ជនជាតិ បាណា នៅខេត្ត ប៊ិញឌិញ ថែរក្សារបរត្បាញកាផាតាមប្រពៃណី

ជនជាតិ បាណា ជ្រើសយកវល្លិផ្តៅ ឫស្សី្ងដែលតូចៗ ក្រាស់ៗ ពីក្នុងព្រៃយកមកច្រៀកជាចម្រៀកៗ ហើយយកទៅហាលឲ្យស្ងួតមុនពេលត្បាញកាផា
ជនជាតិ បាណា ជ្រើសយកវល្លិផ្តៅ ឫស្សី្ងដែលតូចៗ ក្រាស់ៗ ពីក្នុងព្រៃយកមកច្រៀកជាចម្រៀកៗ ហើយយកទៅហាលឲ្យស្ងួតមុនពេលត្បាញកាផា

ជនជាតិ បាណា នៅខេត្ត ប៊ិញឌិញ មានរបរសិប្បកម្មប្រពៃណីជាច្រើនមុខ ក្នុងនោះ មានរបរត្បាញរវៃ។ ក្នុងចំណោមផលិតផលតម្បាញរវៃទាំងឡាយ កាផាគឺជាប្រភេទផលិតផលមានលក្ខណៈដាច់ដោយឡែកបំផុត។

ជនជាតិ បាណា នៅខេត្ត ប៊ិញឌិញ ថែរក្សារបរត្បាញកាផាតាមប្រពៃណី ảnh 1លោក ឌិញ វ៉ាន់គូ នៅភូមិ កាត ឃុំ កាញ់លៀន ស្រុក វ៉ឹនកាញ់ (ខេត្ត ប៊ិញឌិញ) មានបំណងចង់បង្ហាត់បង្រៀនមុខរបរតម្បាញកាផាឲ្យយុវជនយុវតីក្នុងភូមិ

កាផាជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់ ដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅប្រចាំថ្ងៃផង ហើយជាសម្រស់វប្បធម៌បញ្ជាក់ពីភាពប៉ិនប្រសប់របស់បងប្អូនជនជាតិ បាណា នៅ ប៊ិញឌិញ ទៀតផង។ 

ជនជាតិ បាណា នៅខេត្ត ប៊ិញឌិញ ថែរក្សារបរត្បាញកាផាតាមប្រពៃណី ảnh 2ជនជាតិ បាណា ជ្រើសយកវល្លិផ្តៅ ឫស្សី្ងដែលតូចៗ ក្រាស់ៗ ពីក្នុងព្រៃយកមកច្រៀកជាចម្រៀកៗ ហើយយកទៅហាលឲ្យស្ងួតមុនពេលត្បាញកាផា

ដើម្បីថែរក្សារបរតម្បាញកាផាជាប្រពៃណីនោះ ជនជាតិ បាណា នៅ ប៊ិញ ឌិញ បានឃ្មាតខី្មក្នុងការ បង្ហាត់បង្រៀនអោយស្រទាប់ យុវជនយុវតីវ័យក្មេងពីរបៀបត្បាញកាផា លើកទឹកចិត្តកូនក្មួយឲ្យប្រើប្រាស់កាផាសម្រាប់ការស្ពាយ លីសែង ទុកដាក់ឧបករណ៍ប្រើប្រាស់ ហើយចូលរួមដាក់តាំងក្នុងពិធីបុណ្យផ្សេងៗ…។

ជនជាតិ បាណា នៅខេត្ត ប៊ិញឌិញ ថែរក្សារបរត្បាញកាផាតាមប្រពៃណី ảnh 3កាផាមានអត្ថន័យដ៏ចាំបាច់ជាក់ស្ដែងសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ ជនជាតិ បាណា ទាំងក្នុងពេលធ្វើដំណើរចូលព្រៃ ទាំងសម្រាប់ដាក់ឧបករណ៍ប្រើប្រាស់ផ្សេងៗ ក្នុងផ្ទះ
ជនជាតិ បាណា នៅខេត្ត ប៊ិញឌិញ ថែរក្សារបរត្បាញកាផាតាមប្រពៃណី ảnh 4ក្រោយពេលបានធ្វើរួចហើយ កាផាបានលម្អដោយក្បូរក្បាច់រចនាយ៉ាងផ្ចិតផ្ចង់ទៀតផង ក្លាយទៅជាផលិតផលទេសចរណ៍មានលក្ខណៈដាច់ដោយឡែករបស់ជនជាតិ បាណា

ក្រៅពីនោះ ចាស់ព្រឹទ្ធាចារ្យ អ្នកមានវ័យចំណាស់ថែមទាំងបានលើកជាសំណើដល់អាជ្ញាធរឲ្យមានគោលនយោបាយជំនួយសម្រាប់អភិវឌ្ឍន៍របរ តម្បាញកាផាដើម្បីបង្កើតបានផលិតផលទេសចរណ៍ដាច់ដោយឡែកមួយនៃបងប្អូនជនជាតិ៕

អត្ថបទនិងរូបថត៖  ទឿងក្វឹន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២១ ដោយ៖  ទេវី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍