នំបាញ់ជឹងខ្មៅ - រសជាតិថ្ងៃចូលឆ្នាំថ្មី

នំបាញ់ជឹងខ្មៅត្រូវបានប្រើខ្នួចវែងចងណែន វេចជារាងស៊ីឡាំងវែងឬមានរាងដូចនំបាញ់ជឹងហ្គូ
នំបាញ់ជឹងខ្មៅត្រូវបានប្រើខ្នួចវែងចងណែន វេចជារាងស៊ីឡាំងវែងឬមានរាងដូចនំបាញ់ជឹងហ្គូ

ក្នុងស្ពកបាយថ្ងៃចូលឆ្នាំថ្មីសែនជូនដល់បុព្វការីជន ជីដូនជីតារបស់ជនជាតិ តៃ នៅបណ្ដាខេត្តតំបន់ភ្នំនាភូមិភាគខាងជើងមិនអាចខ្វះនំបាញ់ជឹងខ្មៅបានឡើយ។

នំបាញ់ជឹងខ្មៅ - រសជាតិថ្ងៃចូលឆ្នាំថ្មី ảnh 1នំបាញ់ជឹងខ្មៅជាប្រភេទនំពិសេសប្រចាំតំបន់របស់ជនជាតិ តៃ នៅបណ្ដាខេត្តតំបន់ភ្នំនាភូមិភាគខាងជើង

ប្រភេទនំនេះត្រូវបានវេចដោយដៃ មានប្រវែងប្រហែល ៣០ សង់ទីម៉ែត្រ អង្កត់ផ្ចិតពី ៦ ដល់ ៧ សង់ទីម៉ែត្រ ប្រើខ្នួចវែងចងណែន រាងស៊ីឡាំងវែងឬមានរាងនៃនំបាញ់ជឹង ហ្គូ។ ចង់បាននំបាញ់ជឹងឆ្ងាញ់ ជនជាតិ តៃ ត្រៀមរៀបចំអង្ករដំណើប កាយហ្វាវ៉ាង គ្រាប់ធំ មូល។

នំបាញ់ជឹងខ្មៅ - រសជាតិថ្ងៃចូលឆ្នាំថ្មី ảnh 2ជនជាតិ តៃ យកខ្សែខ្នួចដែលចងនំយកទៅស្ងោរនោះមកកាត់នំជាកង់ៗ តែម្តង

ដើម្បីឲ្យនំមានពណ៌ខ្មៅ គេយកចំបើងស្រូវដំណើប ហាលស្ងួតឬយកតួដើម សម្បកដើមពិកាដុតទៅជាផេះហើយធ្វើឲ្យម៉ដ្ដមុនពេលលាយជាមួយអង្ករដំណើប ច្របល់ឲ្យអង្ករដំណើបជ្រាបសព្វនូវពណ៌ប្រផេះក្រម៉ៅ។

ស្នូលនំមានសណ្តែកខៀវ សាច់ជ្រូកខ្មៅ ម្រេចនិងគ្រឿងទេសពិសេសមួយប្រភេទ គឺ ក្រវាញស្ងួត។ គឺក្រវាញនេះហើយដែលធ្វើឲ្យស្នូលនំមានរសជាតិខុសប្លែកពី ធម្មតា។ នំបាញ់ជឹងខ្មៅក្រោយពេលវេចរួចត្រូវបានស្ងោរយ៉ាងហ្មត់ចត់ពី ៧ ដល់ ៨ ម៉ោង។

នំបាញ់ជឹងខ្មៅ - រសជាតិថ្ងៃចូលឆ្នាំថ្មី ảnh 3នំបាញ់ជឹងខ្មៅត្រូវបានប្រើខ្នួចវែងចងណែន វេចជារាងស៊ីឡាំងវែងឬមានរាងដូចនំបាញ់ជឹងហ្គូ

ពេលនំឆ្អិន គ្រាប់អង្ករដំណើបប្រែទៅជាពណ៌ប្រផេះក្រម៉ៅ វេញបញ្ចូលជាមួយស្នូលសណ្តែកពណ៌លឿងទុំ បង្កើតបានរសជាតិផ្អែម ឈ្ងុយនៃសណ្តែកខៀវ ឈ្ងុយនៃសាច់ជ្រូកខ្មៅ ក្លិនក្រអូបនៃក្រវាញក្រៀមនិងរសជាតិផ្អែមត្រជាក់នៃផេះលាយក្នុងអង្ករដំណើប។

នំបាញ់ជឹងខ្មៅ - រសជាតិថ្ងៃចូលឆ្នាំថ្មី ảnh 4ក្រោយពេលវេចរួច នំបាញ់ជឹងត្រូវបានស្ងោរយ៉ាងហ្មត់ចត់ពី ៧ ដល់ ៨ ម៉ោង

ពេលហូបនំបាញ់ជឹងខ្មៅ ជនជាតិ តៃ យកខ្សែខ្នួចដែលចងនំនោះ មកកាត់នំចេញជាកង់ៗ តែម្តង។ នំនេះអាចទុកបានយូរ រហូតដល់ដាច់ខែទីមួយ (ចន្ទ គតិ) ហើយនៅតែឈ្ងុយឆ្ងាញ់ដដែល៕

អត្ថបទនិងរូបថត៖ ហាយកឿង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍