មៃដាំប្រហែល ២ ខែនឹងផ្តល់ផលហើយ។ បន្ទាប់ពីបករួច សំបកធ្មៃត្រូវបានដាក់ចូលទៅក្នុងត្បាល់ដាល់ឱ្យរួញរេញចូល បន្ទាប់ពីនោះតសរសៃយកទៅត្រាំទឹកត្រជាក់ពី ១៥ ដល់ ២០ នាទីរួចយកឡើងកីវេញសរសៃ។

របរត្បាញធ្មៃនៅលើខ្ពង់រាបថ្មខេត្ត ហាយ៉ាង ảnh 1សិប្បករគូរក្រមួនឃ្មុំលើសំពត់ធ្មៃ

យោងតាមលោកស្រី វ៉ាង ធីម៉ាយ ប្រធានសហករណ៍ធ្មៃ លុងតាម៖ "ដើម្បីបង្កើតបានជាផលិតផលធ្មៃសម្រេចជាស្ថាពរត្រូវឆ្លងកាត់ ៤១ ដំណាក់កាល តាំងពីដាំធ្មៃ ប្រមូលផល ចៀរបកសរសៃ ដាល់សរសៃ រវៃសរសៃសូត្រ ស្ងោរសរសៃសូត្រ ដំឡើងកីតម្បាញជាដើម ប៉ុន្តែពិបាកបំផុតគឺការគូរក្រមួនឃ្មុំ"។

របរត្បាញធ្មៃនៅលើខ្ពង់រាបថ្មខេត្ត ហាយ៉ាង ảnh 2សរសៃធ្មៃបន្ទាប់ពីប្រមូលផលរួចនឹងត្រូវបានចៀរចេញទៅជាសរសៃតូច

ដើម្បីគូរក្រមួនឃ្មុំលើសំពត់ធ្មៃ សិប្បករត្រូវតែអង្គុយជាច្រើនម៉ោង ជាច្រើនថ្ងៃក្បែរចង្ក្រានស្លក្រមួនឃ្មុំ។ នៅពេលគូរ សិប្បករត្រូវជ្រលក់ចុងជក់ចូលក្នុងខ្ទះស្លក្រមួនឃ្មុំកំពុងតែហុយផ្សែងទ្រលោម ផ្ចិតផ្ចង់គូសបន្ទាត់ត្រង់ៗ នៅលើសំពត់។

របរត្បាញធ្មៃនៅលើខ្ពង់រាបថ្មខេត្ត ហាយ៉ាង ảnh 3ភ្ញៀវទេសចរទស្សនា ទិញផលិតផលដែលត្រូវត្បាញពីធ្មៃ

ដោយមានដៃទាំងគូរដ៏ប៉ិនប្រសប់ នារីៗ ជនជាតិ ម៉ុង បង្កើតបានផលិតផលជាច្រើនពីសំពត់ធ្មៃដូចជា អាវ សំពត់ខ្លី កន្សែង កាបូបយួរដៃ កាបូបលុយ ស្រោមភួយ កម្រាលក្រាលតុ វត្ថុអនុស្សាវរីយ៍ជាដើម ទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជិតឆ្ងាយ៕

អត្ថបទនិងរូបថត៖ ណាមង្វៀន
បញ្ចុលទិន្នន័យដោយ៖ អៀនថាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍