វ៉ឹន ចាប់កំណើតនិងធំដឹងក្ដីនៅឃុំ ឡូឡូចាយ ស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង) ស្ថិតក្នុងក្របខ័ណ្ឌក្រុមគ្រួសារក្រីក្រមួយ។ តាំងពីតូច ប្អូន ជាសិស្សមានលទ្ធផលរៀនសូត្រកម្រិតឆ្នើមស្រាប់ ចូលរួមការងារក្រុមកងកុមារយ៉ាងសកម្ម។ ឡើងថ្នាក់ទី ៩ ប្អូនត្រូវបានពិនិត្យជ្រើសរើស ចូលរៀននៅសាលាចំណេះទូទៅតំបន់ភ្នំ វៀតបាក់ មានទីតាំងស្ថិតនៅខេត្ត ថៃង្វៀន។
ឆ្នាំ ២០២៣ ប្អូនប្រឡងជាប់ចូលវិទ្យាស្ថានរដ្ឋបាលជាតិ ដោយមាន ២៧ ពិន្ទុ (ប្លុក C) ហើយជានិស្សិតជនជាតិភាគតិចម្នាក់ក្នុងចំណោមនិស្សិតជនជាតិភាគតិចដ៏តិចតូចប្រលងជាប់ដោយចំនួនពិន្ទុនេះ។
នេះជាលទ្ធផលគួរអោយមានមោទកភាពជាទីបំផុត មិនត្រឹមតែចំពោះខ្លួនប្អូនប៉ុណ្ណោះទេ ថែមទាំងចំពោះគ្រួសារនិងស្រុកកំណើតទៀតផង។នៅក្នុងសាកលវិទ្យាល័យ វ៉ឹន ចូលរួមសកម្មភាពសម្ព័ន្ធយុវជនយ៉ាងសកម្ម ជាសមាជិកស្ថាបនិកក្លឹប "យុវវ័យ ឡូឡូ" ក្នុងគោលបំណងជួយសិស្សជនជាតិ ឡូឡូ ក្នុងស្ថានភាពលំបាកលំបិន។
ប្អូនរក្សាបានលទ្ធផលសិក្សារៀនសូត្រដ៏ឆ្នើម សម្រេចបានកិត្តិនាមជាច្រើនដូចជា៖ និស្សិតឆ្នើមនៃជំនាន់សិក្សាទាំងមូល ជ័យលាភីលេខមួយការប្រឡង "ស្វែងយល់អំពីរដ្ឋធម្មនុញ្ញនិងច្បាប់" ជ័យលាភីលេខពីរការប្រឡង "សិស្ស និស្សិតនឹងការងារផ្សព្វផ្សាយ អប់រំច្បាប់"។
ដោយមានលទ្ធផលទាំងឡាយរបស់ខ្លួន ឆ្នាំ ២០២២ ប្អូនបានទទួល ប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលដោយមានស្នាដៃឆ្នើមក្នុងការសិក្សារៀនសូត្រនិងហាត់ពត់លត់ដំ។
នាកាលកន្លងទៅថ្មីៗ នេះ នៅក្នុងពិធីលើកសរសើរសិស្ស និស្សិត យុវជនជនជាតិភាគតិចឆ្នើមគំរូទូទាំងប្រទេសឆ្នាំ ២០២៣ រៀបចំឡើងដោយគណៈកម្មាធិការជនជាតិ ប្អូនគឺជាវង់់ភក្ត្រម្នាក់ក្នុងចំណោមវង់ភក្ត្រគំរូស្ថិតក្នុងក្រុមជនជាតិមានចំនួនមនុស្សយ៉ាងតិចតូចត្រូវបានលើកតម្កើង៕
ផលិតដោយ៖ សុងហ៊ុង
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ