ឆ្លងកាត់បទពិសោធន៍ចូលរួមពិធីកក់សក់របស់ជនជាតិ ថៃ ស

បក្ខនារីនៃពិធីប្រឡងបវរកញ្ញាទេសចរណ៍ពិភពលោកឆ្នាំ ២០២២ ឆ្លងកាត់បទពិសោធន៍ចូលរួមពិធីកក់សក់របស់ជនជាតិ ថៃ ស
បក្ខនារីនៃពិធីប្រឡងបវរកញ្ញាទេសចរណ៍ពិភពលោកឆ្នាំ ២០២២ ឆ្លងកាត់បទពិសោធន៍ចូលរួមពិធីកក់សក់របស់ជនជាតិ ថៃ ស

ថ្មីៗ នេះ បក្ខនារីនៃពិធីប្រឡងបវរកញ្ញាទេសចរណ៍ពិភពលោកឆ្នាំ ២០២២ បានមានវត្តមាននៅសុ្រក គ្វិញញ៉ាយ (ខេត្ត សឺនឡា) ឆ្លងកាត់ការពិសោធចូលរួមពិធីកក់សក់និងលេងល្បែងប្រជាបិ្រយរបស់ជនជាតិ ថៃ ស។

ជនជាតិ ថៃ ស មានទស្សនទានថា មុនពេលឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីតូ្រវកក់សក់ដើម្បីឱ្យភាពវេទនាតោកយ៉ាក ជំងឺតម្កាត់ អពមង្គលទាំងពួងនៃឆ្នាំចាស់រសាត់ទៅតាមទឹក។

ឆ្លងកាត់បទពិសោធន៍ចូលរួមពិធីកក់សក់របស់ជនជាតិ ថៃ ស ảnh 1

បក្ខនារីនៃពិធីប្រឡងបវរកញ្ញាទេសចរណ៍ពិភពលោកឆ្នាំ ២០២២ ឆ្លងកាត់បទពិសោធន៍ចូលរួមពិធីកក់សក់របស់ជនជាតិ ថៃ ស

ទន្ទឹមនឹងនោះ បួងសួងសុំអោយឆ្នាំថ្មីមានសុខភាពល្អ សុភមង្គល ភូមិនិគមសុខក្សេមក្សាន្ត រដូវកាលបានផលជាទ្វេដង។ល។

ឆ្លងកាត់បទពិសោធន៍ចូលរួមពិធីកក់សក់របស់ជនជាតិ ថៃ ស ảnh 2

សម្តែងឡើងវិញពិធីកិច្ចកក់សក់របស់ជនជាតិ ថៃ ស នៅស្រុក គ្វិញញ៉ាយ (ខេត្ត សឺនឡា) 

បក្ខនារី AdeYunita (ប្រទេស ឥណ្ឌូណេស៊ី) បានចែករំលែកថា នេះគឺជាលើកដំបូង ដែលនាងអញ្ជើញចូលរួមហើយមានអារម្មណ៍ថាជក់ចិត្តខ្លាំងពេលបានកក់សក់ក្នុងពិធីនេះ។

បន្ទប់ពីបានឆ្លងកាត់បទពិសោធន៍ចូលរួមពិធីកក់សក់ បក្ខនារីនៃពិធីប្រឡងបវរកញ្ញាទេសចរណ៍ពិភពលោកក៏ចូលរួមរាំ ស្វែ ល្បែងចោលឈូង ល្បែង តម៉ាឡែ ទស្សនាកន្លែងទេសចរណ៍មួយចំនួននៅបឹងទន្លេ ដា។ ត្រូវបានល្បងល្បែងប្រជាបិយ តម៉ាឡែ បក្ខនារី Herina Hazawa (ប្រទស ជប៉ុន) បានឲ្យដឹងថា ល្បែងគួរឱយទាក់ទាញណាស់ មើលទៅសាមញ្ញប៉ុន្តែពិបាកធ្វើ ជាល្បែងមួយចម្លែក។

ឆ្លងកាត់បទពិសោធន៍ចូលរួមពិធីកក់សក់របស់ជនជាតិ ថៃ ស ảnh 3លេងល្បែងប្រជាប្រិយ តម៉ាឡែ របស់ជនជាតិ ថៃ ស

ក្នុងដំណើរឆ្លងកាត់បទពិសោធន៍មួយនៅសុ្រក គ្វិញញ៉ាយ មានរូបភាពវីដេអូឃ្លីបជាច្រើនរបស់បក្ខនារីត្រូវបានផ្សព្វផ្សាយតាមមធ្យោបាយផ្សព្វផ្សាយព័ត៌មានមហាជន តាមប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម រួមចំណែកបង្ហាញរូបភាពទេសចរណ៍ គ្វិញញ៉ាយ ជូនភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស៕

អត្ថបទនិងរូបថត៖ ក្វាងគ្វៀត
បញ្ចូលទិន្នន័យដោយ៖ អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍