ជនជាតិ បាណា ថែរក្សានិងពង្រីកតម្លៃរបរត្បាញសំពត់សង្កិម

សិប្បការិនី អ៊ីធូត កើតឆ្នាំ ១៩៥៤ ប្រធានក្រុមតម្បាញសំពត់សង្កិមភូមិ ដាក់តៀងគើទូ ក្បែរកីតម្បាញ
សិប្បការិនី អ៊ីធូត កើតឆ្នាំ ១៩៥៤ ប្រធានក្រុមតម្បាញសំពត់សង្កិមភូមិ ដាក់តៀងគើទូ ក្បែរកីតម្បាញ

ក្រុមសហការភូមិ ដាក់តៀងគើទូ ឃុំ ដាក់ឡា ស្រុក ដាក់ហា (ខេត្ត កនទុម) ត្រូវបានបង្កើតឡើងពីឆ្នាំ ២០១៦ ដោយមានសមាជិកចំនួន ៤០ ជាជនជាតិ រើង៉ាវ (មែកធាងមួយនៃជនជាតិ បាណា)។ សិប្បការិនី អ៊ីធូត ប្រធានក្រុមតម្បាញសំពត់សង្កិមបានអោយដឹងថា៖ "សមាជិកទាំងឡាយក្នុងក្រុមជាមធ្យមត្បាញក្នុងមួយខែបានពី ៣ ទៅ ៤ ផ្ទាំង ប្រាក់ចំណូលពី ២ លានដុងឡើងទៅក្នុងមួយខែ។ របរត្បាញសំពត់សង្កិមបានជួយជនជាតិ រើង៉ាវ ក្នុងភូមិចិញ្ចឹមជីវិតខ្លួនឯងនិងក្រុមគ្រួសារផង"។

អំឡុងពេលជាច្រើនឆ្នាំកន្លងទៅ សិប្បការិនី អ៊ីធុយ សមាជិកក្រុមតម្បាញសំពត់សង្កិមតែងតែបង្ហាត់បង្រៀនរបរតម្បាញយ៉ាងសកម្មអោយកូនៗ។ រហូតមកទល់ពេលនេះ កូនស្រីទាំងពីររបស់អ្នកស្រីសុទ្ធតែចេះត្បាញហើយមានផលិតផលដាក់លក់ក្នុងទីផ្សារ ពាំនាំប្រាក់ចំណូលមកអោយគ្រួសារ។

2-bahnar-du toan-kon tum.jpg
ក្បូរក្បាច់រចនានីមួយៗ លើផលិតផលសំពត់សង្កិមសុទ្ធតែមានលក្ខណៈវប្បធម៌ដោយឡែក ផ្សារភ្ជាប់ជាមួយនឹងទំនៀម ទម្លាប់ដ៏ល្អប្រពៃរបស់ជនជាតិ បាណា

ប្អូន រើម៉ាញ់មិញធឺ (កើតឆ្នាំ ២០០៦ ជាកូនស្រីទីពីររបស់សិប្បការិនី អ៊ីធុយ) ចែករំលែកថា៖ "ប្អូនត្រូវបានម្តាយបង្រៀនត្បាញសំពត់សង្កិមតាំងពីអាយុ ១២ ឆ្នាំ។ ផលិតផលដំបូងដែលប្អូនត្បាញបានគឺស្រោមខ្នើយមានក្បូរក្បាច់ធម្មតាៗ។ បន្តិចម្ដងៗ ប្អូនត្បាញបណ្តា ផលិតផលស្មុគ្រស្មាញជាងទៀតដូចជា អាវ កាបូបជាដើមត្រូវបានអតិថិជនជ្រើសរើសប្រើប្រាស់"

យោងតាមលោក អាកឹន លេខាសាខាបក្ស ប្រធានភូមិ ដាក់តៀងគើទូ ភូមិមានចំនួន ១៤៧ ក្រុមគ្រួសារដោយមានមនុស្សជាង ៩០០ នាក់។ ក្នុងភូមិ ក្រៅពីសិប្បករដែលយកតម្បាញធ្វើជាមុខរបរចម្បង ប្រជាជនមួយចំនួនក្រុមគ្រួសារឆ្លៀតពេលព្រឹកទៅធ្វើស្រែ ពេលរសៀលនិងពេលយប់មកត្បាញសំពត់សង្កិម។

1-bahnar-du toan-kon tum.jpg
ប្អូន រើ ម៉ាញ់មិញធឺ កូនស្រីរបស់សិប្បការិនី អ៊ីធុយ ត្រូវបានម្ដាយបង្ហាត់បង្រៀនរបរត្បាញសំពត់សង្កិម

អាស្រ័យហេតុដូច្នេះហើយ របរត្បាញសំពត់សង្កិមប្រពៃណីរបស់ជនជាតិ បាណា មិនត្រូវបាត់បង់សាបសូន្យឡើយ៕

អត្ថបទនិងរូបថត៖ យឺទាន់
បញ្ចូលទិន្នន័យដោយ៖ យ័ញលើយ

អ្នកប្រហែលជាចាប់អារម្មណ៍