ស្វាយកាតហ្វាឡុក ជាប្រភេទផ្លែឈើពិសេសល្បីឈ្មោះប្រចាំតំបន់វាលទំនាបទន្លេ គឺវឡុង ក៏ដូចជារបស់ឃុំ ថូសឺន ស្រុក ហនដឹត (ខេត្ត គៀនយ៉ាង)។ នេះជាប្រភេទផ្លែឈើមួយក្នុងចំណោមប្រភេទផ្លែឈើត្រូវបាននិយមចូលចិត្តព្រោះតែពណ៌សម្បុរគួរឱ្យទាក់ទាញ ក្លិនពិដោរក្រអូប រសជាតិឈ្ងុយឆ្ងាញ់ហើយមានតម្លៃអាហារូបត្ថម្ភខ្ពស់។
![ទម្រង់រូបភាពដាំស្វាយ កាតហ្វាឡុក តាមស្តង់ដារ VietGA P របស់សហករណ៍ស្វាយ កាត ហ្វាឡុក ហនដឹត (ខេត្ត គៀនយ៉ាង) ស្វាយ កាតហ្វាឡុក ảnh 1](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_06_18/xoai_cat_vietgap_1a.jpg)
ឃុំ ថូសឺន ជាមូលដ្ឋានមានផ្ទៃដីដាំស្វាយធំបំផុតនៅខេត្ត គៀនយ៉ាង ដោយមានទំហំប្រមាណ ៤០០ ហិកតា ភាគច្រើនជាពូជស្វាយកាត ហ្វាឡុក។ យោងតាមបណ្ដាអ្នកឯកទេសខាងកសិកម្ម អាស្រ័យអនុវត្តតាមស្តង់ដារ VietGAP មិនប្រើថ្នាំការពាររុក្ខជាតិទើបស្វាយ កាតហ្វាឡុក នៅទីនេះមានផ្លែធំ សម្បកពណ៌លឿងស្រស់ សាច់ម៉ដ្ឋ ណែន រសជាតិផ្អែមល្ហឹម គ្មានសរសៃ... ត្រូវបានទីផ្សារនិយមចូលចិត្តយ៉ាងខ្លាំង។
![ស្វាយ កាត ហ្វាឡុក ដល់រដូវប្រមូលផលត្រូវបានរុំផ្លែត្រឹមត្រូវតាមស្តង់ដារ VietGAP ស្វាយ កាតហ្វាឡុក ảnh 2](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_06_18/xoai_cat_vietgap_2a.jpg)
ដោយមានតម្លៃលក់ចាប់ពី ៥៥.០០០ ដល់ ៧០.០០០ ដុងក្នុងមួយគីឡូក្រាម ស្វាយ កាតហ្វាឡុក បានជួយអោយបណ្ដាក្រុមគ្រួសារដាំស្វាយទទួលបានប្រាក់ចំណូលរាប់រយលានដុងក្នុងមួយរដូវ។
![ផលិតផលស្វាយកាតហ្វាឡុក តាមស្តង់ដារ VietGAP ស្វាយ កាតហ្វាឡុក ảnh 3](https://imagev3.dantocmiennui.vn/w1000/Uploaded/2024/khuosvp/2020_06_18/xoai_cat_vietgap_3a.jpg)
បច្ចុប្បន្ននេះ សមាគមកសិករស្រុក ហនដឹត កំពុងស្នើសុំមន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខេត្ត គៀនយ៉ាង ជួយឧបត្ថម្ភក្នុងការកសាងពាណិជ្ជសញ្ញាសមូហភាពស្វាយ កាតហ្វាឡុក ហនដឹត ផ្ដើមពីនោះ ជម្រុញការផ្សព្វផ្សាយ រួមចំណែកលើកកម្ពស់តម្លៃពាណិជ្ជកម្មសម្រាប់ផលិតផលស្វាយ កាតហ្វាឡុក៕